ថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 088 4 2222 39
ករណីរំលោភសម្លាប់ប្លន់យកទ្រព្យលើនារី នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពអំពីដំណើរដើម ទងសាច់រឿង
Mon,19 September 2022 (Time 02:53 PM)
ដោយ ៖ (ចំនួនអ្នកអាន: 180នាក់)

ដូចពាក្យចាស់តែងលើកឡើងមិនខុសកម្មពារមិនចាំជាតិក្រយនោះទេ បុគ្គលណាសាងអីបុគ្គលនោះនឹងទទួល ផលនោះ រាល់ការសាងទង្វីអាក្រក់ឃោឃៅ គឺរមែងឈាមស្រែកស្បែកហៅមិនខាននោះឡើយ ជាក់ស្តែងដូច ជាករណីរឿងរ៉ាវមួយដែលជនល្មើសឧក្រិដ្ឋម្នាក់ហ៊ានលើកដៃសម្លាប់ជីវិតមនុស្សក៏ព្រោះតែតម្រេកស្រេកឃ្លានតណ្ហាធ្វើឲ្យរូបគេក្លាយជាមនុស្សឃោឃៅត្រឹមតែមួយពព្រិចភ្នែកធ្វើឲ្យនារីម្នាក់រងគ្រោះបាត់បង់ជីវិត ដោយ រូបគេគិតថា ខ្លួនគេអាចនឹរួចខ្លួនព្រោះតែការបំបាត់ភស្តុតាង ផ្ទុយទៅវិញបុរសម្នាក់នេះយល់ខុសពីព្រោះថា ច្បាប់របស់កម្ពុជា គឺត្រូវតែជាសំណាញ់មួយមិនអនញ្ញាតឲ្យជនល្មើសទាំងអស់នោះ រួចខ្លួនជាដាច់ខាត ។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ កម្លាំងនគរបាលខេត្តកំពត បានបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តកំពតហើយ ក្នុងបទសង្ស័យរំលោភសម្លាប់ និង ប្លន់យកទ្រព្យ សម្បត្តិលើនារីម្នាក់ ខណៈពេលរូបនាងទៅផ្លាស់ចំណងក្របី ។ ហេតុការណ៏នេះ បានកើតឡើងនៅក្នុងភូមិស្រែលាវ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។

លោកវរសេនីយ៍ឯក លក ញ៉ាវ ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានប្រាប់ឱ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ង៉ុក ច្រិល អាយុ៣២ឆ្នាំ រស់នៅភូមិត្រពាំងគគីរ ឃុំល្បើក ស្រុកឈូក ខេត្តកំពត ចំណែកនារីរងគ្រោះអាយុ២៩ឆ្នាំ មានទីលំនៅខេត្តកំពត។

លោកស្នងការរងបន្តថា កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ មានករណីរំលោ.ភរួចសម្លា.ប់ ហើយប្លន់យកទ្រព្យសម្បត្តិពីនារីម្នាក់ ស្ថិតនៅក្នុងភូមិស្រែលាវ ឃុំត្រពាំងភ្លាំង ស្រុកឈូក។ ហើយមុនកើតហេតុ នារីរងគ្រោះបានជិះម៉ូតូទៅផ្លាស់ចំណងក្របី ក្បែរស្រែរបស់ជនសង្ស័យ ដោយឃើញស្ថានភាពស្ងប់ស្ងាត់ជន សង្ស័យក៏បាននិយាយឡែបខាយ រហូតកើតជាការដៀលជេរធ្វើឱ្យជនសង្ស័យខឹង ក៏ដេញតាមហើយដាល់នារីរងគ្រោះចំមុខមួយដៃធ្វើឱ្យដួលលើដី ហើយនារីរងគ្រោះបានស្រែកហៅឱ្យគេជួយ តែពុំមានអ្នកណាបានឮនោះទេ ពេលនោះជនសង្ស័យក៏រំលោ.ភសេពសន្ថវៈរហូតបានសម្រេចតែម្តង។ ក្រោយពីបំពានរួច ជនដៃ ដល់ក៏យកខោលីអូរបស់នារីរងគ្រោះ មករឹ.ត.កនាង រហូតដល់ស្លា.ប់តែម្តង។

លោកវរសេនីយ៍ឯកស្នងការរង បានបញ្ជាក់ថា គ្រានោះ ជនសង្ស័យបម្រុងអូសស.ពនារីរងគ្រោះទៅកប់ក្នុងរណ្តៅមួយក្បែរនោះ តែមើលទៅឆ្ងាយក៏ឃើញមនុស្ស២នាក់កំពុងតែដើរបាញ់ថ្នាំស្រូវនៅស្រែជិតនោះ ទើបបុរសដៃដល់ទុកស.ពនារីរងគ្រោះនៅកន្លែងកើតហេតុនោះសិន រួចជិះម៉ូតូនារីរងគ្រោះទៅលាក់ទុកក្នុងព្រៃក្បែរខ្នងទំនប់ បន្ទាប់មកប្រមូលយកកាបូបស្ពាយ និងទូរស័ព្ទ រួចជិះម៉ូតូរបស់ខ្លួនត្រឡប់ចូលផ្ទះវិញ។

លោកស្នងការរងបញ្ជាក់បន្តថា លុះដល់ម៉ោង១០យប់ថ្ងៃដដែល ទើបជនសង្ស័យដើរចេញពីផ្ទះទៅកន្លែងសាកស.ពនារីរងគ្រោះ ដើម្បីអូសស.ពដាក់ក្នុងរណ្តៅដែលមានស្រាប់ ដោយយកសាកស.ពញាត់ក្នុងបាវ រួចអូសយកទៅដាក់ក្នុងរណ្តៅ ហើយកាច់មែកឈើដាក់ និងយកដើមស្រូវទៅដោតពីលើ រហូតដល់ម៉ោង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ទើបចប់រួចរាល់ហើយ បន្ទាប់មកក៏យកម៉ូតូរបស់ជនរងគ្រោះជិះចេញ ដោយមិនចូលភូមិវិញឡើយ។

លោកស្នងការរងបានបន្តទៀតថា ព្រោះតែបាត់សមាជិកមួយយប់ ក្រុមគ្រួសារ និងសាច់ញាតិបានតាមរក រហូតប្រទះឃើញស.ពនារីរងគ្រោះ ក៏ប្រញាប់ប្រញាល់រាយការណ៍ជូនសមត្ថកិច្ចភ្លាមៗតែម្តង។
ផ្តើមចេញពីហេតុការណ៍ខាងលើនេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត បានណែនាំ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់រូបលោកឲ្យដឹកនាំកម្លាំងជំនាញ ចុះធ្វើកោសល្យវិច័យ និងស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាសង្ស័យឲ្យខាងតែបាន ។ ជាមួយកិច្ចសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពតផងនោះ រហូតដល់រសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចក៏បានតាមទាន់ រួចឃាត់ខ្លួនបុរសជាជនសង្ស័យនៅតាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិទ្វារថ្មី ស្ថិតក្នុងភូមិសាស្ត្រឃុំព្រៃថ្នង ស្រុកទឹកឈូ ខណៈពេលជនដៃដល់រូបនោះចូលទៅសម្រាកក្នុងតូបទំនេរមួយកន្លែង ដោយរឹបអូសបាននៅម៉ូតូមួយគ្រឿង និងទូរស័ព្ទដៃរបស់នារីរងគ្រោះបានមកវិញផងដែរ។

ក្រោយពីការសាកសួរ ជនដៃដល់ក៏បានសារភាពពីសកម្មភាពរបស់ខ្លួនដែលបានប្រព្រឹត្តទៅលើនារីរងគ្រោះយ៉ាងពិតប្រាកដ ហើយសមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនជនដៃដល់ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីនារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ ។

នេះជាព័ត៌មានមួយនៅក្នុងសង្គម ហើយរឿងរ៉ាវមួយក៏មិនខុសពីពាក្យចាស់និយាយថា កុំទុកចិត្តមេឃកុំទុក ចិត្ត យ៉ាងណាដូចជាករណីជនសង្ស័យ ព្រោះតែអំណាចសេចក្តីស្រេកឃ្លានតណ្ហា ហ៊ានលើកដៃសម្លាប់ មនុស្សក្នុងភូមិផងរបងជាមួយចឹងកើតសោះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ