ស្របពេលទៅនឹងមានភាពរំញោចនយោបាយ នៅពេលដែលបានដឹងថា មានគណបក្សតូចៗជាច្រើនបានព្យាយាមរកវិធីសាស្ត្រ ដើម្បីរួមបញ្ជូលសម្ព័ន្ធភាពធ្វើយ៉ាងណាប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច ដែលជាគណបក្សរាជរដ្ឋាភិបាល ដោយឡែកគណបក្សខ្មែរអភិវឌ្ឍន៍ខ្មែរអភិវឌ្ឍន៍ បានប្រកាសគោលជំហររបស់ខ្លួនថា ទោះជាយ៉ាងណាខ្លួនគឺមិនងាករេ ពីមាគា៍នយោបាយរបស់ខ្លួននោះឡើយ ដោយខ្លួននៅតបន្តឈរលើជំហរឯករាជ្យមិនចូលបក្សសម្ព័ន្ធ ឬរួមបញ្ជូលជាមួយគណបក្សណានោះទេ ក្រោមឆន្ទៈប្តូរផ្តាច់របស់សមាជិក គឺគណបក្សនៅតែបន្តក្រោកបោះជំហានទៅមុខ ក្នុងស្ថានភាពដូចជាជំហានគីង្គក់ដដែល ។ប្រមុខគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចលើកឡើងថា វិថីនយោបាយ ជាការពិតណាស់ថ្នាក់ដឹកនាំអ្នកកាច់ចង្កូតបក្សមួយចំនួនសុទ្ធតែជាបុគ្គលដែលមានចក្ខុវិស័យខ្ពស់ក្នុងការបម្រែបម្រួលនយោបាយរបស់ខ្លួន ប៉ុន្តែ សម្រាប់ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចវិញ គឺមិនមានគោលការណ៍ណាមួយ ថានឹងត្រូវរួមបញ្ជូលបក្សខ្លួនទៅក្នុងគណបក្សណាមួយនោះទេ គឺខ្លួននៅតែបន្តបោះជំហានទៅមុខតាមអ្វី ដែលជាឆន្ទៈសមាជិកគ្រប់រូបប្តេជ្ញារួមគ្នាដដែល ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ