ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ក្រុមជ្រុលនិយមនយោបាយបញ្ញើរក្អែកក្រៅប្រទេសផ្តើមបង្កើតរឿងញុះញុងឲ្យពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោតចោលទៀតហើយ លោក ហួន ច័ន្ទថុន មេបក្សប្រឆាំងថ្មីមួយរូប លើកឡើងថាក្រុមមួយនេះនៅតែជានយោបាយ បែបកំ សាកនិយម
Sat,08 July 2023 (Time 11:45 AM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 149នាក់)

ការស្រេកឃ្លានអំណាចវាប្រាកដណាស់ពិតជាមានសម្រាប់មនុស្ស ជាពិសេសគឺសម្រាប់មនុស្សដែលមានបេះដូង អគតិមិនហ៊ានបើកបេះដូងចំហរព្រោះតែខ្លាចគេយកប្រយោជន៍ខ្លួនអស់ ដោយខ្លួននៅតែបន្តខិតខំព្យាយាមញុះញុង ហើយញុះញុងទៀត ធ្វើយ៉ាងណាកុំឲ្យពលរដ្ឋដែលធ្លាប់គាំទ្រខ្លួនបោះឆ្នោតដោយចេញពីចិត្តរបស់ខ្លួន ពោលគឺព្យា យាមសាងបញ្ហាបង្គាប់បញ្ជាឲ្យបញ្ជាទៀត ដើម្បីឲ្យពលរដ្ឋនាំគ្នាគូសបំផ្លាញសន្លឹកឆ្នោតចោល ។

ការព្យាយាមសាងរូបភាពញុះញុងរបស់បុគ្គលក្រុមអ្នកនយោបាយក្រៅស្រុកនេះ គឺកំពុងត្រូវបានក្រុមអ្នកវិភាគនយោ បាយជាច្រើនលើកឡើងថា រូបលោកមិនមែនខ្លាចខ្លួនចាញ់សន្លឹកឆ្នោតគណបក្សកាន់អំណាចនោះទេ ផ្ទុយទៅវិញគឺ ពួកគេខ្លាចពលរដ្ឋខ្មែរងាកបេះដូងប្តូរមកគាំទ្រគណបក្សតូចៗយ៉ាងច្រើននៅក្នុងប្រទេស ដែលធ្វើឲ្យពួកគេខាតបង់ ហើយឈានទៅបាត់បង់ឈ្មោះជាគណបក្សប្រឆាំង ដែលធ្វើឲ្យការខាតបង់ចំណូលរៃអង្គាសពីសមាជិកនាពេលអនា គត ។

ស្របពេលទៅនឹងផេកផ្លូវការរបស់អ្នកនយោបាយបបញ្ញើរក្អែកក្រៅស្រុកសមរង្សីនេះ គេបានឃើញផេកផ្លូវការ របស់លោក ហួន ច័ន្ទថុន ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច លើកឡើងថា លោកសមរង្សី ទំនងមើលទៅបែប ដូចជាភ័យខ្លាំងហើយពេលនេះ ព្រោះបើចរិករបៀបនយោបាយបញ្ញើរក្អែកក្រៅស្រុកសង្ងំយកសុខបោកពលរដ្ឋឲ្យ រងគ្រោះជំនួសនេះ គឺមិនយូរមិនឆាប់ទេ លោកនឹងបាត់បង់ឈ្មោះជាគណបក្សប្រឆាំង ។ ក្នុងសំណេរបស់លោក ហួន ច័ន្ទថុន បានបន្តថា ជាការពិតសម័យនេះហើយ ពលរដ្ឋខ្មែរច្រើនណាស់ដែលមានចំណេះដឹងតាមរយៈប្រព័ន្ធអន ឡាញព័ត៌មានវិទ្យាផង តាមរយៈសង្គមផ្ទាល់ភ្នែកផង ដូច្នេះនៅពេលនេះប្រជាពលរដ្ឋមានការថ្លឹងថ្លែងហេតុការណ៍ ថ្លឹងថ្លែងសភាពការណ៍ច្រើនមិនដូចជាពេលមុននោះទេ ។

ជាការពិតណាស់ប្រជាពលរដ្ឋនៅពេលដែលមានការឈឺចាប់ រងទុក្ខពួកគាត់ចាំបាច់ណាស់ដើម្បីស្វែងរកអ្នកជួយយក អាសារ ហើយជាក់ស្តែងផងនោះក្រៅពីគណបក្សកាន់អំណាច ក៏មានគណបក្សយ៉ាងច្រើនណាស់ផងដែរនៅក្នុងប្រ ទេស ដែលមានមាគា៍ស្រឡាញ់ជាតិ ជួយឈឺឆ្អាលរាល់ទុក្ខកំបាករបស់ពលរដ្ឋដូចគ្នា ហើយបើតាមការរំពឹង ចាប់ពី ឆ្នាំ២០២៣នេះតទៅ ប្រជាពលរដ្ឋនឹងសម្រេចជ្រើសយកគណបក្សថ្មីមួយ ធ្វើជាបក្សប្រឆាំងដើម្បីជួយឈឺឆ្អាលសុខ ទុក្ខលំបាករបស់ពួកគាត់ ពោលគឺមិនអាចយកជីវិត និងយកវាសនាទៅផ្ញើជាមួយនឹងក្រុមបញ្ញើរក្អែកដែលដុះលើដើម ឈើបានត្រឹមសង្ងំនៅបរទេសឯម្ខាងមហាសមុទ្រនោះបានឡើយ ។

ក្នុងផេកផ្លូវការរបស់លោក ហួន ច័ន្ទថុន បានបន្តថា រូបលោកសំណូមពរសូមពុកម៉ែបងប្អូន មេត្តាអញ្ជើញចូលរួម ទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះទាំងអស់គ្នា ដើម្បីស្វែងរកគណបក្សដែលបងប្អូនស្រឡាញ់ ពេញចិត្តហើយមានភាពច្បាស់ការណ៏ ដែលអាចជួយឈឺឆ្អាល និងយកអាសារដល់បងប្អូននៅពេលដែលមានការ ប្រើអំណាចណាមួយជិៈជាន់លើបងប្អូនបាន សូមកុំលង់ជឿក្រុមបុគ្គល ឆបោមួយចំនួនលួងលោមពលរដ្ឋឲ្យគូសបំ ផ្លាញសន្លឹកឆ្នោតចោល ព្រោះនៅពេលដែលបងប្អូនគ្រោះថ្នាក់ក្រោមអំណាចជិៈជាន់ អាចនឹងពិបាកគ្មានអ្នកជួយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ