ថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ឧិព្រះអើយខ្វះលុយដណ្តឹងប្រពន្ធ បែកគំនិតចិត្តក្លាហានចា.ក់និងអារ.ក មិត្តសម្លាញ់របស់ខ្លួនយកម៉ូតូទៅលក់ ដើម្បីបំពេញបំណងចិត្តស្នេហាពុះគញ្ជ្រោលរបស់ខ្លួន
Wed,15 November 2023 (Time 05:01 PM)
ដោយ ៖ ច័ន្ទសំណាង (ចំនួនអ្នកអាន: 70នាក់)

ពិតជាហួសនឹងថ្លែងពិតមែន ដូចពាក្យចាស់លើកឡើងថាស្គាល់មុខតែមិនអាចស្គាល់ចិត្តពិតមែន យ៉ាងណាមិញ ចូលដល់សម័យឆ្នាំ២០២៣ ដែលគេដឹងថាជាសម័យដ៏ទំនើបនេះ បេះដូងរបស់មនុស្សមួយចំនួន ប្រែពណ៍ពីសទៅ ជាខ្មៅតាមអំណាចការហ៊ានរបស់ខ្លួន ដោយមិនអាចស្មានដឹងមុខសោះតែម្តង ។

ជាក់ស្តែងផងនោះ ដូចជាករណីមិត្តសម្លាញ់២នាក់ដែលគេដឹងថា ស្រឡាញ់គ្នាឲ្យល្អូកល្អឺនោះ ក៏បែរជាហ៊ានលើក ដៃសម្លាប់គ្នាទៅរួច ដោយសម្លឹងឃើញទ្រព្យមិត្តរបស់ខ្លួនថាអាចនឹងជួយឲ្យខ្លួនមានប្រពន្ធបានឆាប់ ។

តាមសេចក្តីរាយការណ៏បានឲ្យដឹងថា ជនសង្ស័យដែលបានសម្លាប់មិត្តភក្តិប្លន់ម៉ូតូលក់យកលុយទៅដណ្ដឹងប្រពន្ធ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយ ដោយត្រូវបានកម្លាំងនគរបាលក្រុងឧដុង្គម៉ែជ័យ ឃាត់ខ្លួនបានភ្លាមៗ ក្រោយពី ធ្វើសកម្មភាពល្បួងមិត្តភក្តិទិញស្រាបៀហូបជាមួយគ្នា រួចទាញកាំបិតវែងចុងស្រួច ចាក់សម្លាប់មិត្តភក្តិប្លន់យកម៉ូតូ ដោយសារតែខ្វះលុយយកទៅដណ្តឹងប្រពន្ធ នៅឯខេត្តតាកែវ។

ការឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៧ និង៤០យប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅចំណុចខាងជើងរោងម៉ាស៊ីនកិនស្រូវអប្សរារ៉ាយ ភូមិស្រះកែវ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

តាមនគរបាលក្រុងឧដុង្គម៉ែជ័យបានឱ្យដឹងថា មានករណីប្លន់យកម៉ូតូមួយគ្រឿងបានកើតឡើង ដោយសារតែជន ដៃដល់បានធ្វើសកម្មភាពយកកូនកាំបិតចុងស្រួចទៅអារ.ក និងចាក់សម្លាប់ជនរងគ្រោះ ដើម្បីប្លន់យកម៉ូតូ ខណៈ ដែលកំពុងផឹកស៊ីជាមួយគ្នា ហើយជនរងគ្រោះ និងជនសង្ស័យជាមនុស្សស្គាល់គ្នា ។

នគរបាលបានបន្តទៀតថា ជនរងគ្រោះឈ្មោះ ណយ ចាន់ណៃ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិរំលេច សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ រីឯជនដៃដល់ឈ្មោះ ពេជ្រ រ៉ាវី អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅក្នុងភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។

មន្ត្រីនគរបាលបញ្ជាក់ទៀតថា ករណីនេះ កម្លាំងនគរបាលជំនាញបានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ បានឃាត់ខ្លួនយុវជនដៃដល់ ជាកម្មកររោងចក្រធ្វើការងារជាមួយជនរងគ្រោះដែរ ក្រោយមកមន្ត្រីនគរបាលបាន ដកហូតវត្ថុតាងបន្សល់ទុកនៅកន្លែងកើតហេតុ រួមមាន កូនកាំបិ.តចុងស្រួច១ដើម ស្បែកជើង១គូ និងស្រាបៀរ៦ កំប៉ុង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាក់ និងអារ.ក សម្លាប់ ជនរងគ្រោះយកប្លន់ម៉ូតូ ប្រាកដមែន ដោយសារខ្លួនខ្វះលុយយកទៅស្តីដណ្តឹងប្រពន្ធ នៅក្នុងខេត្តតាកែវ ទើបខ្លួន សម្រេចចិត្តធ្វើបែបនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ