ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ចុញយ័ក្ស អីដល់ម្លឹងផង.. ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺអះអាងថា ករណីឃាតកម្មសម្លាប់មនុស្សរាប់ខែ អាជ្ញាធរ និងសមត្ថកិច្ច បង្គាប់ពលរដ្ឋថា កុំឲ្យផ្សព្វផ្សាយចាំរកយុត្តិធម៌ឲ្យ ប៉ុន្តែជាលទ្ធផលពួកគាត់នៅមិនទាន់ទទួល បានដដែល
Tue,25 April 2023 (Time 08:45 AM)
ដោយ ៖ ជួបផ្សាយ (ចំនួនអ្នកអាន: 195នាក់)

ក្លាយជារឿងដែលមិនអាចនឹងបរិយាយពិតមែនសម្រាប់អស់លោកអាជ្ញាធរ និងសមត្ថកិច្ច ជាពិសេសគឺអស់ លោកមន្ត្រីអ្នកអនុវត្តន៍បទបញ្ជាអនុវត្តន៍ច្បាប់ ក៏ព្រោះថាករណីឃាតកម្មសម្លាប់ជីវិតមនុស្សដែលជារឿងធំ ឲ្យប៉ុនភ្នំបែរជាអស់លោកមន្ត្រីមួយចំនួនលួងលោមប្រជាពលរដ្ឋសុំកុំឲ្យផ្សព្វផ្សាយ ដោយភូតភរថា ចាំខ្លួន ដែលជាអ្នកអនុវត្តន៌ច្បាប់ចេញមុខរកខុសត្រូវឲ្យ ប៉ុន្តែផ្ទុយទៅវិញ ក្រោយពេលពលរដ្ឋលុងជឿជាក់លើអស់ លោកសមត្ថកិច្ចហើយនោះ អស់លោកក៏បែរជាស្ងាត់ឲ្យសូន្យ ចំណែករីឯឃាតករដែលជាជនល្មើសក៏បែរជា អាចគេខ្លួនរស់នៅក្រៅសំណាញ់ច្បាប់ បានឲ្យយ៉ាងរំភើយ ដដែលទៅវិញ ។

តាមសេចក្តីរាយការណ៌បានឲ្យដឹងថា ករណីឃាតកម្មកាប់សម្លាប់ជីវិតមនុស្សមួយបានកើតឡើងនៅក្នុងភូមិ ស្រែត្រោក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ហើយក៏ត្រូវបានក្រុមគ្រួសារជនរងគ្រោះ រួមនឹងពលរដ្ឋ បានប្តឹងទៅសមត្ថកិច្ច និងអាជ្ញាធរតាំងតែពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ រហូតមកដល់ពេលនេះ គឺនៅមិន ទាន់ឃើញមានលទ្ធផលនៅឡើយទេ ។ បើតាមប្រជាពលរដ្ឋអះអាងផងនោះ គឺនៅក្នុងពេលដែលពលរដ្ឋប្តឹង នោះ អស់លោកអាជ្ញាធរ និងសមត្ថកិច្ចស្រុក បានស្នើសុំកុំឲ្យបងប្អូនប្រជាពលរដ្ឋធ្វើការផ្សព្វផ្សាយអី ចាំ ពួកខ្លួនក្នុងនាមជាសមត្ថកិច្ចអាជ្ញាធរដែនដីថ្នាក់ស្រុកជួយដោះស្រាយ ផ្ទុយទៅវិញករណីឃាតកម្មនេះ ក្រុម គ្រួសារ ជនរងគ្រោះបែរជាមិនអាចទទួលបានការជួយឈឺឆ្អាល ដែលការសន្យាពីអស់លោកសមត្ថកិច្ច ។

ប្រជាពលរដ្ឋជាច្រើននៅក្នុងស្រុកបសេដ្ឋបានលើកឡើងថា ពួកគាត់មានការងឿងឆ្ងល់ជាខ្លាំងណាស់ តើ ជនដែលជាឃាតករនោះជាអ្នកណា តើហេតុអ្វីបានជាករណីឃាតកម្មគេដ៏ទៃគេផ្សព្វផ្សាយឲ្យព្រោងព្រាត ដោយឡែកតែឃាតកម្មកូនចៅរបស់ពួកគាត់នេះ បែរជាអស់លោកសមត្ថកិច្ច សុំមិនឲ្យធ្វើការផ្សព្វផ្សាយ ។

សម្រាប់ព័ត៌មានដ៏ចាប់អារម្មណ៍នេះ គេក៏បានឃើញផេកផ្លូវការរបស់ឯកឧត្តមបណ្ឌិត ហួន ច័ន្ទថុន ប្រ ធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានបង្ហោះនូវសំណេមួយផងដែរ កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៣នេះថា ក្នុងនាមរូបខ្ញុំជាអ្នកនយោបាយមួយរូប ក៏កំពុងបានប្រកាសខ្លួនថា ជាគណបក្សប្រឆាំង រូបខ្ញុំពិតជាមិនអស់ចិត្តនោះទេ នៅក្រោយពេលទទួលបានព័ត៌មានពីបងប្អូនពលរដ្ឋថា កូនចៅពួកគាត់ត្រូវ បានឃាតករកាប់សម្លាប់ ហើយអស់លោកសមត្ថកិច្ចស្រុកបសេដ្ឋសុំមិនឲ្យពលរដ្ឋផ្សព្វផ្សាយ ករណីនេះ រូបខ្ញុំពិតជាមានការងឿងឆ្ងល់ណាស់ថា តើឃាតករអ្នកដែលសម្លាប់ជីវិតគេនោះជាអ្នកណា តើហេតុអ្វីបាន ជាមានរឿងចំលែកអីយ៉ាងនេះ ។

ផេកផ្លូវការរបស់ឯកឧត្តមបានបន្តថា រូបខ្ញុំក្នុងនាមជាអ្នកនយោបាយមួយរូប សូមសំណូមពរដល់ស្ថាប័ន ច្បាប់ធួយស្រាវជ្រាវរឿងនេះឡើងវិញផង ដើម្បីជួយឲ្យពលរដ្ឋ និងមហាជនអស់ចិត្ត កុំឲ្យគេថា ស្រុកយើង ឥឡូវសម្បូររឿងអីចម្លែកៗយ៉ាងនេះ ។

ដោយឡែកបើតាមផេកផ្លូវការរបស់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានបង្ហោះកាលពីថ្ងៃ២៤ ខែ មេសា បានឲ្យដឹងថា សូមបកស្រាយបំភ្លឺករណីឃាតកម្ម នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិស្រែត្រោក ឃុំ បសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងមានផេកខ្លាសរ ព័ត៌មានស៊ូស្លាប់ដើម្បីត្រកូលហ៊ុន បានចុះផ្សាយ អំពីករណីនេះ ។ ចំពោះករណីខាងលើ បានកើតឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៣ កម្លាំងជំនាញព្រហ្មទណ្ឌស្រុកបសេដ្ឋ សហការជាមួយកម្លាំងនាយកដ្ឋាន ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងប៉ុស្តិ៍នគរបាលរដ្ឋបាលបសេដ្ឋ ។

ឈានដល់កំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ និងម្នាក់ទៀតកំពុងរត់គេចខ្លួន ៖ ជនសង្ស័យ ទី១-ឈ្មោះ យ៉ា សុជាតិ ហៅជាតិ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិចាស់ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្ត កំពង់ស្ពឺ ជាអ្នកសមគំនិត (ឃាត់ខ្លួន) ។ ជនសង្ស័យទី២/-ឈ្មោះ អៀម សំណាង ហៅយួន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិចាស់ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មុខរបរ សិស្ស ជាអ្នកលាក់កំបាំង បទល្មើស ក៏កំពុងបានឃាត់ខ្លួន ។

ផេកផ្លូវការរបស់អធិការដ្ឋាននគរបាលស្រុកវសេដ្ឋ បានបន្តថា ជនសង្ស័យទាំង០២នាក់ខាងលើនេះ សមត្ថ កិច្ចយើងបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តកំពង់ស្ពឺ ចាត់ការបន្តតាមនីតិ វិធី ។ ដោយឡែកជនសង្ស័យម្នាក់ទៀតឈ្មោះ ហឹន ផានិត ហៅ ត្នោត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ ចាស់ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជាជនដៃដល់ (កំពុងរត់គេចខ្លួន) ។

តបតាមការឡាយរបស់ផេកឈ្មោះខ្លាសរ ព័ត៌មាន ស៊ូស្លាប់ដើម្បីត្រកូលហ៊ុន ដែលចុះផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ដែលមានខ្លឹមសារថា “ករណីកាប់សម្លាប់ មនុស្សមួយខែជាងហើយ ចាប់ជនដៃដល់ មិនបាន នៅឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ អធិការស្រុកបសេដ្ឋ ពិតជាអសមត្ថភាពមែន” ពុំពិតដូច ការលើកឡើងខាងលើឡើយ ករណីឃាតកម្មនេះសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យ០២នាក់ កសាង សំណុំរឿងបញ្ជូនទៅលើ រហូតដល់មានដីការបស់តុលាបង្គាប់ឲ្យចូលខ្លួន ឈ្មោះ ហឹន ផានិត ហៅ ត្នោត ចេញដោយលោក ហោ ចាន់ពិសី ចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តកំពង់ស្ពឺ ។

នេះបញ្ជាក់ថា សមត្ថកិច្ចយើងមិនបានប្រងើយកន្តើយឡើយ ចំពោះករណីឃាតកម្មខាងលើ និងបន្តស្វែងរក ចាប់ខ្លួនជនដៃដល់ មកផ្ដន្ទាទសសតាមផ្លូវច្បាប់អោយខានតែបាន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ