ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
អាកាសធាតុចាប់ផ្តើមធ្លាក់ភ្លៀងហើយ ទីតាំងមួយចំនួនក៏នឹងអាចកើតមានទឹកជំនន់នាពេលខាងមុខឆាប់ៗផង ដែរ ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច លោក ហួន ច័ន្ទថុន សំណូមពរសូមដល់បងប្អូនពលរដ្ឋគ្រប់រូបថែ រក្សាសុខភាព និងទ្រព្យសម្បត្តិឲ្យបានល្អ
Sat,29 July 2023 (Time 05:27 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 188នាក់)

ថ្មីៗនេះ គេបានឃើញផ្ទៃមេឃចាប់ផ្តើមដំណើរការបង្អោរទឹកភ្លៀងធ្លាក់យ៉ាងខ្លាំង គឺទៅតាមទំនាមទំលាប់នៃរដូវ វស្សាដូចរាល់ឆ្នាំនៅ ស្របពេលដែលមានការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីពេលថ្មី ៗនេះផងដែរ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏មានការធ្លាក់ភ្លៀងយ៉ាងជោគជាំនៅចំណុចស្ពានអូរគគីរ(ចន្លោះ គីឡូម៉ែត្រ106 - 107) ត្រង់ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលការជន់លិចដោយ អំណាចទឹកភ្លៀងនេះ ក៏បានបង្កធ្វើឲ្យមានការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នកាលពីយប់ថ្ងៃទី២៨ កក្កដា នេះផងដែរ ។

ករណីសញ្ញានៃការមកដល់នារដូវវស្សាទឹកជំនន់នាពេលឆាប់ៗនេះ លោក ហួន ច័ន្ទថុន ប្រធានគណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានលើកឡើងថា ពេលនេះគឺជាពេលដែលបងប្អូនគ្រប់រូបត្រូវប្រុងប្រយ័ត្នទាំងសុខភាព និងទ្រព្យសម្បត្តិរបស់បងប្អូនគ្រប់រូបទៀតហើយ ក៏ព្រោះថា ទោះជាយ៉ាងណាមិនថា ប្រទេសណានោះឡើយ បើដល់ពេលដល់រដូវទឹកជំនន់ហើយនោះ ច្បាស់ណាស់គឺប្រាដកជាជួបនូវបញ្ហាខាតបង់ ដូចៗគ្នាមិនខាន ។

លោក ហួន ច័ន្ទថុន បានលើកឡើងថា ប៉ុន្មានឆ្នាំនេះ នៅក្រោយមាតុភូមិនៃយើងឆ្លងផុតរដូវកីវីដ១៩ ហើយនោះ ទោះយ៉ាងណាយើងឃើងថា សេដ្ឋកិច្ចជីវភាពរបស់បងប្អូនពលរដ្ឋយើងភាគច្រើននៅមិនទាន់អាចទទួលបានភាព ល្អប្រសើរបាននៅឡើយទេ ក្នុងនោះតាមអ្វីដែលរូបលោកមើលឃើញ បងប្អូនពលរដ្ឋយ៉ាងច្រើនសុទ្ធតែតម្រូវការ ខ្ចីមីក្រូហិរញ្ញវត្ថុ និងធនាគារយកមកធ្វើជាទុនក្នុងការស្វែងរកកម្រៃមកស្តារ និងកែខៃបំណុលនិងការខាតបង់ ចាស់ៗកន្លងមក ជាក់ស្តែងហើយការខ្ចីនាពេលបច្ចុប្បន្ននេះ ក៏រមែងចាំបាច់ត្រូវការស្វែងរកលុយកាក់ដើម្បីបង់ ការប្រាក់ប្រចាំខែ ជូនមេក្រូហិរញ្ញវត្ថុ និងធនាគារដូចពេលមុនៗផងដែរ ដែលហេតុផលទាំងនេះហើយ ចាំ បាច់ត្រូវតែជម្រុញឲ្យប្រជាពលរដ្ឋត្រូវប្រឈមនិងបញ្ហាមួយថ្មី គឺគ្រោះធម្មជាតិ ដែលនិងអាចកើតមាននាពេល ខាងមុខតែម្តង ។

ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច លោក ហួន ច័ន្ទថុន បានបន្តថា រូបលោកសង្ឃឹមថា ក្នុងឆ្នាំនេះអាកាស ធាតុ មិនមានផលអាក្រក់ដូចឆ្នាំមុនៗ ជាពិសេសអំណាចឥទ្ធិពលនៃគ្រោះធម្មជាតិ ក៏មិនកើតឡើងលើទឹកដី របស់ដូចឆ្នាំមុនៗផងចុះ ព្រោះប្រសិនបើកើតមាន រឿងរ៉ាវអកុសល នៃផ្នែកឥណ្ឌទាន ទាំងមីក្រូហិរញ្ញវត្ថុ និងទាំងសេដ្ឋកិច្ច ពលរដ្ឋពិតជាត្រូវប្រឈមមុខដាក់គ្នាមិនខាន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ