ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
នៅសល់ពេកតែ៤ថ្ងៃទៀតទេ វាសនាមេឃុំសង្កាត់ ត្រូវបានបង្ហាញជូនមហាជនបានឃើញហើយ លោក ហួន ច័ន្ទថុន សំណូមពរ សូមបងប្អូនមេត្តាចូលរួមសម្រាប់ការបោះឆ្នោតជ្រើសរើសមេឃុំអ្នកដែលបងប្អូនស្រឡាញ់ ទាំងអស់គ្នា
Wed,01 June 2022 (Time 01:55 PM)
ដោយ ៖ ច័ន្ទ សុខណេង (ចំនួនអ្នកអាន: 255នាក់)

លោក ហួន ច័ន្ទថុន បានលើកឡើងថា នៅតែរយៈពេល៤ថ្ងៃទៀតប៉ុណ្ណោះ នៅទីបំផុតវាសនាមេឃុំសង្កាត់ទូទាំង ប្រទេសនឹងត្រូវបានបង្ហាញឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូបបានឃើញហើយ ដូច្នេះហើយនៅពេលខាងមុខនេះ វាគឺ ជាកាតព្វកិច្ចបងប្អូនហើយ ដែលចាំបាច់ត្រូវតែបោះឆ្នោតជ្រើសរើសមនុស្សដែលបងប្អូន គោរព ស្រឡាញ់ពេញចិត្ត ដើម្បីបានរូបគាត់ដែលបងប្អូនពេញចិត្តនោះ ជួយឲ្យរូបគាត់មានវាសនាអាចក្លាយជាមេឃុំ និងផ្តល់ភាពកក់ក្តៅ ការពារ ថែរក្សា និងជួយយកអាសារបង ប្អូនបាន ។

លោកហួន ច័ន្ទថុន មានប្រសាសន៍បែបនេះ នៅក្រោយពែលដែលរូបលោកបានបញ្ចប់កម្មវិធីជួបសម្ភាសន៍ជា មួយកម្មវិធីកាសែតខ្មែរថាម កាលពីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ ដោយរូបលោកបានលើកឡើង ផងដែរថា សូមកុំបោះបង់ពេលវេលាដ៏មានតម្លៃ នៃការបោះឆ្នោតនេះចោលឲ្យសោះ ព្រោះបងប្អូនគ្រប់រូបចំ ណាយពេលត្រឹមតែមួយថ្ងៃ ប៉ុន្តែវាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនដល់ទៅ៥ឆ្នាំ ឯណោះ ។

ប្រមុខគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចបានបញ្ជាក់ផងដែរថា សម្រាប់ការចូលរួមជាបេក្ខភាពមេឃុំ ឬចៅ សង្កាត់ របស់គណបក្សខ្មែរអភិវឌ្ឍន៌សេដ្ឋកិច្ច នៅពេលនេះ គឺគណបក្សលោកបានរៀបចំចូលរួមសម្រាប់ការបោះឆ្នោត មានត្រឹមតែ៤ឃុំប៉ុណ្ណោះ ហើយជាក់ស្តែងក្នុងចំនួន៤ឃុំនេះ វាជាការសាកល្បងនៅក្នុងការបញ្ជ្រៀបគោលនយោ បាយរបស់បក្សទាំង៨ចំណុច ក្នុងទិសដៅកំណែទម្រង់ និងអភិវឌ្ឍន៍មូលដ្ឋាននេះ ដោយចង់ដឹងថាតើបងប្អូនប្រជា ពលរដ្ឋអាចទទួលយកបានដល់កម្រិតណា និងមានប្រសិទ្ធិភាពប៉ុណ្ណា ។

លោកបានអះអាងទៀតថា សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នេះ បើទោះជាទទួលបានលទ្ធផលបែប ណា ក៏គណបក្សលោក នៅតែព្យាយាមបញ្ជ្រៀបគោលនោយបាយមួយនេះ ឲ្យបានមានប្រសិទ្ធិភាព ដើម្បីជា ចំណែកមួយនៅក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងធនធានសេដ្ឋកិច្ច នៅក្នុងមូលដ្ឋានហើយបាន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ