ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
អង្គភាពប្រឆាំងអំពើពុករលួយលើកឡើងថា យូរបំផុត៣០ថ្ងៃ សមាជិករដ្ឋសភា សមាជិករដ្ឋាភិបាល រហូតដល់ ជំនួយការត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល
Fri,01 September 2023 (Time 12:09 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 98នាក់)

អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា (ACU)បានបញ្ជាក់ថា រយៈពេល៣០ថ្ងៃយ៉ាងយូរ នៅក្រោយការ ចូលកាន់មុខតំណែងសម្រាប់សមាជិកសភា សមាជិករាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទី ប្រឹក្សា និងជំនួយការនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា សមាសភាពទាំងអស់នោះត្រូវតែប្រកាសទ្រព្យសម្បត្តិ និងបំណុល ។

យោងតាមលិខិតមួយ របស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលបានចេញផ្សាយនៅថ្ងៃទី២៩ សីហា ឆ្នាំ ២០២៣ បានលើកឡើងថា មាត្រា១៨ : របបប្រកាសទ្រព្យសម្បត្តិ និងបំណុលនៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ : ទី១. សមាជិកសភា គឺរយៈពេល៣០ថ្ងៃយ៉ាងយូរ ក្រោយពីពេលចូលកាន់តំណែងត្រូវរាប់ចាប់ពីថ្ងៃពិធីប្រកាសសុពលភាព (ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣) ។ សមាជិករាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋ លេខាធិការ ទីប្រឹក្សា និងជំនួយការ គឺរយៈពេល៣០ថ្ងៃយ៉ាងយូរ ក្រោយពីពេលចូលកាន់តំណែង កំណត់ចាប់ពីថ្ងៃទទួលបានការតែងតាំងដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យ ។

ទី២. សមាជិកសភា សមាជិករាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការថ្មី ដែលពីមុនមកមិនធ្លាប់ទទួលតួនាទីនេះ ហើយមិនធ្លាប់មានតួនាទីអ្វីផ្សេងទៀត ដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យ សម្បត្តិ និងបំណុល ត្រូវអនុវត្តការប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងរយៈពេល៣០ថ្ងៃយ៉ាងយូរ ក្រោយពីចូលកាន់មុខតំណែង ។

ទី៣ : សមាជិកសភា សមាជិករាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការចាស់ ដែលត្រូវបានជាប់ឆ្នោតជាថ្មី ឬទទួលបានការតែងតាំងជាថ្មី មិនចាំបាច់ធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុលនៅក្នុងរយៈពេល៣០ថ្ងៃ ក្រោយការចូលកាន់មុខតំណែងនាពេលនេះទេ ហើយត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ គឺនៅខែមករា ឆ្នាំ២០២៤ សម្រាប់អ្នកដែលបានប្រកាសទ្រព្យសម្បត្តិ និងបំ ណុលនៅក្នុងឆ្នាំ២០២២ និងនៅខែមករា ឆ្នាំ២០២៥ សម្រាប់អ្នកដែលបានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅក្នុងឆ្នាំ២០២៣ ។

ទី៤. សមាជិកសភា សមាជិករាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការអាណត្តិចាស់ (ទី៦) ដែលមិនឈរឈ្មោះជាបេក្ខជនជាថ្មី មិនបន្តអាណត្តិថ្មីលាឈប់ ឬមិនទទួលបានការតែងតាំង ហើយមិនមាននៅសល់មុខងារអ្វីផ្សេងទៀតដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុលជាលើកចុងក្រោយក្នុងអំឡុងពេល៣០ថ្ងៃយ៉ាងយូរ ក្រោយពីត្រូវបានបញ្ចប់តួនាទី ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ