ថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ទុក្ខលំបាករបស់រាស្ត្រគឺជាអម្រែករបស់រដ្ឋាភិបាល ប៉ុន្តែមុខរបរពលរដ្ឋជាច្រើននៅច្រកទ្វារច័ន្ទមូល ក្នុងទឹកដី ត្បូងឃ្មុំ ត្រូវបានមន្ត្រី ជំនាញច្រកកៀបសង្កត់គួរឲ្យហួសចិត្ត ក្នុងរដូវកាលវិបត្តិគ្រោះធម្មជាតិគំរាមយាយីក្តីសុខ ពួកគាត់គ្មានស្រាកស្រាននេះ
Sun,14 August 2022 (Time 12:44 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 176នាក់)

ស្របពេលទៅនឹងប្រមុខរាជរដ្ឋាភិបាលកំពុងព្យាយាមធ្វើការស្តារកែខៃសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋឲ្យមានភាព លូតលាស់ឡើងវិញ ក្នុងហេតុផលថា អស់រយៈពេលជាច្រើនឆ្នាំពលរដ្ឋរងគ្រោះជាបន្តបន្ទាប់ ពោលគឺបន្ទាប់ពី វិបត្តិនយោបាយ EBA គឺចូលក្នុងសម័យជម្ងឺកូវីដ១៩ ហើយទីបំផុតរួចផុតពីជម្ងឺកូវីដ១៩ ក៏មកជួបនូវគ្រោះធម្ម ជាតិ ដែលជាហេតុផលមួយដែលរាជរដ្ឋាភិបាលកម្ពុជា មានអម្រែកជាខ្លាំងនៅក្នុងការដោះស្រាយជួយកែស្ថាន ការណ៍ដ៏យ៉ាប់យឺនមួយនេះ ។

ការខិតខំរបស់ប្រមុខរាជរដ្ឋាភិបាលនេះ មហាជនជាច្រើន អ្នកណាក៏សុទ្ធតែបានដឹងថា វីរៈភាពរបស់ថ្នាក់ដឹក នាំប្រទេស ដែលបានលះបង់ទាំងកម្លាំងកាយចិត្តគ្រប់យ៉ាងស្តារនូវភាពលំបាកលំបិនសេដ្ឋកិច្ចតាមមូលដ្ឋានឲ្យ បានធូស្បើយជាបន្តបន្ទាប់ ដោយឡែកតែមន្ត្រីមួយចំនួន ដែលជាបុគ្គលស៊ីប្រាក់ខែរដ្ឋ បម្រើរាស្ត្រនេះ ក៏បែរជា លេចផុសនូវគំនិតចម្លែកៗដើម្បីយកប្រយោជន៍ពីពលរដ្ឋក្នុងរូបភាពកៀបក្តាមយកឈាមទៅវិញ ។

ថ្មីៗនេះ ប្រជាពលរដ្ឋជាច្រើនបានលើកឡើងថា ព្រោះតែវិបត្តិសេដ្ឋកិច្ចទីផ្សារសម្រាប់ពួកគាត់មិនសូវជាមាន អមជាមួយគ្រោះកាចចង្រៃទាំងជម្ងឺទាំងគ្រោះធម្មជាតិគ្មានស្រាកស្រានផងនោះ ពួកគាត់ទាំងអស់គ្នាបានប្រកប មុខរបរជាអ្នកទិញដើមកៅស៊ូចាស់ៗជាប្រភេទអុសងាប់នៅតាមចំការ កាត់អារ. ដើម្បីកាត់ដឹកយកទៅលក់ ឲ្យឈ្មួញវៀតណាម ។

ប្រជាពលរដ្ឋជាច្រើនបានលើកឡើងថា នៅខែ០៦ដើមរដូវវស្សាឆ្នាំ២០២២នេះ រហូតដល់ពាក់កណ្តាល ខែ សីហា ឆ្នាំ២០២២នេះ មានភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់ ស្ទួនៗគ្នាជារៀងរាល់ថ្ងៃ បោកបក់ដើមកៅស៊ូបាក់ រាប់ម៉ឺនដើម អញ្ចឹងពួកគាត់ត្រូវកាត់កាប់ធ្វើជាអុស ដឹកតាមរយៈរថយន្តកែច្នៃគ្រប់ប្រភេទ យកទៅលក់ តាម ច្រកច័ន្ទមូល តែមិនសូវជាបានសេចក្ដីសុខ និងមិនបានផលជាផ្លែផ្កាប៉ុន្មាននោះទេ ដោយសាសមត្ថកិច្ចច្រក បិទបារ៉ាស់តំឡើងថ្លៃក្បាលឡានជារៀងរាល់ថ្ងៃ តាមតែអំពើចិត្ត។

ប្រជាពលរដ្ឋបន្តថា អុសដើមកៅស៊ូមិនសូវជាបានចំណេញច្រើនទេ ព្រោះបន្ទាប់ទិញពីចំការហើយនោះ
ពួកគាត់ត្រូវបង់លុយក្បាលឡានថ្លៃហួសហេតុពេក ក្នុងមួយឡានៗកែច្នៃកង់៦ បង់លុយពី៥០ម៉ឺន រៀលទៅ៦០ ម៉ឺនរៀល, ឡានកែច្នៃកង់១០ ត្រូវបង់លុយពី៦៥ម៉ឺន ទៅ៧០ម៉ឺនរៀល រីឯរថយន្តយីឌុបដឹកអុស ក្នុងមួយគ្រឿងៗ ត្រូវបង់លុយ ពី១លាន១០ម៉ឺន ទៅ១លាន២០ម៉ឺនរៀល។

ប្រជាពលរដ្ឋទាំងអស់នោះបញ្ជាក់ថា ការដាក់ប៉ារ៉ាស់កាក់ដំឡើងថ្លៃក្បាលឡាននេះ ពួកគាត់ថា មិនធ្លាប់មាន ឃើញវិក័យប័ត្របង់ពន្ធអ្វីទេ គឺឃើញតែ Yes No OK យកលុយក្បាលឡានហើយ ទើបបើកប៉ារ៉ាសឲ្យឆ្លងកាត់ តែបើមិនមានលុយតាមអ្វីដែលអស់លោកទាំងនោះចង់បាន ពលរដ្ឋអ្នកលុយតិចគឺប្រាកដជាត្រូវដាំចេកតែម្តង ទៅ ។

ទាក់ទិននឹងព័ត៌មាននេះ ផងដែរ គេបានឃើញនៅក្នុងផេកផ្លូវការរបស់ឯកឧត្តម ហួន ច័ន្ទថុន ប្រមុខគណបក្ស ខ្មែរអភិឌ្ឍន៍សេដ្ឋកិច្ច បានបង្ហោះនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ លើកឡើងថា ក្នុងនាមរូបខ្ញុំជាសមាជិក ឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ និងជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា រូបខ្ញុំក៏ទទួលបានការរាយការ ពីប្រជាពលរដ្ឋជាច្រើនទាក់ទិនឹងព័ត៌មាននេះ រូបខ្ញុំក៏កំពុងប្រមូលភស្តុតាងជាច្រើនទៀតដើម្បីដាក់ចូលនៅ ក្នុងអង្គប្រជុំប្រចាំខែ ដើម្បីជម្រាបជូនសម្តេចនាយករដ្ឋមន្ត្រីជ្រាបអំពីទង្វើរបស់មន្ត្រីមួយចំនួន តែទោះជាយ៉ាង ណា រូបខ្ញុំសូមគោរពអរគុណដល់បងប្អូនអ្នកសារព័ត៌មានជាច្រើន ដែលមានបេះដូងស្រឡាញ់សង្គម ក៏ដូច ជាជួយឈឺឆ្អាលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋកន្លងមក ។

ដោយឡែកប្រជាពលរដ្ឋជាច្រើន ក៏នៅតែបន្តសំណូមពរស្នើសុំដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មេត្តាផ្តល់នូវក្តី អាណិតអាសូរសណ្តោសប្រណីដល់ពួកគាត់ ក្នុងអម្លុងពេលគ្រោះធម្មជាតិ គ្រោងនឹងធ្វើផ្តាច់ជីវភាពសេដ្ឋកិច្ច ពួកគាត់ទាំងអស់ នៅពេលខាងមុខ នេះផង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ