ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ប្រមុខគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បន្តគោលជំហរគាំទ្រការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាល កម្ពុជាក្នុងយុទ្ធសាស្ត្រស្វែងរកអ្នកវិនិយោគ មកអភិវឌ្ឍន៍សង្គម
Tue,23 August 2022 (Time 03:10 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 165នាក់)

នៅព្រឹកថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០២២ នេះ គេបានឃើញផេកផ្លូវការមួយរបស់ឯកឧត្តម ហួន ច័ន្ទថុន ប្រមុខ នៃគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានបង្ហោះនូវសំណេគាំទ្ររបស់ខ្លួន លើកិច្ចការអភិវឌ្ឍន៍ របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សកាន់អំណាច ដែលនីក្នុងសំណេនោះមានខ្លឹមសារថា ។

សង្ឃឹមថានៅក្រោយពេលសាងសង់ព្រលានយន្តថ្មីរួច កម្ពុជានឹងសម្បូរទៅដោយអ្នកវិនិយោគទុនអភិវឌ្ឍន៍ ឧស្សាហកម្ម ជម្រុញឲ្យពលរដ្ឋខ្មែរមានប្រាក់ខែបានថ្លៃ ដូចបណ្តាប្រទេសជឿនលឿនផងចុះ ។

ក្នុងនាមរូបខ្ញុំជាអ្នកនយោបាយមួយរូប ខ្ញុំសូមគាំទ្រការអភិវឌ្ឍន៍របស់រដ្ឋាភិបាល ក្នុងយុទ្ធសាស្ត្រស្វែងរក អ្នកវនិយោគមកអភិវឌ្ឍន៍ប្រទេស ដែលប្រមុខថ្នាក់ដឹកនាំបានខិតខំអស់ពីកម្លាំងកាយចិត្តជាច្រើនឆ្នាំមក ហើយ ។ ជាការពិតណាស់ មានការអភិវឌ្ឍន៍គឺមានក្តីសង្ឃឹម ការអភិវឌ្ឍន៍គឺបង្កើនចំណូលពន្ធចូលរដ្ឋ ការអភិវឌ្ឍន៍បង្កើនការងារជូនពលរដ្ឋ ការអភិវឌ្ឍន៍បង្កើនទីផ្សារជូនសង្គមជាតិ ការអភិវឌ្ឍន៍បង្កើនសេវា ទំនាក់ទំនងកាន់តែប្រសើរបំផុត ។

នៅក្នុងសារជាសំណេរបស់ឯកឧត្តមប្រមុខគណបក្សនយោបាយវ័យក្មេងនេះ ក៏បានសសេរទៀតថា រយៈ ពេលប៉ុន្មានឆ្នាំកន្លងមកនេះ រូបខ្ញុំបានឃើញសម្ពាធជាច្រើនប្រភេទបានដាក់មកលើកម្ពុជា ក្នុងចេតនា ផ្តួលរំលំសេដ្ឋកិច្ចបន្ទុចបង្អាក់ការអភិវឌ្ឍន៍របស់កម្ពុជាដោយប្រើចិត្តសាស្ត្រនយោបាយមួយចំនួន ក្រោម ហេតុផលផ្សេងៗជាបន្តបន្ទាប់ ប៉ុន្តែទោះជាយ៉ាងណាក្តីខ្ញុំនៅតែឃើញថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា នៅតែ បន្តគោលជំហរជម្រុញឲ្យសំពៅកម្ពុជាមួយនេះបោះជំហានទៅមុខបានយ៉ាងប្រសិទ្ធភាព ។

សម្រាប់រូបខ្ញុំផ្ទាល់ សង្ឃឹមថា លទ្ធផលកិច្ចការដ៏ប្រសើរថ្លៃថ្លាទាំងអស់កន្លងមកនេះ គឺជាកម្លាំងចិត្តមួយ សម្រាប់ថ្នាក់ដឹកនាំទទួលជោគជ័យក្នុងជំហានខាងមុខបន្តទៀត ក្រោមដំបូលសន្តិភាពដ៏រុងរឿង និងអមតៈ រហូតទៅ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ