សមត្ថកិច្ចចុះបិទវត្តមួយកន្លែង បញ្ចប់តួនាទីព្រះសង្ឃ ផ្អើលមហាជនលាន់មាត់និយាយមិនដាច់ថា ចុមធ្លាប់តែឮ ថាគេចុះបិទទីកន្លែង អាជីវកម្ម និងក្លឹបកំសាន្តផ្សេងៗ ស្រាប់តែបិទវត្តអារ៉ាមមួយទាំងមូលតែម្តង
ចឹងបានតែថា មិនឲ្យមហាជននាំគ្នាចាប់អារម្មណ៏និយាយស្ទើរតែលែងចេញម៉េចបាន បើនៅក្នុងពេលថ្មីៗនេះ គេតែបានឃើញទាំងមន្ត្រីរាជការ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ កំពុង តែល្បីល្បាញ និងគោរពលើកតម្កើងព្រះពុទ្ធសាសនាគួរឲ្យស្ញប់ស្ញែងបំផុត ស្រាប់តែវត្តមួយកន្លែងក្នុងទឹកដីខេត្ត សៀមរាបបែរជាបែកធ្លាយហ៊ុយសំពោងផ្អើលពេញបណ្តាញសង្គម ថាត្រូវបានបិទជាស្ថាពរ ក្នុងសូម្បីតែព្រះ សង្ឃចៅអធិការ គ្រូសូត្រឆ្វេងស្តាំ ក៏ត្រូវបានបញ្ចប់តួនាទីផងដែរ ។
សេចក្តីរាយការណ៍ឲ្យដឹងថា វត្តពោធិ៍លង្កា ហៅវត្តពោធិ៍លើ ស្ថិតនៅក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀម រាប ខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចចុះបិទវត្ត និងបញ្ចប់តួនាទីព្រះសង្ឃ បន្ទាប់ពីកើតជម្លោះមិនចេះចប់ ។
ព្រះបវរវិជ្ជា ទេព ភឿន ព្រះវិន័យធរខេត្ត និងជាអ្នកនាំពាក្យសាលាគណខេត្តសៀមរាប បានមានថេរដីកា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ថ្មីៗនេះថា ការសម្រេចបិទវត្តពោធិ៍លង្កា ហៅវត្តពោធិ៍លើ ជាបណ្តោះ អាសន្ននាពេលនេះ គឺធ្វើឡើងតាមខ្លឹមសារនៃសេចក្តីសម្រេចរបស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់មុខតំណែង របស់គណៈគ្រប់គ្រងវត្តពោធិ៍លង្កានេះ បន្ទាប់ពីកើតមានភាពមិនប្រក្រតីក្នុងការគ្រប់គ្រង ដោយព្រះអង្គបញ្ជាក់ថា បន្ទាប់ពីការសម្រេចនេះ គណៈសង្ឃខេត្ត ក្រុង និងធ្វើការរៀបចំវត្តនេះឡើងវិញ ។
យោងតាមសេចក្តីសម្រេចរបស់គណៈសង្ឃនាយកលេខ១០៧ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បាន សម្រេចបញ្ចប់មុខតំណែងគណៈសង្ឃវត្តពោធិ៍លង្កា ហៅវត្តពោធ៍លើ ស្ថិតក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀម រាប ខេត្តសៀមរាប ដូចខាងក្រោម៖ ១-បញ្ចប់មុខតំណែង ភិក្ខុ កែវ ខូយ ពីចៅអធិការ ២- បញ្ចប់មុខតំណែង ភិក្ខុ ពេជ្រ ដេវីឌ ពីគ្រូសូត្រស្ដាំ ៣-បញ្ចប់មុខតំណែង ភិក្ខុ ស៊ីញស៊ីន ពីគ្រូសូត្រឆ្វេង និងទី៤-បញ្ចប់មុខតំណែងភិក្ខុពីវិន័យធរ ។
ដោយឡែក សេចក្តីជូនដំណឹងចុះថ្ងៃទី១៣ ខែវិច្ឆិកា នេះ របស់សាលាអនុគណក្រុងសៀមរាប បានឱ្យដឹងថា សាលាអនុគណក្រុងសៀមរាប សូមពិតប្រគេន ភិក្ខុ សាមណេរ លោកតា លោកយាយ ឧបាសក ឧបាសិកា ប្អូនៗ សិស្ស និស្សិត និងអ្នកដែលកំពុងស្នាក់នៅក្នុងវត្តពោធិ៍លង្កា ហៅវត្តពោធិ៍លើ ទាំងអស់ឱ្យបានជ្រាបថាសាលា អនុគណក្រុង សូមធ្វើការប្រកាសរំសាយភិក្ខុ សាម ណេរទាំងអស់នៅក្នុងវត្តពោធិលង្កាឱ្យនិមន្ត ទៅគង់តាមបណ្តាវត្តក្នុងក្រុងសៀមរាប ។
យោងតាមេសចក្តីជូនដំណឹងដដែលបានឱ្យដឹងថា នៅក្នុងវត្តពោធិលង្កា ហៅវត្តពោធ៍លើ នេះ មានព្រះសង្ឃ គង់នៅសរុបចំនួន១៤០អង្គ និងតាជី យាយជី ក្មេងវត្ត មានចំនួន៣១នាក់ ក្នុងនោះសាលាអនុគណ បានតម្រូវឱ្យព្រះសង្ឃជាសាមណេសិស្សពុទ្ធិកវិទ្យាល័យរាជបូណ៌ ចំនួន៣៨អង្គ ត្រូវនិមន្តទៅគង់នៅវត្តរាជបូណ៌ ។
ចំណែកព្រះសង្ឃ ចំនួន១០២អង្គទៀត រួមជាមួយតាជី យាយជី និងក្មេងវត្តចំនួន៣១ នាក់ ត្រូវធ្វើការទំនាក់ទំនងជាមួយសាលាអនុគណ ក្រុងសៀមរាប ដោយផ្ទាល់នៅវត្តទេពពោធិវង្ស សង្កាត់គោកចក ក្រុង ខេត្តសៀមរាបដើម្បីបានវត្តស្នាក់នៅបន្ត ៕