ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច សូមសំដែងការអបអរសាទរនូវភាពជោគជ័យ នៃបេសកកម្មរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ ព័ន្ធ នៅរដ្ឋធានីហ្សាការតា
Fri,08 September 2023 (Time 04:25 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 117នាក់)

ភាពជោគជ័យ នៃបេសកកម្មរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ក្នុងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សា ការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ នេះគឺជាមោទនភាពមួយ ដែល ចង់បញ្ជាក់ជាផ្លូវការថា សកលលោកទទួលស្គាល់ថា កម្ពុជាគឺជាប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យ សិរីភាព និងអព្យាក្រិតយ៉ាងពិតប្រាកដ ដោយបណ្តាប្រទេសជាច្រើនបានធ្វើការទទួលស្វាគមន៍ប្រមុខរាជរដ្ឋាភិបាល ខ្មែរយ៉ាងកក់ក្តៅទៀតផង ។

លោក ហួន ច័ន្ទថុន បានមានប្រសាសន៍ថា វត្តមានការអញ្ជើញធ្វើមាតុភូមិនិវត្តន៍ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ ជាន់ខ្ពស់ នាវេលាយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ ក៏ជាសក្ខីភាពមួយបញ្ជាក់យ៉ាងច្បាស់ផងដែរថា បងប្អូនប្រជាពលរដ្ឋខ្មែរយ៉ាងច្រើននៅតាម បណ្តាប្រទេសជាច្រើននោះលោកទាំងអស់គ្នាពិតជាបានយល់អំពីកិត្តិយសរបស់ប្រជាជាតិខ្លួនស្ថិតនៅក្រោម ក្រសែភ្នែកជាតិសាសន៍ដ៏ទៃ ពោលគឺបងប្អូនទាំងអស់មិនបាននាំគ្នាជឿលុងតាមបណ្តារៀមច្បងនយោបាន លាបពណ៍ឲ្យមានជម្លោះ នាំគ្នាធ្វើបាតុកម្ម កូដកម្មប្រឆាំងការខិតខំទំនាក់ទំនងកិច្ចការទូតរបស់ថ្នាក់ដឹកនាំ ដើម្បីប្រយោជន៍ជាតិ ដែលនាំឲ្យបណ្តាប្រទេសជាច្រើននោះសើចចំអកថា ខ្មែរជេប្រមាថ៍ខ្មែរទៀតនោះទេ ។

ទាក់ទិននឹងសកម្មភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ច ប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់លោក ចូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាប្រធានអាស៊ាន។ ក្នុងរយៈពេល៤ថ្ងៃ នៃបេសកកម្មនេះ ប្រមុខដឹកនាំ នៃ រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំ កំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចំនួន១៣កិច្ចប្រជុំ អញ្ជើញថ្លែងសុន្ទរកថាចំនួន១២លើក និងអញ្ជើញ ជួបពិភាក្សាទ្វេភាគី ត្រីភាគី និងជំនួបក្រៅផ្លូវការជាមួយប្រ មុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំកំពូល នៃស្ថាប័ន តំបន់ និងអន្តរជាតិជាច្រើនទៀត។

ក្នុងក្របខណ្ឌ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ សម្តេចមហាបវរធិបតី នាយក រដ្ឋមន្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន កិច្ចប្រជុំកំពូលអាស៊ានលើក ទី៤៣ ដែលប្រារព្ធពិធីបើកក្រោមអធិបតីភាព លោក ចូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី វេទិកា អាស៊ាន-ឥណ្ឌូប៉ាស៊ីហ្វិក ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ដៃគូក្នុងការអភិវឌ្ឍ កសិកម្ម និងសហគ្រាសមីក្រូ-ធុនតូច និងមធ្យមកម្ពុជា-ហ្វីលីពីន កិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៦ កិច្ចប្រជុំ កំពូលអាស៊ាន-កូរ៉េលើកទី២៤ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៦ កិច្ចប្រជុំកំពូលអាស៊ានបូក៣(ចិន ជប៉ុន កូរ៉េ)លើកទី២៦ កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី១១ កិច្ចប្រជុំកំពូលអាស៊ាន-កាណាដា កិច្ចប្រជុំ កំពូលអាស៊ាន-ឥណ្ឌាលើកទី២០ កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៨ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី៣ និងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១៣។

ទាក់ទិននឹងភាពជោគជ័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នេះផងដែរ លោកហួន ច័ន្ទថុន សូមអំ ពាវ នាវយ៉ាងទទូចផងដែរ សុំដល់អ្នកនយោបាយទាំងអស់ដែលមានទស្សនៈប្រឆាំងផ្តាច់ការនៅឯក្រៅប្រទេស ទាំងអស់ សូមមេត្តាយកពេលវេលារបស់ខ្លួនចូលរួមជួយដល់សង្គមជាតិយើងហើយ ជាក់ស្តែងណាស់គ្រួសារយើង មួយនៅតែមានជម្លោះ និងជេប្រមាថ៍គ្នាមិនឈប់ ហើយភាពរីកចម្រើនគឺមិនមាននោះទេ ផ្ទុយទៅវិញលើស ពីនេះវាកាន់តែជាការសើចចំអកពីក្រុមគ្រួសារបរទេសដ៏ទៃទៀតមកលើយើង កាន់តែខ្លាំងឡើងៗទៀតផង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ