លោកនួន ផារ័ត្ន មានប្រសាសន៍បែបនេះនៅក្នុងឱកាសដែលលោកនិង លោកជំទាវ ព្រមទាំងអ្នកមុខអ្នកការ ស្រុក ស្ទោង ខេត្តកំពង់ធំ ព្រះគ្រូចៅអធិការ លោកអាចារ្យ គណកម្មការ អាជ្ញាធរមូលដ្ឋាន និមន្តនិងអញ្ជើញជាអធិបតី ក្នុងពិធីបិទការ ប្រណាំងទូកលក្ខណៈប្រពៃណីរក្នុងបរិវេន វត្តករណីដើម ឃុំកំពង់ចិនត្បូង ស្រុកស្ទោង នារសៀល ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ កន្លង ទៅនេះ ។ក្នុងឧិកាសនោះដែរ លោកអភិបាល បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដល់ក្រុមការងារមូលដ្ឋានស្រុកស្ទោង ក៏ដូចជាក្នុងអង្គពិធីទាំងមូល ជានិច្ចជាកាល សម្ដេចនិងលោក ជំទាវតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខខមាលភាពពុកម៉ែបងប្អូនប្រជាពលរដ្ឋ គ្រប់ៗគ្នា ក្នុងនោះសម្តេចមហា បវរធិបតី លោកបានផ្តល់ជាអំណោយឧបត្ថម្ភដល់កីឡាករ ចំណុះទូកទាំង៤៧ ទូកនៅគ្រឿងឧបភោគបរិភោគ មួយ ចំនួន ព្រមទាំងថវិការ២០ម៉ឺនរៀល អំណោយទាំងនេះតាមរយៈលោកអភិបាលខេត្ត កំពង់ធំ ។ឆ្លៀតនៅក្នុងឱកាសនោះផងដែរ លោកអភិបាលខេត្តបានបញ្ជាក់បន្ថែមថា ការអ៊ុំទូកប្រណាំងលក្ខណៈប្រពៃណី របស់អ្នកស្រុកស្ទោង គឺជាការចូលរួមរក្សាប្រពៃណី វប្បធម៌ទំនៀមទំលាប់ខ្មែរផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ