ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ចុមយ័ក្សតើមានអាថ៍កំបាំងអីទៅនរ៎... បានជាលោក កែវ បូផា មេឃុំអូរគ្រៀងអះអាងប្រាប់ប្រជាពលរដ្ឋខ្លួន ថាមានរឿងផលលំបាក កុំពឹងអ្នកកាសែត ព្រោះអ្នកកាសែតអត់ប្រយោជន៍ទេ
Mon,11 September 2023 (Time 07:59 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 111នាក់)

ក្លាយជារឿងអត់យល់ពីសំណាក់មហាជនយ៉ាងខ្លាំង ខណៈដែលគេបានឃើញថ្នាក់ដឹកនាំរាជរដ្ឋាភិបាលច្រើន អាណត្តិតែងបានឲ្យតម្លៃទៅលើស្ថាប័នអ្នកសារព័ត៌មាន ហើយទាមទាសុំឲ្យគ្រប់ស្ថាប័នរដ្ឋទាំងអស់ត្រូវសហ ការឲ្យបានល្អជាមួយអ្នកសារព័ត៌មាន ដើម្បីបានអភិវឌ្ឍន៍ចំណុចដែលខ្លួនមិនបានដឹងនោះ ឲ្យកាន់តែមានប្រ សិទ្ធិភាពខ្ពស់ ។ ជាក់ស្តែងផងនោះ ការផ្តាំផ្ញើទាំងអស់នោះ គឺគេបានឃើញតាំងតែពីអាណត្តិសម្តេចតេជោ រហូតមកដល់សម្តេចហ៊ុន ម៉ាណែត ដែលគេបានឃើញយ៉ាងច្បាស់ថា នៅក្រោយពេលមានការសហការយ៉ាង ល្អររវាងស្ថាប័នអ្នកសារព័ត៌មាន គឺភាពអសកម្មជាច្រើនត្រូវបានកែលំអរ គួឲ្យចាប់អារម្មណ៍ ។

ដោយឡែកតែពេលថ្មីៗនេះ ក្នុងទឹកដីឃុំអូរគ្រៀង ដែលមហាជនកំពុងចាប់អារម្មណ៍យ៉ាងខ្លាំង ថាសំបូររឿងរ៉ាវ បទល្មើសឈើផងនោះ ស្រាប់តែគេបានឃើញរូបលោក កែវ បូផា ដែលជាមេឃុំអូរគ្រៀង បែរជាបានបោះសម្តី ឲ្យពេញៗក្រអូមមាត់ថា បើពលរដ្ឋខ្លួនមានទុក្ខលំបាកកុំឲ្យពឹងអ្នកកាសែត ព្រោះអ្នកកាសែតគឺអត់ប្រយោជន៍ ហើយជាក់ស្តែងសម្តីរបស់លោកមេឃុំរូបនេះក៏កំពុងបានក្លាយជាការចាប់អារម្មណ៍ពីសំណាក់មហាជនខ្លាំងៗតែម្តង ថាម៉េចបានជាលោកមេឃុំវាយប្រហារស្ថាប័នអ្នកកាសែតចឹង តើមានអាថ៍កំបាំងអីទៅនរ៎... ។

សំដីដ៏សែនចាក់ដោតរបស់លោក កែវ បូផា មេឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ គឺក្នុងរូបលោកនាំយកអំ ណោយផ្ទាល់ខ្លួនរបស់លោកចែកជូនពលរដ្ឋខ្លួន ដោយក្នុងនោះមានអង្ករ១០គីឡូ សារ៉ុង១ និងថវិការ៥០០០ រៀល ។

ទោះជាយ៉ាងណា អង្គភាពព័ត៌មានយើង នៅមិនអាចទំនាក់ទំនងសុំការបំភ្លឺពីរូបលោកកែវ បូផា មេឃុំអូរគ្រឿង ជុំវិញមូលហេតុដែលនាំឲ្យរូបលោកប្រកាសក្តែងៗថា អ្នកកាសែតអត់ប្រយោជន៍ បាននោះទេក្នុងថ្ងៃនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ