ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ចេញញតិគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការជម្រុញឲ្យមានវិសោធនកម្មច្បាប់ ស្តីពី ការបោះឆ្នោត ដែលជម្រុញឲ្យអ្នកឈរឈ្មោះឲ្យគេបោះឆ្នោត ចាំបាច់ត្រូវតែបំពេញកាតព្វកិច្ចជាមុនក្នុងការ ចូលរួមធ្វើជាពលរដ្ឋគំរូ ចូលរួមបោះឆ្នោត
Tue,13 June 2023 (Time 08:51 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 169នាក់)

នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ គេបានឃើញគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានចេញសេចក្តីញត្តិគាំ ទ្ររបស់ខ្លួនមួយ លើអនុសាសន៍លើកឡើងនូវប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលទាមទាឲ្យមានវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោត ក្នុងន័យបញ្ជាក់អំពីសិទ្ធិអ្នកឈរឈ្មោះឲ្យគេបោះឆ្នោត ។ បើតាមខ្លឹមសារញត្តិ របស់គណ បក្ស គឺមានន័យថាមនុស្សគ្រប់រូបមុននឹងបោះជំហានឈានជើងឈរឈ្មោះឲ្យគេបោះឆ្នោត គប្បីបំពេញកាតព្វ កិច្ចរបស់ខ្លួនធ្វើជាប្រជាពលរដ្ឋគំរូសម្រាប់សង្គម គឺចូលរួមឈរឈ្មោះឲ្យគេបោះឆ្នោតជាមុនសិន ។

ក្នុងនោះដែរបើតាមប្រសាសន៍ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចលោក ហួន ច័ន្ទថុន បានឲ្យដឹងថា ការ សម្រេចរបស់រាជរដ្ឋាភិបាលនេះ គឺវាជាការល្អណាស់ ក៏ព្រោះថា ការកំណត់បែបនេះ គឺជាការធ្វើឲ្យបុគ្គលអ្នក នយោបាយ ដែលជាអ្នកឈរឈ្មោះឲ្យគេបោះឆ្នោតនោះ គឺចាំបាច់ត្រូវតែមានភាពទទួលខុសត្រូវលើខ្លួនឲ្យបាន ល្អជាមុន ជៀសវាងដូចជាប្រទេសថៃបច្ចុប្បន្នអ្នកឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ស្រាប់តែពលរដ្ឋ អ្នកគាំទ្របោះឆ្នោតខ្លួនហើយ ផ្ទុយទៅវិញខ្លួនបែរជាអស់សិទ្ធិដោយសារតែខ្លួនមិនបានចូលរួមបោះឆ្នោត ។

លោក ហួន ច័ន្ទថុន បានបញ្ជាក់ថា ការសម្រេចអំពាវនាវរបស់រាជរដ្ឋាភិបាលនេះ គឺវាពិតមានភាពប្រសើរ ណាស់សម្រាប់អ្នកនយោបាយ ក៏ព្រោះថារាជរដ្ឋាភិបាលបានប្រកាសអំពីគោលជំហរ សុំឲ្យអ្នកនយោបាយ ការពារ និងបំពេញកិច្ចជាមុន ជៀសវាងកុំឲ្យពួកគាត់ខំធ្វើការចំណាយពេលវេលាយ៉ាងគគោកហើយនោះ បែរ ជានៅពេលទទួលបានការគាំទ្រជាប់ឆ្នោតហើយ ពួកគាត់បែរជាអស់សិទ្ធិដូចបេក្ខជនមួយចំនួនក្នុងប្រទេសក្បែរ ខាងរបស់យើង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ