ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
បុរសម្នាក់ម្ចាស់ហាងអាហារសាច់សត្វព្រៃត្រូវបានតុលាការឃុំខ្លួនហើយក្នុងករណីជាទីផ្សារបទល្មើសខុសច្បាប់ លោក ហួន ច័ន្ទថុន ចង់ឃើញក្រុមអ្នកច្បាប់មេត្តាជួយពន្យល់ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទូលាយជាងមុន ក្នុង ករណីជាអ្នកចំអិន និងអ្នកទទួលទានសត្វព្រៃ
Sun,17 September 2023 (Time 12:02 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 195នាក់)

លោក ហួន ច័ន្ទថុន ប្រតិភូសមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោល់ បានលើកឡើងថា វាជារឿងមួយ ដែលថ្នាក់ដឹកនាំអ្នកច្បាប់ទាំងអស់ត្រូវបង្កើនការផ្សព្វផ្សាយឲ្យបានទូលំទូលាយជាងពេលមុន ពីព្រោះថាតាម អ្វីដែលរូបលោកបានជួបនោះ ប្រជាពលរដ្ឋច្រើនណាស់ដែលជាអ្នកទទួលទិញ និងជាអ្នកទទួលទាន នូវអាហារ ប្រភេទសាច់សត្វព្រៃ គឺពួកគាត់នៅមិនទាន់បានយល់ឲ្យបានគ្រប់ៗគ្នានោះទេ ថាតើលក្ខខ័ន្តណាខ្លះដែលពួកគាត់ ត្រូវទទួលទោស ហើយលក្ខខ័ន្តណាខ្លះដែលពួកគាត់មិនបានទទួលទោស ។

លោក ហួន ច័ន្ទថុន បន្តទៀតថា ពលរដ្ឋយ៉ាងច្រើនណាស់ បានធ្វើការបញ្ចេញមតិខ្លួន ដោយពួកគាត់ទាំងអស់ នោះតែងបានគិតថា ច្បាប់គឺបានចាប់តែអ្នកធ្វើសកម្មភាពប្រម៉ាញ់សត្វព្រៃរស់ប៉ុណ្ណោះ ហើយដោយឡែកតែ ពលរដ្ឋក៏ដូចជាហាងគ្រាន់តែទិញសាច់យកមកចំអិនបន្ត គឺប្រហែលជាគ្មានទោសនោះទេ ដោយការគិតរបស់ ពលរដ្ឋជាច្រើននោះ ក៏ពុំទាន់មានស្ថាប័នច្បាប់ណាជួយផ្សព្វផ្សាយពន្យល់ដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ នៅឡើយដែរ ដោយឡែកតែនៅពេលនេះ រូបលោកបានទទួលព័ត៌មានថា អ្នកទទួលទិញសាច់សត្វព្រៃបន្តក៏ ត្រូវមានទោសដូចគ្នាផងដែរ ។

បើតាមព័ត៌មានដែលកំពុងផ្សាយចែករំលែកតាមបណ្តាញសង្គមអនឡាញបានឲ្យដឹងថា ហាងលក់ម្ហូបអាហារ មួយស្ថិតនៅភូមិស្រែត្រែង ឃុំក្បាល់ដំរី ស្រុកអូគ្រៀងសែនជ័យ ខេត្តក្រចេះ ពេលនេះត្រូវបានលោករ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញាររងខេត្តក្រចេះដឹកនាំ កម្លាំងចម្រុះចុះទៅបង្រ្កាបហើយ ។ ក្នុងនោះកម្លាំងនគរបាលអាជ្ញាធរដែនដី បានចុះឆែករកឃើញវត្ថុតាងសត្វព្រៃជាច្រើនប្រភេទ មានដូចជាសត្វត្រកួត ជ្រូកព្រៃនិងក្របីព្រៃ កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៣ ព្រមទាំងបានឃាត់ខ្លួនម្ចាស់ហាងម្នាក់ឈ្មោះ ចក់ ចែម ភេទប្រុស ត្រូវជាប្តីដោយ ឡែកប្រពន្ធឈ្មោះ សុខ ខឿន រត់គេចខ្លួនបាត់ ។

ក្នុងការចុះបង្ក្រាបនោះ សមត្ថកិច្ចរកឃើញសត្វត្រកួតចំនួន៥ក្បាលទម្ងន់៧ គីឡូក្រាម សាច់ជ្រូកព្រៃចំនួន៤០ គីឡូក្រាម សាច់ក្របីព្រៃចំនួន១០គីឡូក្រាម ។ វត្ថុតាងសត្វព្រៃត្រូវបានដុតបំផ្លាញចោល បុរសជាម្ចាស់ហាង បាយឈ្មោះ ចក់ ចែម ត្រូវបានតុលាការឃុំខ្លនតាមនីតិវិធី ។

សម្រាប់ព័ត៌មានដ៏ចាប់អារម្មណ៏ក្នុងសង្គមនេះ លោក ហួន ច័ន្ទថុន បានលើកឡើងថា រូបលោកគាំទ្រចំពោះចំ ណាត់ការរបស់សមត្ថកិច្ច និងស្ថាប័នច្បាប់ចំពោះឈ្មួញអាជីវកម្មសត្វព្រៃ ប៉ុន្តែទោះជាយ៉ាងណាក្តី រូបលោក សូមសំណូមដល់ថ្នាក់ដឹកនាំ រួមទាំងស្ថាប័នអ្នកច្បាប់ទាំងអស់ជួយបង្កើនការអប់រំផ្សព្វផ្សាយឲ្យបានច្រើនថែម ទៀត ដើម្បីឲ្យពលរដ្ឋបានយល់ដឹងថា អ្នកទទួលទានសត្វព្រៃមានទោសកម្រិតណា អ្នកចំអិនមានទោសកម្រិត ណា អ្នកជំនួញអាជីវកម្មមានទោសកម្រិតណា និងអ្នកដែលប្រព្រឹត្តបទល្មើសមានទោសកម្រិតណា ព្រោះបើ មិនដូច្នោះទេ ពលរដ្ឋស្លូតត្រង់អាចនឹងគ្រោះព្រោះតែមិនយល់ដឹងច្បាស់ ពីច្បាប់ និងទោសទណ្ឌ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ