នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅចំនុចភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មាន រៀបចំកិច្ចប្រជុំប្រជុំពិភាក្សាលើការបើកឲ្យដំណើរការច្រកទ្វាព្រំដែនអាន សេះ-អានម៉ា ទៅជាច្រកអន្តរជាតិ ដែល ភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តម គីម រិទ្ធី អភិបាល ខេត្តព្រះវិហារ នឹងភាគីថៃដឹកនាំដោយឯកឧត្តម ស៊ូ ផាសិទ្ធ កូចារឿនយុត អភិបាលខេត្តឧប៊ុន រាជធានី ព្រមទាំងមានការចូលរួមពីគណៈប្រតិភូ នៃខេត្តទាំងពីរជាច្រើនរូបផង ដែរ។ឯកឧត្តម គីម រិទ្ធី បានថ្លែងថា កន្លងមកយើងសម្រេចបាននូវលទ្ធផលជាច្រើន ដែលកើតឡើងពីខិតខំប្រឹងប្រែងរវាង ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរក្នុងការទប់ស្កាត់ និងបង្ក្រាប បទល្មើសឆ្លងដែនតាមបណ្តោយព្រំដែន ការអនុវត្ត អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ច សហប្រតិបត្តិការលើវិស័យការងារ ដែលបានចុះហត្ថលេខាកាលពីថ្ងៃ ទី១៩ ខែធ្នូ ឆ្នាំ២០១៥ អំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះកម្ពុជា-ថៃ(JCR) លើកទី២ ការសម្របសម្រួលដល់ ការ ធ្វើជំនួញផលិតផលកសិកម្មឆ្លងកាត់ព្រំដែន ការសម្របសម្រួលប្រជាពលរដ្ឋនៅព្រំដែនបាន ឆ្លងដែនទៅព្យា បាលជំងឺនៅមន្ទីរពេទ្យស្រុកណាំយ៉ឺន និងមន្ទីរពេទ្យខេត្តឧប៊ុនរាជធានី ការសហ ការរៀបចំរួមគ្នាក្នុងវិស័យប្រពៃណី សាសនា ការដង្ហែរទៀនវស្សា បុណ្យកឋិនទាន ការដាំកូន ឈើ និងបុណ្យប្រពៃណីផ្សេងៗទៀត ព្រមទាំងការបញ្ជូន សិស្ស-និស្សិត ទៅបន្តនៅតាមសកល វិទ្យាល័យនានាក្នុងខេត្តឧប៊ុនរាជធានីផងដែរ។ជាមួយនេះ ដើម្បីបង្កើននូវកិច្ចសហប្រតិបត្តិការ ក៏ដូចជាពង្រឹងចំណងមិត្តភាព សាម គ្គីភាព អោយកាន់តែជិតស្និទ្ធ ថែមមួយកម្រិតទៀតរវាងខេត្តព្រះវិហារ និងខេត្តឧប៊ុនរាជធានី ឯកឧត្តម គីម រិទ្ធី បានស្នើសុំដល់ភាគីថៃនូវសំណើ មួយចំនួនដូចជា ស្នើសុំអោយអាជ្ញាធរនៃ ខេត្តទាំង២ ត្រូវបន្តកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរព័ត៌មានអោយគ្នា នូវរាល់សភាពការណ៍ និងបាតុភាពនានា ដែលកើតមានតាមបណ្តោយព្រំដែន នឹងជម្រុញការបើកអោយដំណើរ ការ ច្រកអានសេះ-អានម៉ា ៧ថ្ងៃ ក្នុងមួយសប្តាហ៍ និងឈានទៅដំឡើងជាច្រកអន្តរជាតិ តាមស្មារតីកិច្ចប្រជុំកាល ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេស ទាំងពីរអោយកាន់តែល្អប្រសើរ បន្ថែមទៀត។ បន្ថែមពីនេះ សុំបន្តពង្រឹងចំណងសាមគ្គីភាពរវាងកងកម្លាំងការពារព្រំដែនប្រទេសទាំង ពីរ រក្សាបានព្រំដែនសន្តិសុខ មិត្តភាព និងសុំរក្សាស្ថានភាពដើមនៅតំបន់ព្រំដែនដែលមិនទាន់ មានការឯកភាពគ្នា រហូតដល់គណៈកម្មការព្រំ ដែននៃប្រទេសទាំងពីរ ឯកភាពលើខ័ណ្ឌសីមា និងបោះបង្គោលព្រំ តាមតំបន់នោះអោយរួចរាល់ជាស្ថាពរសិន។សូមបញ្ជក់ថា ការស្នើសុំជម្រុញការបើកអោយដំណើរការ ច្រកអានសេះ-អានម៉ា ៧ថ្ងៃ ក្នុងមួយសប្តាហ៍ និង ឈាន ទៅដំឡើងជាច្រកអន្តរជាតិ ខាងភាគីថៃនឹងស្នើសុំទៅក្រសួងមហា ផ្ទៃ នៃព្រះរាជាណាចក្រថៃពន្លឿនការបើកឲ្យ ការច្រកទ្វាមួយនេះ ដើម្បីលើកកម្ពស់ កម្រិតជីវភាពប្រជាពលរដ្ឋនៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ តាមរយៈ ការទំនាក់ទំនងការ ផ្លាស់ប្តូរទំនិញរួមគ្នា៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ