ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
លោក ហួន ច័ន្ទថុន លើកឡើងថា វាពិតជាមិនចម្លែកចិត្តនោះទេ ដែលក្រុមឈ្មួញហក់ឆ័ត្រនាំឈើយកទៅលក់ ចែកចាយតាមចិត្តរបស់ពួកគេនោះ
Tue,05 September 2023 (Time 10:50 AM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 106នាក់)

ប៉ុន្មានថ្មីៗនេះ គេបានឃើញបណ្តាញព័ត៌មាននៅក្នុងស្រុកជាច្រើនបានឃើញធ្វើផ្សាយចែករំលែកនូវសកម្ម ភាពបទល្មើសឈើខ្នាតធំដែលជាប្រភេទឈើក្នុងស្រុកមួយទំនងជាហក់ឆ័ត្រទៅប្រទេសក្បែរខាង ក៏ប៉ុន្តែត្រូវអស់ ល័ក្ខជាប់អន្ទាក់សមត្ថកិច្ចក្របួចជាប់ និងទាមទាឲ្យមានការអនុវត្តន៍ច្បាប់ផងនោះ គេបានឃើញនៅក្នុងផេកផ្លូវ
ការរបស់លោក ហួន ច័ន្ទថុន ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានបង្ហោះនូវសំណេរបស់ខ្លួននៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២៣ នេះថា លោក ហួន ច័ន្ទថុន លើកឡើងថា វាពិតជាមិនចម្លែកចិត្តនោះទេ ដែលក្រុម ឈ្មួញហក់ឆ័ត្រនាំឈើយកទៅលក់ ចែកចាយតាមចិត្តពួកគេនោះ ។

លោក ហួន ច័ន្ទថុន បានបន្តថា រូបលោកពិតជាសូមកោតសសើរក្រុមឈ្មួញពិតប្រាកដមែន យូរៗទៅអស់ឈើ ព្រៃ មកប្រល័យឈើស្រុក សម្រុកនាំកាប់បំផ្លាញឲ្យច្រើនថែមទៀត នេះហើយឥទ្ធិពលអំណាចទឹកលុយ ពិតជា អាចធ្វើឲ្យអ្វីៗមានការប្រែប្រួលយ៉ាងខ្លាំងបែបនឹងបានមែន មិនយូរមិនឆាប់ មនុស្សអាចនឹងប្រឈមជាមួយ សង្គ្រាមគ្រោះធម្មជាតិ មិនខាន។

តាមព័ត៌មានដែលបានចែករំលែកបានឲ្យដឹងថា មានឈ្មួញរកស៊ីឈើម្នាក់ បានដឹកឈើហ៊ុបពេញទ្រុងរថយន្ត សង្ស័យបម្រុងរកផ្លូវដឹកឆ្លងដែនទៅប្រទេសវៀតណាម ក៏ប៉ុន្តែបានបែកធ្លាយដល់សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង ចុះទៅសួរនាំ ខណៈឈ្មួញចូលចតក្នុងដីទំនេរមួយកន្លែង ។ ករណីសមត្ថកិច្ចចុះសួរនាំនេះ ធ្វើឡើងកាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី០៣ កញ្ញា ២០២៣ ស្ថិតនៅចំណុចដីទំនេរជិតភូមិមរតក ភូមិទទាសង្កាត់ចេក ក្រុងស្វាយរៀង ។

បើតាមសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានឲ្យដឹងនោះ ថាលោកទទួលព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍ថា មានរថយន្ត១គ្រឿងម៉ាកហ៊ីយិនដាយយីឌុប ពាក់ស្លាកលេខកំពង់ចាម3A-8614 មានដឹកដើមឈើហ៊ុប មូលមុខកាត់៤តឹក ទៅ៥តឹក ប្រវែង៣ម៉ែត្រ ដាក់ពេញទ្រុងនិងមានគ្របតង់បិទជិត ចតនៅកន្លែងដីទំនេរក្នុងភូមិមរតកកាលពីរសៀលថ្ងៃទី២ កញ្ញា ២០២៣ រហូតដល់វេលាម៉ោង៩ព្រឹកថ្ងៃទី៣ កញ្ញា ២០២៣ មិនទាន់ទៅណា ហើយឃើញមានអ្នករត់ការឆ្វេកឆ្វាច ទើបលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងបញ្ជាឲ្យនាំកម្លាំងចុះទៅពិនិត្យនិងសាកសួរ ។

ជាលទ្ធផល ម្ចាស់រថយន្តប្រាប់ថា ឈើទាំងនេះជាឈើក្នុងស្រុក គេចូលចតបម្រុងនិងដឹកទៅខេត្តព្រៃវែង ពេលសួរថា ដឹកយកទៅធ្វើអី អ្នកបើករថយន្តប្រាប់ថា អត់ដឹងទេ គ្រាន់តែដឹងថា គេឲ្យដឹកទៅខេត្តព្រៃវែង ។ ប្រភពបន្តថា សមត្ថកិច្ចបានប្រាប់ថា បើឈើក្នុងស្រុកដឹកនៅក្នុងស្រុក២៥រាជធានីខេត្ត សមត្ថកិច្ចមិនឃាត់ទេ ក៏ប៉ុន្តែបើដឹកឆ្លងដែនចេញទៅប្រទេសវៀតណាម សមត្ថកិច្ចនឹងចាប់យកទាំងឈើនិងយកទាំងរថយន្តឃាត់ខ្លួនទាំងអ្នកបើកបរនិងអ្នកពាក់ព័ន្ធ ក្រោយមក សមត្ថកិច្ចបានដកកម្លាំងចេញមកវិញ។

ទាក់ទិនករណីនេះដែរ មហាជនបានលើកឡើងថា ដឹកទៅខេត្តព្រៃវែងអី បើគេឃើញរថយន្តដឹកឈើនេះបើកបរលើផ្លូវជាតិលេខ១ ឆ្ពោះពីទិសខាងលិចមកកើត ។ លុះមកដល់ចំណុចផ្លូវចូលភូមិមរតកនេះក៏បត់ចូលរួចឈប់ចត ហើយក៏ឃើញមានមនុស្សមកទាក់ទងរត់ការ កន្លងមក គឺតែងតែមកចតរួចពេលយប់ទើបបើកចេញទៅកើត ហើយក៏មានគេបង្ហើបឲ្យដឹងថា ដឹកឆ្លងដែនទៅប្រទេសវៀតណាម ទើបពួកគាត់រាយការណ៍សមត្ថកិច្ច។

សម្រាប់ព័ត៌មានទាំងអស់នេះ លោក ហួន ច័ន្ទថុន បញ្ជាក់ថា រូបលោកសង្ឃឹមថា សមាសភាពឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ អាចនឹងកើតឡើងឲ្យបានឆាប់ ដើម្បីជម្រុញឲ្យប្រតិភូគ្រប់បណ្តាគណបក្ស មានសិទ្ធិ គ្រប់គ្រាន់ក្នុងការអង្កេតស្រាវជ្រាវរាល់ភាពអសកម្មទាំងអស់ ដាក់ជូនរាដរដ្ឋាភិបាលពិនិត្យនិងមានចំណាត់ការ លាងជម្រះវាំងននខ្មៅ របស់ក្រុមជនខុលខូចទាំងអស់នោះ ឲ្យបានឆាប់ៗ ដើម្បីប្រយោជន៍សង្គម ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ