ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
អនិច្ចាវាសនាផ្លូវកំពង់ចិនត្បូង ពលរដ្ឋថាអាជ្ញាធរអះអាងសន្យាធ្វើផ្លូវរាប់ជំនាន់ទៅហើយ ប៉ុន្តែមិនធ្លាប់ ឃើញធ្វើ គឺបានតែសន្យាចោលៗ ឲ្យតែរហូត
Sun,18 September 2022 (Time 11:52 AM)
ដោយ ៖ ស៊ីម ឋាន (ចំនួនអ្នកអាន: 135នាក់)

ផ្លូវលំមួយកន្លែងដែលមានប្រវែង៣០០០ម៉ែត្រ ហើយក៏ជាផ្លូវប្រសព្វគ្នាចំនួន០៤ភូមិ គឺមានភូមិស្វាយស ភូមិជីយោគ ភូមិថ្នល់ចិន និងភូមិលាបទង ស្ថិតនៅក្នុងឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ កំពុងបាន ខូចខាតខ្ទេចខ្ទាំនោះអស់រយៈជាច្រើនឆ្នាំណាស់មកហើយ ករណីផ្លូវខូចនេះសម្រាប់អស់លោកអាជ្ញាធរ មូលដ្ឋានវិញ គឺតែងលើកឡើងពីផែនការរបស់ខ្លួនថា និងធ្វើការអភិវឌ្ឍន៍ដើមឆ្នាំក្រោយៗឲ្យតែរហូត តែ ទីបំផុតច្រើនឆ្នាំណាស់មកហើយ ដែលផ្លូវមួយនេះមិនឃើញធ្វើ គឺឃើញតែអស់លោកអាជ្ញាធរសន្យាជា មួយពលរដ្ឋចោលមិនឈប់មិនឈរ ។

ប្រជាពលរដ្ឋជាច្រើននោះបានបន្តថា ពួកគាត់ទាំងអស់គ្នាមានការលំបាកជាខ្លាំងណាស់សម្រាប់ការធ្វើដំ ណើរទាំងការធ្វើដំណើរថ្មើជើង ទាំងជិៈកង់ ម៉ូតូ ក៏ដូចជាបើករថយន្តផងដែរ ។ ដោយពលរដ្ឋចង់ឃើញថា អស់លោកអាជ្ញាធរជំនាញពាក់ព័ន្ធអាចនឹងធ្វើការជួសជុលកែលំអរផ្លូវមួយនេះឡើងវិញ គ្រាន់នឹងឲ្យពល រដ្ឋធ្វើដំណើរបានស្រួលដូចទីតាំងមូលដ្ឋានដ៏ទៃផង កុំឲ្យគេថា កម្ពុជាជាប្រទេសអភិវឌ្ឍន៍មានតែឈ្មោះ ដោយឡែកផ្លូវដែលជាសសៃឈាមសេដ្ឋកិច្ច បែរជាសន្យាទុកចោលមិនធ្វើ ខុសពីអ្វីដែលជាថ្នាក់ដឹកនាំឲ្យ ប្រើពាក្យស្លោកថា ចុះមើលផ្លូវ សោះចឹងនោះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ