ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
មហាជនផ្តើមចាប់អារម្មណ៍កាន់តែខ្លាំងខណៈដែលសំណង់រឹងមាំផ្ទះល្វែង និងរបងថ្ម ជាច្រើនកន្លែងផ្តើមរីកស្គុះ ស្គាយចូលចំណីទន្លេមេគង្គបានយ៉ាងរំភើយបានយ៉ាងចឹង
Thu,07 September 2023 (Time 08:29 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 116នាក់)

ក្លាយជាការចាប់អារម្មណ៏ពីសំណាក់មហាជនយ៉ាងខ្លាំងហើយ ដោយគេបានឃើញចាប់ពីភូមិព្រែកដូនហែម រហូតដល់ភូមិព្រែកអំពិល ស្ថិតក្នុងសង្កាត់ព្រែកអំពិល ក្រុងអរិយក្សក្រ ខេត្តកណ្តាល ស្រាប់តែឃើញសំណង់រឹង យ៉ាងច្រើនត្រូវបានរីកចូលទៅក្នុងចំណីទន្លេយ៉ាងអនាធិបតេយ្យហើយរីកស្គុះស្គាយ ហើយដោយឡែកអាជ្ញាធរ ហាក់បីដូចជាមិនសូវចាប់អារម្មណ៍អ្វីសោះនោះដែរ ។

តាមប្រភព័ត៌មានបានឲ្យដឹងថា ទឹកដីក្រុងអរិយក្សត្រ បច្ចុប្បន្នកំពុងមានការអភិវឌ្ឍន៍យ៉ាងគគ្រឹកគគ្រេង ជាពិសេសវិស័យសំណង់រីកដុះដាលជាខ្លាំង ប៉ុន្តែកន្លែងខ្លះបានសាងសង់នៅលើដីចំណីព្រែកចំណីទន្លេ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ដោយការសាងសង់យ៉ាងអនាធិបតេយ្យបែបនេះ គេមិនដឹងថា ការសំណង់ទាំងអស់ នោះមានច្បាប់ ឬយ៉ាងណានោះទេ ប៉ុន្តែបើតាមច្បាប់ភូមិបាល នៃព្រះរាជាណាចក្រកម្ពុជា រាល់ដីចំណីទន្លេ និងសមុទ្រ គឺមិនអាចឲ្យមានសាងសង់សំណង់រឹងជាដាច់ខាត ។

ប្រភពព័ត៌មាននោះ បានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានអោយដឹងថា រាល់ដីសម្បត្តិសាធារណៈរបស់ប្រជាជនគ្រប់រូប មានសិទ្ធិអាស្រ័យផលបណ្តោះអាសន្នបាន តែគ្មានសិទ្ធិសាងសង់សំណង់រឹងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបាននោះទេ។ អញ្ចឹងបានន័យថា ការសាងសង់ទាំងនេះ វាគ្មានច្បាប់អនុញ្ញាត្តនោះទេ។ ហើយការសាងសង់បែបនេះ បើប្រជាជនស្លូតត្រង់មិនអាចធ្វើបានទេ វាទាល់តែអ្នកមានលុយ មានអំណាច ទើបធ្វើទៅរួច។

ទាក់ទិននឹងព័ត៌មានសំណង់រឹងយ៉ាងស្គុះស្គាយនេះ ប្រភពពីពលរដ្ឋជាច្រើនសំណូមពរសុំដល់ថ្នាក់ដឹកនាំគ្រប់ ជាន់ថ្នាក់ មេត្តាបើកការស៊ើបអង្កេតការសាងសង់សំណង់រឹងទាំងអស់នោះផងទាន ព្រោះបើតាមដែលពួកគាត់ ដឹងនោះ ម្ចាស់សំណង់ដែលកំពុងបំពានចូលទន្លេនេះ គឺជាអ្នកដែលមានលុយ និងជាឧកញ៉ាផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ