ពិតជាគួរឲ្យខ្លោចចិត្តជាខ្លាំង មនុស្សក្នុងលោកកើតមកមានជីវិតដូចគ្នា តែវាសនាមិនបានដូចគ្នា ជាការពិតណាស់ លុយ១០០ដុល្លា បើសម្រាប់អ្នកមានវាតិចបំផុត ព្រោះមនុស្សដែលកើតមកមានវាសនាជាអ្នកមានរមែងមិនសូវ ជាចាប់អារម្មណ៌នោះទេ លុយត្រឹម១០០ដុល្លា ដោយបើមនុស្សជាអ្នកក្រវិញ ម្នាក់ៗលក់លៀស ឬក៏ជាកម្មករ ប្តូរជាមួយបង្ហូរញើសឈាមរាល់ថ្ងៃ ទម្រាំបាន១០០ដុល្លាចូលហោប៉ៅ នោះវាពិតជាមិនងាយស្រួលនោះឡើយ។ ថ្មីៗនេះបណ្តាញសង្គមកំពុងបានចែករំលែកនូវព័ត៌មានដ៏ចាប់អារម្មណ៌មួយ ដែលជាឧប្បទ្ទវៈហេតុអចេតនាបង្ក ឡើងដោយក្មេងស្រីម្នាក់ បានជិៈម៉ូតូមិនប្រយ័ត្នបានបុកជាមួយរថយន្ត១គ្រឿង បណ្តាលឲ្យរងការខូចខាតដោយ ក្រពិតទ្វារ និងបែកកញ្ចក់មើលក្រោយម្ខាង។ គ្រោះថ្នាក់ដោយអចេតនាមួយនេះ ភ្លាមៗនោះ ត្រូវបានម្ចាស់ប្រ គល់រថយន្តទៅឲ្យក្មេងស្រីជំទង់តែម្ដង ដោយទាម ទាប្រាក់ពីក្មេងស្រីជំទង់នោះចំនួន ៥ម៉ឺនដុល្លារ ដើម្បីយកទៅ ទិញរថយន្តថ្មីវិញ។ក្មេងស្រី ដែលជិះម៉ូតូបុកឡាននោះ បានអង្វរម្ចាស់រថយន្ត និងប្រាប់ថា នាងគ្មានប្រាក់ទេ ព្រោះឪពុកម្ដាយនាងក្រ។ តែម្ចាស់រថយន្តខឹងខ្លាំងណាស់ មិនព្រមស្តាប់ឡើយ និងដឹងតែទារយក ៥ម៉ឺនដុល្លារនោះប៉ុណ្ណោះ។ ព្រោះតែទាល់ គំនិតរកគិតមិនចេញ និងគ្មានលទ្ធភាពសងលុយម្ចាស់រថយន្ត រូបក្មេងស្រីរូបនាងបានអង្គុយស្រែកទ្រហ៊ោយំតែ ម្ដង។ ប៉ុន្តែក្រោយពេលមានការសម្របសម្រួលគ្នា ខាងក្មេងស្រីជំទង់ មានលទ្ធភាពសងត្រឹម ១០០ដុល្លារ។ ពេលនោះ ខាងភាគីម្ចាស់រថយន្ត ព្រមទទួលយក។ បន្ទាប់មកក៏ហែកលុយ ១០០ដុល្លារនោះ ចោល និងដាក់បណ្ដាសាទៅលើក្មេងស្រីនោះថា «ឲ្យឯង រលាយខ្សុល ឲ្យឯងជិះទៅងាប់ និងគេបុក» រួចក៏ឡើងជិះរថយន្តចាកចេញទៅបាត់។សកម្មភាពរបស់ស្រ្តីម្ចាស់ឡាននោះ បានធ្វើឲ្យមហាជន ហាក់មានការហួសចិត្តគ្រប់ៗគ្នា ដោយអ្នកខ្លះបាន និយាយថា រឿងគ្រោះថ្នាក់ចរាចរណ៍ គ្មាននរណាចង់ឲ្យកើតឡើងទេ ហើយបើជ្រុល ជាទទួលយកលុយបញ្ចប់រឿង ហើយ ចាំបាច់ហែកលុយចោល និងដាក់បណ្ដាសាគ្នាធ្វើអីទៀត។គួរបញ្ជាក់ថា ឧប្បទ្ទវៈហេតុនោះ បានកើតឡើង កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ត្រង់ចំណុចផ្លូវខ្វែង ស្ថិតនៅក្នុងបុរីពិភពថ្មី ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំ ពេញ។ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងស្រីជំទង់ខាងលើ បានជិះម៉ូតូម៉ាកហុងដា ប៊ីត ពណ៌ខៀវ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1HL-9890 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច។ លុះពេលទៅដល់ត្រង់ចំណុច កើតហេតុ ក៏បានជ្រុលទៅបុកចំចំហៀងរថយន្តម៉ាក HILUX REVO ពណ៌ស មិនមានស្លាកលេខ ដែលកំពុងបើក បរធ្វើដំណើរ ក្នុងទិសដៅពីជើង ទៅត្បូង។ ពេលនោះ បានបណ្ដាលឲ្យរថយន្តម៉ាក HILUX VIGO នេះ រងការខូចខាត ក្រពិតទ្វារមុខខាងស្ដាំ និងបែកកញ្ចក់ មើលក្រោយចំហៀងខាងស្ដាំ ១ផងដែរ។ ចំណែកឯក្មេងស្រីជំទង់ បានដួលម៉ូតូ រងរបួស ប៉ុន្តែមិនធ្ងន់ធ្ងរទេ ហើយ ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបានទាមទារប្រាក់ចំនួន ៥ម៉ឺនដុល្លារ និងប្រគល់រថយន្តទៅឲ្យក្មេងស្រី យក ទៅជួសជុល និងប្រើប្រាស់តែម្ដង។ប្រភពនោះបានបន្ថែមទៀតថា ម្ចាស់រថយន្តធ្វើបែបនេះ ក៏ព្រោះតែរថយន្តរបស់គាត់ ទើបនឹងទិញពីឃ្លាំងថ្មី ស្រឡាង ពុំទាន់ទាំងធ្វើស្លាកលេខនៅឡើយ ហើយខណៈដែលគាត់បើកចេញពីផ្ទះ យកទៅធ្វើស្លាកលេខ ក៏ជួប រឿងបែបនេះ។ប៉ុន្តែក្មេងស្រីជំទង់ឯណោះវិញ បានសុំអង្វរឲ្យម្ចាស់រថយន្ត លើកលែងឲ្យ ដោយនាងនិយាយថា នាងគ្មានប្រាក់ទេ ព្រោះឪពុកម្ដាយនាងក្រ។ តែពេលនោះ ម្ចាស់រថយន្ត មិនព្រមឡើយ ដឹងតែទារយក ៥ម៉ឺនដុល្លារ ទើបនាងទាល់គំ និត រកគិតមិនចេញ ហើយអង្គុយស្រែកយំខ្លាំងៗតែម្ដង។ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ដង្កោរ បានចុះទៅកាន់ទីនោះ ហើយបានឱ្យភាគីទាំង២ ធ្វើការ សម្របសម្រួលគ្នា។ លុះក្រោយមក ខាងម្ចាស់រថយន្ត បានចុះថ្លៃពី ៥ម៉ឺនដុល្លារ មកនៅត្រឹម ៤ពាន់ដុល្លារវិញ។ប៉ុន្តែក្មេងស្រី បានហៅក្រុមគ្រួសារ ឲ្យមកជួយដោះស្រាយ និងមានលទ្ធភាពត្រឹមតែ ១០០ដុល្លារប៉ុណ្ណោះ ដើម្បីជួយថ្លៃជួសជុលរថយន្ត។ ស្រ្តីជាម្ចាស់រថយន្ត ព្រមទទួលយក ១០០ដុល្លារនោះ ដើម្បីបញ្ចប់រឿង ប៉ុន្តែ ក្រោយពីទទួលយកគាត់បាននិយាយថា ជាលុយក្លែងក្លាយ ដោយចេញពីកន្លែងកើតហេតុ រួចគាត់ ក៏ហែកលុយ នោះចោល និងដាក់បណ្ដាសាទៅក្មេងស្រីជំទង់ ដែលជិះម៉ូតូបុករថយន្តគាត់នោះ ថា «ឲ្យឯង រលាយខ្សុលនិងឲ្យនាងឯង ជិះទៅងាប់ និងគេបុក»។ទោះជាយ៉ាងណាក្តី ព័ត៌មាននេះ កំពុងបានក្លាយជាការចាប់អារម្មណ៌ពីសំណាក់មហាជនជាខ្លាំង ដោយម្នាក់ៗ លើកឡើងថា លុយ១០០ដុល្លា បើសម្រាប់ជីវិតអ្នកក្រ គឺមិនធម្មតានោះទេ តស៊ូកាត់ថ្ងៃកាត់ភ្លៀងទម្រាំបាន ដោះស្រាយជីវភាពគ្រួសារ ខុសពីអ្នកមាន ដែលវាសនាកំណត់ឲ្យរស់នៅលើទ្រព្យធន ដោយគិតថា លុយត្រឹម១០០ដុល្លា វាតិចតួចនោះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ