ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ស្ទើរតែរលាយហិនហោចសម្បត្តិព្រៃឈើទៅហើយ មហាជននៅតែអត់យល់ថា តើវិនាសកម្មព្រៃឈើទាំងអស់ នេះ តើជាកំហុសឈ្មួញខិលខូច ឬក៏មកពីមន្ត្រីឈរជើងការពារមួយចំនួន ពុករលួយបើកដៃឲ្យធ្វើសកម្មភាព
Tue,03 May 2022 (Time 11:08 PM)
ដោយ ៖ គង់ ចំរើន (ចំនួនអ្នកអាន: 263នាក់)

ទោះជាសម័យសម្តេចតេជោសែន ដែលគេតែងល្បីថា ជាបុរសខ្លាំងរបស់កម្ពុជាបានខំប្រកាសបំពងសម្លេងឲ្យ ក្តែងៗថា ចាំបាច់ត្រូវឲ្យមន្ត្រីនៅក្រោមកណ្តាប់ដៃខ្លួន ការពារទប់ស្កាត់ឲ្យបាននូវការរុករានបំផ្លិចបំផ្លាញសម្បត្តិ ធនធានធម្មជាតិ ក្នុងនោះរួមទាំងសម្បត្តិព្រៃឈើផងដែរក៏ដោយក្តី ប៉ុន្តែជាភាពជាក់ស្តែងមន្ត្រីជើងក្រោមមួយចំ នួន គឺនៅតែមានសកម្មភាពបណ្តែតបណ្តោយឲ្យមានសកម្មភាពក្រុមឈ្មួញធ្វើសកម្មភាពបានយ៉ាងរំភើយ ដោយក្រោមលេសរបស់ខ្លួនជារូបភាពជិៈសេះលែងបានដៃដដែល ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ កម្លាំងការិយាល័យជំនាញបង្រ្កាបបទល្មើសសេដ្ឋកិច្ចខេត្តមណ្ឌលគិរី បាន សហការជាមួយកម្លាំងអវុធហត្ថខេត្ត កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រែឈូក កម្លាំងដែនជម្រកសត្វព្រៃកែវ សីមាភ្នំព្រិចស្នាក់ការរងដើមចំបក់ បានចុះសហប្រតិបត្តិការទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ នៅចំ ណុចផ្លូវបំបែកគូស ស្ថិតក្នុងភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ជាលទ្ធផល កម្លាំងសមត្ថកិច្ចចម្រុះបានរុករកឃើញឈើប្រភេទសុក្រំអារប្រាំបីជ្រុង ចំនួន១៩ដើម រថយន្តសាំង យ៉ុងពណ៌ស ចំនួន២គ្រឿង ដោយ១គ្រឿងពាក់ផ្លាកលេខ 2A 5030 និងមួយទៀតគ្មានស្លាកលេខ ហើយជាបន្ត សមត្ថកិច្ចក៏បានរកឃើញរថយន្តប៉ាកុងកែច្នៃចំនួន២គ្រឿងផងដែរ ដោយឡែកតែក្រុមអ្នកធ្វើសកម្មភាពបទ ល្មើសបានរត់គេចយករួចខ្លួន បន្សល់ទុកចោល នូវវត្ថុតាងនហ្នឹងកន្លែងធ្វើសកម្មភាពជាក់ស្តែងតែម្តង ។ ជាក់ ស្តែងនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០៧ និង៣០នាទី ទើបកម្លាំងជំនាញបានប្រមូលវត្ថុតាង និង ដឹកជញ្ជូនយកទៅរក្សាទុកនៅដែនជម្រកសត្វព្រៃកែវសីមា ស្នាក់ការរង ចំបក់ចាត់ការនីតិវិធីច្បាប់់ហើយផង ដែរ ។

បើតាមប្រភពពីពលរដ្ឋក្បែរកន្លែងកើតហេតុ បានប្រាប់ឲ្យបានដឹងថា ម្ចាស់ឈើខាងលើ គឺជាអ្នកមានបុណ្យ សិក្តជាមន្ត្រីយោធាមួយរូបដែលមានឥទ្ធិពលនៅតំបន់នេះ ហើយតែងតែធ្វើសកម្មភាពដឹកជញ្ជូន ឈើប្រភេទ សសរប្រាំបីជ្រុងនេះយកទៅលក់តាមច្រកវៀតណាម ជាញឹកញាប់ណាស់ ។

ប្រភពពលរដ្ឋនោះបានបន្តថា រូបគាត់មិនហ៊ាននិយាយឈ្មោះឈ្មួញដែលជាបុគ្គលដ៏មានឥទ្ធិពលនោះទេ ដោយត្រឹមតែនិយាយថា ឈ្មួញមួយនេះ អាចធ្វើសកម្មភាពបានដោយរលូនខ្លាំងណាស់ ហើយសមត្ថកិច្ចជំនាញ មួយចំនួន ក៏តែងតែយល់មុខ និងបើកភ្លើងខៀវឲ្យរូបគាត់ មានឧិកាសយកឈើទៅលក់ឲ្យជនជាតិវៀតណាមជា ញឹកញាប់ទៀតផង ។ ទោះជាយ៉ាងណា ដំរីងាប់មិនអាចយកចង្អេរមកបាំងជិតនោះដែរ គង់មានថ្ងៃណាមួយ និង ចាស់ក្លិនដ៏អាសោច នោះ អាចជះក្លិនបញ្ច្រាសខ្យល់ បង្ហាញពីទង្វីអាក្រក់របសពួកគេមិនខាន ។

សម្រាប់ព័ត៌មានទាំងអស់នេះ ប្រជាពលរដ្ឋជាច្រើនសំណូមពរដល់ថ្នាក់ដឹកនាំសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ អាច និងមានចំណាត់ការទប់ស្កាត់ឲ្យបានជាស្ថាពរ និងដូចជាភ្លៀងរលឹមផងទាន ព្រោះក្នុងរយៈពេលថ្មីៗនេះ សកម្ម ភាពឈ្មួញខិលខូចលួចធ្វើសកម្មភាពបែបចំហរ កាន់តែមានសន្ទុះខ្លាំងជាងមុនពេកណាស់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ