ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
វីវរស្រេច..មានមនុស្សថា ខ្លួនជាឧត្តមសេនីយទោផ្កាយ២ដៃស្តាំ របស់ឯកឧត្តម ហ៊ុន ម៉ាណែត ទៅឆបោក លុយគេ ស្រាប់តែនៅក្រោយពេលអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបាន បែរជារកឃើញថាក្លែងក្លាយទាំង អស់... បើលេងតែចឹង តើលទ្ធផលគាត់ទទួលបាន តើម៉េចវិញទៅនរ៎
Wed,12 April 2023 (Time 05:11 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 179នាក់)

ពិតជាមិនយល់សោះនោះទេ ជាមួយបងៗខិលខូចឆ្លៀតឧិកាសពូកែអាខាងបង្កើតរឿងប្លែកៗធ្វើឲ្យតម្រិ់វាជិៈក. ឯង ក្នុងនោះបើតាជារឿងឆបោបែបធម្មតាទៅក៏ថាទៅចុះ ព្រោះធ្វើម៉េចបើពួកគាត់ដែលជាបងៗខិលខូច នោះ គាត់ស្ទាត់ជំនាញនិងសំបូរបទពិសោធន៍អាខាងរឿងភូតកុហក់អ្នកដ៏ទៃ ដើម្បីយកលុយមកស៊ីចាយ សប្បាយខ្លួនឯង ប៉ុន្តែដល់ត្រង់អារឿងដែលបណ្តាញសង្គមធ្វើការចែករំលែកឲ្យកក្រើកផែនដី អំពីប្រសា សន៍របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលប្រកាសជាសាធារណៈថា បើមានអ្នកណាហ៊ានយកឈ្មោះ ជាទីប្រឹក្សា ជាជំនួយការ ឬជាដៃឆ្វេងដៃស្តាំរបស់ឯឧត្តមទៅល្បូងយកលុយអ្នកដ៏ទៃ ឯកឧត្តមបណ្ឌិតស្នើសុំ ឲ្យអាជ្ញាធរសមត្ថកិច្ចចាប់ឃាត់ខ្លួនឲ្យបាន ផ្ទុយទៅវិញបុរសម្នាក់ដែលត្រឹមតែជាអ្នកគួកជេរកស៊ីទិញលក់ ឡាន បែរជាហ៊ានក្លែងថាជាដៃស្តាំឯកឧត្តម ហ៊ុនម៉ាណែត ហើយទៅបោកលុយអ្នកដ៏ទៃ វាគឺពិតជាមិន ធម្មតា ពិតជាហ៊ានលេបប្រម៉ាត់ខ្លាមែនហើយ សុំសសើរ ។

បើតាមរៈផេកព័ត៌មានមួយដែលមានឈ្មោះថា ណារ៉ា រីដញូរ៍ ធីវី បានផ្សាយនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៣ នេះ បានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ អាវុធហត្ថរាជធានីភ្នំពេញ បានទទួល ពាក្យបណ្តឹងពីជនរងគ្រោះម្នាក់ សុំប្តឹងជនសង្ស័យឈ្មោះ ផន ច័ន្ទផានិត ពាក់ព័ន្ធករណីឆបោក និង ក្លែងឯក សារសារធារណៈ ដោយជនសង្ស័យបានអះអាងចំពោះមុខជនរងគ្រោះថា ខ្លួនពាក់ស័ក្តិ ឧត្តមសេនីយ៍ទោ ជាដៃស្តាំ ឯកឧត្តម ហ៊ុន ម៉ាណែត គឺអាចជួយឲ្យ ជនរងគ្រោះចូលក្របខ័ណ្ឌបាន តែត្រូវប្រគល់ប្រាក់ ១០,០០០ដុល្លារ ហើយជនសង្ស័យបានបង្ហាញរូបថតដែលមានរូបខ្លួន ថតជាមួយឯកឧត្តម ហ៊ុន ម៉ាណែត និង ថតជាមួយថ្នាក់ដឹកនាំផ្សេងទៀត ទៅជនរងគ្រោះមើល ទើបធ្វើឲ្យជនរងគ្រោះមានការជឿទុកចិត្តហើយ ព្រមប្រគល់ប្រាក់ជាដំណាក់កាលឲ្យទៅជនសង្ស័យ ដើម្បីរត់ការចូលក្របខ័ណ្ឌ។ ជនសង្ស័យ បានឲ្យជនរង គ្រោះផ្ញើប្រវត្តិរូបផ្ទាល់ខ្លួនរូបថតនិងឯកសារផ្សេងៗ ដើម្បីបំពេញបែបបទបញ្ចូលក្របខ័ណ្ឌ។ បន្ទាប់មក ជនសង្ស័យក៏បានប្រគល់អត្តសញ្ញាណប័ណ្ណកងទ័ព និងលិខិតបញ្ជាបេសកកម្មទៅជនរងគ្រោះប្រើប្រាស់ ។

ព័ត៌មាននោះក៏បានបន្តថា ក្រោយមកជនរងគ្រោះបានសួររកប្រាក់ខែរដ្ឋ អង្គភាព និងមេកើយ ស្រាប់តែ ជនសង្ស័យ បានប្រាប់ថាចាំសួរថ្នាក់លើឲ្យនិងរកលេសដោះសាររហូត ទើបជនរងគ្រោះដឹងថា ខ្លួនត្រូវបាន ចាញ់បោកគេក៏ដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញតែម្តង។

ព័ត៌មានបន្តថា ជាក់ស្តែងបន្ទាប់ពីបានទទួលបណ្តឹងពីជនរងគ្រោះ អាវុធហត្ថភ្នំពេញក៏បានបើកការស្រាវ ជ្រាវជាបន្ទាន់ និងឈានទៅ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ផន ច័ន្ទផានិត នៅចំណុចមុខផ្សារបុរីពិភព ថ្មីកំបូល៣ ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល។ ជនសង្ស័យមានមុខរបរត្រឹមតែ ជាអ្នកគួកជេរដី និងជា តៃកុងឡានប៉ុណ្ណោះ ក្នុងនោះអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចាប់យក អាវុធខ្លីកែច្នៃ ០១ដើម ពុំមានម៉ាក និងឯកសារក្លែង មួយចំនួន ពីជនសង្ស័យផងដែរ។ ជនសង្ស័យ បានទទួលស្គាល់ថា ពិតជាបានទទួលប្រាក់ពី ជនរងគ្រោះ ដើម្បីរត់ការចូលក្របខ័ណ្ណពិតប្រាកដមែន ដែលការរត់ការចូលក្របខ័ណ្ឌនេះ គឺខ្លួនបានក្លែង ឯកសារប្រគល់ឲ្យជនរងគ្រោះ និងបានទទួលលុយពីជនរងគ្រោះទើបតែបាន ៨,០០០ដុល្លារប៉ុណ្ណោះ ក៏ត្រូវ ជនរងគ្រោះចាប់ចំណុចខ្សោយបានថា ខ្លួនឆបោកតែម្តង។ បច្ចុប្បន្នជនសង្ស័យត្រូវបានអាវុធហត្ថរាជធានី ភ្នំពេញ កសាងសំណុំរឿង បញ្ជូនទៅតុលាការតាមនិតិវិធី។

ទាក់ទិនព័ត៌មានដ៏ចាប់អារម្មណ៌នេះ នៅក្នុងផេកផ្លូវការរបស់ឯកឧត្តម ហួន ច័ន្ទថុន ប្រធានគណបក្សខ្មែរ អភិវឌ្ឍន៍សេដ្ឋកិច្ច បានបង្ហោះនូវសំណេរបស់ខ្លួនមួយផងដែរកាលពីរសៀលថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៣នេះថា រូបខ្ញុំសូមអរគុណយ៉ាងស្មោះចំពោះការខិតខំរបស់កងកម្លាំងអាវុធហត្ថភ្នំពេញ ដែលបាន ព្យាយាមស្រាវជ្រាវរកមុខជនខិលខូចមកផ្តន្ទាទោសតាមផ្លូវច្បាប់បែបនេះ ជាក់ស្តែងណាស់.ឈើធំ.ភ្នំក្រាស់ រមែងតែងក្លាយជាខ្នងបង្អែកសម្រាប់ជនខិលខូចឆ្លៀតឧិកាស យកធ្វើជាខែលនិងជាលេស ដើម្បីបោកមនុស្ស យកលុយស៊ីចាយសប្បាយសម្រាប់ខ្លួន ហើយករណីនេះ ប្រសិនបើសមត្ថកិច្ចមិនបង្ក្រាបឲ្យបានក្តៅនោះទេ គឺមិនដឹងថា រាស្ត្រនៅកន្លែងណាខ្លះទេ ដែលរងគ្រោះព្រោះតែការភូតភរបោកប្រាស់របស់ក្រុមជនខិលខូច
ដែលយកឈ្មោះអ្នកធំមកប្រើនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ