ថ្ងៃច័ន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 088 4 2222 39
គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គ្រោងនឹងសម្ពោធទីស្នាក់ការសាខាខេត្តកំពង់ឆ្នាំង នៅក្នុងខែកក្កដា ឆ្នាំ២០២២ ខាងមុខ
Fri,17 June 2022 (Time 10:11 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 284នាក់)

តាមរយៈផេកផ្លូវការ របស់ប្រមុខគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានបង្ហោះនៅរាត្រីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២២នេះ បានឲ្យដឹងថា គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គ្រោងនឹងធ្វើពិធីសម្ពោធដំណើរការទីស្នាក់ការ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រចាំខេត្តកំពង់ឆ្នាំង នៅអម្លុងខែកក្កដា ឆ្នាំ២០២២ ខាងមុខ ហើយក៏បន្ត ពង្រីកវិសាលភាពទីស្នាក់ការនៅតាមបណ្តាខេត្តជាច្រើនទៀត ទៅតាមទិសដៅរបស់គណបក្ស ដែលបាន គ្រោងទុក ។

នៅក្នុងខ្លឹមសារដែលបានបង្ហោះបានបញ្ជាក់ថា ខ្ញុំសូមអរគុណជាខ្លាំងណាស់ សម្រាប់សមាជិក សមាជិការ របស់គណបក្សទាំងអស់ បើទោះជាគណបក្សរបស់យើងនៅមានសភាពទន់ខ្សោយលើវិស័យសេដ្ឋកិច្ចយ៉ាង ណាក៏ដោយក្តី ប៉ុន្តែយើង នៅតែបន្តគោលជំហរគាំទ្រយ៉ាងរឹងមាំ សម្រាប់ជ្រោមជ្រែងកិច្ចការបក្ស ដោយក្តីស្រ ឡាញ់ស្មោះត្រង់ និង ការសាមគ្គីភាពគ្នា ។

ក្តីស្រឡាញ់ និងការគាំទ្រនេះ វាគឺជាកម្លាំងចិត្តមួយដែលធ្វើឲ្យបក្ស ត្រូវតែព្យាយាមបន្តបោះជំហានទៅមុខ បើ ទោះជាយើងដឹងថា សភាពផ្លូវខាងមុខនេះ មានសភាពរអិលយ៉ាងណាក៏ដោយក្តី ក៏ព្រោះតែឆន្ទៈរបស់ បក្ស មួយនេះ កើតមានឡើងក៏ព្រោះតែសេចក្តីស្រឡាញ់ និងការគាំទ្ររបស់សមាជិកគ្រប់រូប ។

តែទោះជាយ៉ាងណា សម្រាប់រូបខ្ញុំផ្ទាល់ សង្ឃឹមថា កម្លាំងចិត្តទាំងអស់នេះ នៅកើតមានជានិរន្តឋិតឋេក្នុងក្រ អៅបេះដូងរបស់សមាជិក ជារៀងរហូតតទៅ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ