ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ចុមគិតម៉េចវិញ... បើប៉ូលីសចុះបង្ក្រាបអ្នកលេងជល់មាន់ក្នុងអម្លុងពេលជល់មាន់ ហើយបាញ់ពលរដ្ឋរបួស ធ្ងន់មហាជនជាច្រើនងឿងឆ្ងល់ថា តើអ្នកបាញ់មានទោសដែរឬទេនរ៎
Mon,17 April 2023 (Time 03:07 PM)
ដោយ ៖ ច័ន្ទ សុខណេង (ចំនួនអ្នកអាន: 225នាក់)

វីវរអាសន្នហើយពេលនេះ គេមិនដឹងថាខាងណាចាប់ខាងណានោះទេ ពោលគឺមិនដឹងថា សមត្ថកិច្ចអ្នកលេង ល្បែងឬក៏អ្នកលេងល្បែងបង្ក្រាបប៉ូលីសវិញទេ ខណៈដែលក្រុមអ្នកលេងល្បែងជាច្រើនកំពុងតែលេងជល់មាន់ សម្លេងគញ្ជ្រៀវយ៉ាងសប្បាយដោយជ្រកក្រោមពេលវេលាឧិកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក៏ប៉ុន្តែ ពួកគេបែរជារងគ្រោះខណៈពេលដែលសមត្ថកិច្ចប៉ូលីសចុះបង្ក្រាប ។

តាមព័ត៌មានឲ្យដឹងផងនោះ គឺថាការចុះបង្ក្រាបសង្វៀនមាន់នេះ គឺខាងសមត្ថកិច្ចដែលមានតួរនាទីដល់ទៅ អធិការរងស្រុកបានបាញទៅលើប្រជាពលរដ្ឋអ្នកលេង ដែលធ្វើឲ្យអ្នកនាំគ្នាព័ទ្ធចាប់សមត្ថកិច្ចពោលគឺអ្នក បាញ់បោះនោះវិញ ឲ្យផ្អើលបណ្តាញសង្គមតែម្តង ។

បើតាមព័ត៌មានបញ្ជាក់ថា ហេតុការណ៌ជ្រួលច្របល់មួយបានកើតឡើងក្នុងអម្លុងពេលដែលកំលាំងនគរ បាលស្រុកបាភ្នំ នៃខេត្តព្រៃវែង បានចុះបង្ក្រាបក្រុមអ្នកលេងជល់មាន់មួយក្រុម និងបានឈានទៅដល់ ការផ្ទុះអាវុធមួយគ្រាប់ បណ្តាលអោយត្រូវចំអ្នកលេងជល់មាន់ម្នាក់រងរបួសធ្ងន់ ហើយភ្លាមៗនោះត្រូវ បានក្រុមអ្នកជល់មាន់ជាច្រើននាក់ រោមព័ទ្ធលោកអធិការរងម្នាក់ដែលជាអ្នកបាញ់ឲ្យជុំជិត ក៏ព្រោះតែ ខ្លាចគាត់រត់គេចខ្លួនបាត់ ដោយគ្មានអ្នកទទួលខុសត្រូវ ។

ហេតុការណ៌ផ្ទុះអាវុធនេះ បានកើតឡើងកាលពីវេលាម៉ោង១ និង១៥នាទីរសៀល ថ្ងៃទី១៥ ខែមេសា នៅ ចំណុចភូមិគ្រោះ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយកំលាំងនគរបាលស្រុកបាភ្នំចំនួន៤នាក់ ស្លៀក ឯកសណ្ឋានស៊ីវិល បានឆ្មក់ចូលបង្ក្រាបមនុស្សមួយក្រុមដែលកំពុងជុំគ្នាលេងល្បែងជល់មាន់។ ពេលចុះដល់ ទីតាំងបង្ក្រាបខាងលើ ក្រុមមនុស្សអ្នកលេងល្បែងជល់មាន់ទាំងនោះ បាននាំគ្នារត់ចែកជើងមិនព្រមអោយ ចាប់ ទើបសមត្ថកិច្ចផ្ទុះអាវុធ១គ្រាប់ បណ្តាលអោយត្រូវបុរសម្នាក់ ដេកដួលនឹងដីភ្លាមៗតែម្តង។

ហើយបើតាមរបាយការណ៌របស់សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ សាន វិច្ឆិកា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិកើតហេតុ ត្រូវគ្រាប់កាំភ្លើងបាញ់ចំ១គ្រាប់ ត្រង់ចង្កេះផ្នែក ខាងក្រោយ ចំណែកអ្នកបាញ់ឈ្មោះ ស៊ាន ប៊ុនណាល់ ភេទប្រុស អាយុ៣៦ឆ្នាំ ជាសមត្ថកិច្ចមានតួនាទី ជាអធិការរងស្រុកបាភ្នំ ។

បើយោងតាមការរៀបរាប់របស់ក្រុមអ្នកលេងជល់មាន់ក្នុងហេតុការណ៌នោះ បានអោយដឹងថា មុនពេល កើតហេតុពួកគេកំពុងជុំគ្នាលេងជល់មាន់នៅក្រោមដើមឈើ ក្នុងភូមិកើតហេតុ ហើយសុខៗស្រាប់តែមាន មនុស្ស៤នាក់ ជិះម៉ូតូ២គ្រឿងចូលទៅចាប់ ហើយពួកគេស្គាល់ថាជាប៉ូលីសក៏នាំគ្នារត់ តែភ្លាមនោះឈ្មោះ ស៊ាន ប៊ុនណាល់ ជាអធិការរងស្រុក បានដកកាំភ្លើងខ្លីម៉ាក កា៥៩ ពីចង្កេះបាញ់១គ្រាប់ បណ្តាលអោយត្រូវ ជនរងគ្រោះដែលកំពុងរត់ដួលដេកនឹងដីទៅណាលែងរួច ហើយឃើញបែបនោះក្រុមអ្នកជល់មាន់ផ្សេងទៀត ដែលកំពុងរត់ ក៏នាំគ្នាឈប់រត់ហើយត្រឡប់មករោមព័ទ្ធលោកប៉ូលីសវិញ ព្រោះខ្លាចរត់គេចខ្លួនបាត់មិនទទួល ខុសត្រូវ តែម្តង ។

ប៉ុន្តែខាងសមត្ថកិច្ចវិញ បានអះអាងថា លោកអធិការរងមិនបានតាំងចិត្តបាញ់នោះទេ គឺគ្រាន់តែកាន់កំាភ្លើង នៅហ្នឹងដៃទុកការពារខ្លួនព្រោះអ្នកជល់មាន់មានគ្នាច្រើន តែឃើញសមត្ថកិច្ចមនុស្សអ្នកច្រើនភ័យខ្លាច ហើយនាំគ្នារត់ ភ្លាមនោះលោកអធិការរងដៃម្ខាងកាន់កំាភ្លើង ដៃម្ខាងស្ទុះទៅចាប់កន្ទុយម៉ូតូជនរងគ្រោះទាញ ទើបធ្វើអោយម៉ូតូដួលហើយលោកប៉ូលីសក៏ដួលទៅជាមួយគ្នា ទើបធ្វើអោយកាំភ្លើងរាលកៃ ត្រូវចំចង្កេះជន រងគ្រោះតែម្តង។

សម្រាប់ព័ត៌មាននេះ ភ្លាមៗនោះលោក មុំ សារុំ អធិការនគរបាលស្រុកក៏បានទៅដល់ ជួយអន្តរាគមនាំយក ជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុក និងឃាត់ខ្លួនជនបង្កយកទៅកាន់អធិការដ្ឋាននគរបាលស្រុក ទើបធ្វើ អោយក្រុមអ្នកជល់មាន់ទាំងនោះស្ងប់ចិត្ត ហើយក៏បំបែកគ្នាទៅផ្ទះរៀងៗខ្លួន។

នេះគឺជារឿងរ៉ាវមួយដែលប៉ូលីសចុះបង្ក្រាបអ្នកលេងមាន់ បែរជាត្រូវអ្នកលេងមាន់ឡោមព័ទ្ធវិញ ព្រោះតែកាំ ភ្លើងជាប់នឹងដៃ

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ