ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ពលរដ្ឋរងទុក្ខលើកដៃសំពះស្នើសុំសម្តេចតេជោសែនជួយយកអាសារខណៈដីផ្ទះរបស់ពួកគាត់ត្រូវបានព្រះ សង្ឃព្រះនាម អឿន មាឃ ធ្វើរបងបិទផ្លូវឆ្លងកាត់មិនឲ្យចូលផ្ទះ ចំណែកលោកចៅសង្កាត់ និងខណ្ឌដង្កោ បង្ខំឲ្យគាត់ជាពលរដ្ឋ ផ្តិតមេដៃប្រគល់ដីផ្ទះ៤ម៉ែត្រឲ្យវត្តថែមទៀត
Sat,11 March 2023 (Time 05:08 PM)
ដោយ ៖ ជួបផ្សាយ (ចំនួនអ្នកអាន: 207នាក់)

ពិតជាគួរសង្វែកយ៉ាងខ្លាំង មានជីវិតកើតជាមនុស្សដូចអស់នឹងគេដែរ ប៉ុន្តែវាសនាមិនអាចផ្តល់នូវសេចក្តីសុខ ទាំងផ្លូវកាយ និងផ្លូវចិត្តដូចអស់នឹងគេ ជាក់ស្តែងនោះដូចជាប្រជាពលរដ្ឋ២គ្រួសារ មានកំណើតជាមួយលំនៅ ដ្ឋានផ្ទះសំបែងរស់នៅអស់រយៈពេលតាំងតែពីសម័យសង្គម ស្រាប់តែក្នុងឆ្នាំ២០២១ អម្លុងពេលរដូវកូវីដ ១៩ ត្រូវបានព្រះសង្ឃព្រះនាម អឿន មាឃ ជាព្រះចៅអធិការវត្តសាក់សំពៅ បានឲ្យក្រុមជាងធ្វើរបងបិទមិនឲ្យ ចូលផ្ទះសម្បែងរហូតមកដល់ពេលនេះ ទៅហើយនោះ ក៏នៅតែមិនទាន់បើកអនុញ្ញាតបើកឲ្យចូលផ្ទះពួក គាត់វិញ ដែលជាទុក្ខ វេទនាមួយមិនធ្លាប់គិតដល់ ។

បើតាមលោកអ៊ុំដែលជាម្ចាស់ផ្ទះទាំង២ខាងលើបានបង្ហូរទឹកភ្នែកឲ្យដឹងថា លោកអ៊ុំពិតជាមានអារម្មណ៍ឈឺ ចាប់យ៉ាងខ្លាំងណាស់ ពីព្រោះថា កម្លាំងញើសឈាមក្នុងមួយជីវិតដែលលោកអ៊ុំ ខិតខំសន្សំបាននោះ គឺប្រ មូលគ្រប់យ៉ាងមកទុកក្នុងផ្ទះសំណព្វចិត្តខ្លួន មិនថាសម្ភារៈប្រើប្រាស់ ឬក៏គ្រឿងសង្ហារឹម សូម្បីតែអ្វីគ្រប់យ៉ាង ក្នុងផ្ទះសុទ្ធសឹងតែជាកម្លាំងញើសឈាមរបស់លោកអ៊ុំ និងក្រុមគ្រួសារទាំងអស់ ស្រាប់តែស្ងាត់ៗព្រះសង្ឃព្រះ នាម អឿនមាឃ បែរជានាំគ្នីគ្នាមកធ្វើរបងបិទផ្លូវចូលផ្ទះរបស់លោកអ៊ុំ ដែលធ្វើឲ្យលោកអ៊ុំមានការឈឺចាប់ ជាទី បំផុត ។

លោកអ៊ុំបានបន្តថា អ៊ុំមិនធ្លាប់គិតសោះនោះទេថា វាសនារបស់លោកអ៊ុំ និងក្រុមគ្រួសារ មានផ្ទះដូចនឹងគេ ដែរ បែរជាត្រូវបានព្រះសង្ឃដែលជាសាវ័គព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ព្រះសង្ឃជាតំណាងនៃក្តីមេត្តា ធម៌បែរជាឃោឃៅកាចសាហាវគ្មានមេត្តាដល់ទុក្ខលំបាកមនុស្សចាស់ដូចជាលោកអ៊ុំសោះនោះទេ នៅរាល់ ពេលដែលលោកអ៊ុំត្រូវការចូលផ្ទះ គឺរូបលោកអ៊ុំ និងក្រុមគ្រួសារត្រូវនាំគ្នាដាក់បង្អោងឡើងឆ្លងរបងថ្មចូលផ្ទះ មើលសភាពទៅដូចសត្វស្វារ ហើយបើតែយ៉ាងនឹងទៅ តើជីវិតរបស់អ៊ុំ និងក្រុមគ្រួសារមានតម្លៃបែបណាក្នុង សង្គម ។

លោកអ៊ុំបានបង្ហូរទឹកភ្នែក ប្រាប់ទៀតថា កន្លងមកព្រោះតែលោកអ៊ុំមានជំនឿលើការដឹកនាំរបស់រដ្ឋអំណាច អាជ្ញាធរមូលដ្ឋាន លោកអ៊ុំក៏បានប្តឹងចូលទៅរដ្ឋអំណាចឃុំសង្កាត់ និងអាជ្ញាធរខណ្ឌសដង្កោ សូមឲ្យជួយដោះ ស្រាយជូនពួកគាត់ផង ផ្ទុយទៅវិញស្រាប់តែនៅទីបំផុតរូបអ៊ុំបែរជាត្រូវបានលោក សៅ ព្រហ្ម ជាចៅសង្កាត់ សាក់សំពៅ និងលោក ជ ចាន់សៀង ជាអភិបាលរងខណ្ឌដង្កោ បាននាំមគ្នាយកក្រដាសមកបង្ខំឲ្យលោកអ៊ុំ ផ្តិតមេដៃប្រគល់ទាំងដីចូលក្នុងផ្ទះដល់ទៅ៤ម៉ែត្រឲ្យទៅវត្តបន្ថែមទៀត ដែលធ្វើឲ្យលោកអ៊ុំ និងកូនចៅយំ លែងចេញទឹកភ្នែកសោះតែម្តង ។

លោកអ៊ុំបង្ហូរទឹកភ្នែកសំពះសុំសម្តេចតេជោសែន សុំមេត្តាជួយចុះយកអាសារលោកអ៊ុំ និងគ្រួសារផង ព្រោះ ពេលនេះ លោកអ៊ុំពិតជាមិនដឹងថា នឹងពឹងអ្នកណា ទើបជួយលោកអ៊ុំមានវាសនារស់នៅបានល្អ ដូចគេនោះ ទេ ធ្វើឲ្យលោកអ៊ុំមានការគាំ្រគា្រទាំងផ្លូវចិត្ត និងផ្លូវការយ៉ាងខ្លាំងណាស់ ។

ទាក់ទិននឹងព័ត៌មានខាងលើនេះ ភ្នាក់ងារអ្នកយកព័ត៌មានមិនអាចសុំការបំភ្លឺបញ្ជាក់ពីលោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ ជុំវិញបទបញ្ជាលោកស្រី ដែលតម្រូវឲ្យលោក ជ ចាន់សៀង អភិបាល រង ចុះទៅបាញ់ថ្នាំយកដីរបស់ពលរដ្ឋ បន្ថែមបាននៅឡើយទេ ព្រោះពុំមានលេខទូរស័ព្ទទំនាក់ទំនង តែទោះជាយ៉ាងណាក្តី នេះគឺជាប្រភពស្នើសុំរបស់ពលរដ្ឋ សុំឲ្យព័ត៌មានជួយពាំនាំចែករំលែក ដើម្បីសុំបទអន្ត រាគមន៍ពីថ្នាក់ដឹកនាំជួយយកអាសាររូបគាត់ រាល់សាម៉ីស្ថាប័នទាំង ឡាយណាដែលអះអាងថា ព័ត៌មានខាង លើ មិនសុក្រិតយុត្តិធម៌សម្រាប់ខ្លួន អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើ ការ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ