ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
បែកធ្លាយថា ក្រុមឈ្មួញជនជាតិវៀតណាមសម្រុកនាំគ្នាចូលមកប្រមូលទិញជ័រឆៅមិនទាន់កែឆ្នៃ នៅក្នុងស្រុក រាប់ម៉ឺនលិត្រយ៉ាងសេរី ប្រជាពលរដ្ឋនាំគ្នាត្អូញត្អែរអំពីសមត្ថកិច្ចគ្មានចំណាត់ការបង្ក្រាប
Thu,04 August 2022 (Time 03:10 PM)
ដោយ ៖ គង់ វុត្ថា (ចំនួនអ្នកអាន: 195នាក់)

គេមិនដឹងថា រូបលោក អុីម សុខលីម មេប៉ុស្តិ៍ជ័យឃ្លាំង រូបលោកបានដឹង ឬធ្វើជាមិនដឹងនោះទេ ប៉ុន្តែអ្វីដែល ប្រជាពលរដ្ឋបានឃើញនោះ គឺមានក្រុមឈ្មួញវៀតណាមចូលមកទឹកដីខ្មែរហើយទិញជ័រឆៅឲ្យយ៉ាងសេរី ដោយ ឆ្លងកាត់ទីតាំងប៉ុស្តិ៍ច្រកទ្វារភាគីកម្ពុជា-វៀតណាម ជ័យឃ្លាំង ក៏ដូចជាស្នាក់ការគយប្រចាំច្រកជ័យឃ្លាំង គយចល័ត រួមនិងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗទៀតនោះឲ្យយ៉ាងរលូនតែម្តង ។

សកម្មភាពអស់លោកអ្នកអនុវត្តន៍ច្បាប់ទាំងអស់នេះ កំពុងក្លាយជាមន្ទិលសង្ស័យថា អាចនឹងជាប្រយោជន៌ក្រោម តុ ហោះចូលហោប៉ៅអស់លោកទាំងអស់នោះហើយមើលទៅ ទើបគេបានឃើញ ក្រុមឈ្មួញជនជាតិវៀតណាម ចូលមកប្រមូលទិញ និងដឹងជញ្ជូនជ័រឆៅរាប់មុឺនលិត្រក្នុងមួយថ្ងៃៗ នៅក្នុងចំណុចភូមិសាស្ត្រ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដោយឆ្លងកាត់ច្រកទ្វារភាគីកម្ពុជា-វៀតណាមជ័យឃ្លាំង ចំណែកអស់លោកអ្នកសមត្ថកិច្ច ដែលធ្លាប់តែល្បឺថា ជាសមត្ថកិច្ចមុខដែកនោះ បែរជានាំគ្នារក្សាការស្ងៀមស្ងាត់យ៉ាងចម្លែកទៅវិញ ។

ប្រភពព័ត៌មានមួយបានបញ្ជាក់ថា មួយរយ:ពេលថ្មីនេះ គេបានឃើញមានឈ្មួញជនជាតិវៀតណាម បាននាំ យករថយន្តរបស់ពួកគេចំនួន៣គ្រឿង ចូលមកដឹកជញ្ជូនជ័រឆៅ ដោយពួកគេប្រមូលទិញនៅចំណុច គីឡូម៉ែត្រ107 -105 -កា៣ និងការ៉េ៩ ។ ជាក់ស្តែង រថយន្តរបស់វៀតណាមទាំងនោះ ពុំមានពាក់ស្លាកលេខនោះទេ និងមាន កម្មករជាជនជាតិវៀតណាម ជាច្រើននាក់ទៀត ។

ប្រភពនោះបន្តថា ប្រជាពលរដ្ឋជាច្រើន បានអំពាវនាវ តាមរយៈសារព័ត៌មាន ដោយលើកឡើងថា កន្លងមកជីវ ភាពរបស់ពួកគាត់បានរស់រានមានជីវិត តាមរយៈការនាំគ្នាប្រកបមុខរបរទិញជ័រឆៅ លក់ចែកចាយឲ្យទីផ្សារក្នុង ស្រុក ស្រាប់តែឥឡូវអស់លោកសមត្ថកិច្ចប្រចាំគោលដៅជាច្រើននោះ បែរជាបាននាំគ្នាសង្ងំឲ្យឈ្មួញវៀតណាម នាំទាំងរថយន្តខុសច្បាប់ នាំទាំងកម្មករវៀតណាម ចូលមកយ៉ាងសេរីក្នុងទឹកដីខ្មែរ ដើម្បីទិញជ័រឆៅរាប់ម៉ឺនលិត្រ ក្នុងមួយថ្ងៃៗបែបនេះ តើឲ្យពួកគាត់ជាប្រជាពលរដ្ឋមានមុខរបរអ្វីចិញ្ចឹមជីវិតបន្ត ។

សូមបញ្ជាក់ថា នេះគឺជាប្រភពស្នើសុំរបស់ប្រជាពលរដ្ឋ សុំឲ្យកម្មវិធីផ្សាយយើងជួយពាំនាំទុក្ខលំបាកពួកគាត់ ផ្សាយចែករំលែកជូនថ្នាក់ដឹកនាំជ្រាប ក្នុងគោលបំណងសុំក្តីអាណិតអាសូរពីថ្នាក់ដឹកនាំជួយពួកគាត់ រាល់សាម៉ី ស្ថាប័នទាំងឡាយណាដែលអះអាងថា ព័ត៌មាននេះមិនសុក្រិតសម្រាប់ខ្លួន អាចទំនាក់ទំនងព័ត៌មានយើងបាន នៅរៀងរាល់ម៉ោងធ្វើការ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ