ថ្ងៃអង្គារ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០៥០
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
លោក ហួន ច័ន្ទថុន ប្រមុខគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច លើកឡើងថា សិទ្ធិសេរីភាពនយោបាយរបស់ប្រទេស លោកខាងលិច ដូចជាជ្រុលបន្តិចហើយ សម្រាប់កិត្តិយសសេចក្តីថ្លៃថ្នូរបស់កម្ពុជា
Tue,17 May 2022 (Time 07:44 PM)
ដោយ ៖ ច័ន្ទ សុខណេង (ចំនួនអ្នកអាន: 258នាក់)

នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នេះ នៅក្នុងផេកផ្លូវការរបស់លោក ហួន ច័ន្ទថុន ប្រមុខគណបក្ស ខ្មែរអភិវឌ្ឍន៌សេដ្ឋកិច្ច បានប្រតិកម្ម ជាមួយទៅនឹងការស្ងៀមស្ងាត់ របស់ថ្នាក់ដឹកនាំប្រទេសអាមេរិក លើសកម្ម ភាពលោក អ៊ូក ទូច ដែលជាអ្នកនយោបាយខ្មែរ តែជ្រកក្រោមស្លាកសញ្ជតិអាមេរិក ដែលមានខ្លឹមសារថា ។

អស់រយៈពេលជាច្រើនថ្ងៃហើយ ដែលប្រជាពលរដ្ឋខ្មែរជាច្រើនប្រតិកម្មលើបុគ្គលលោក អ៊ុកទូច ដែលបានប្រើ សិទ្ធិជាអ្នកនយោបាយខ្មែរតែជ្រកក្រោមស្លាកសញ្ជាតិអាមេរិក ហើយបានយកស្បែកជើងខ្លួនគប់មកលើប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ។ នៅក្រោយពេលគប់បែបប្រមាថមកលើថ្នាក់ដឹកនាំកម្ពុជាហើយនោះ បុគ្គលរូបនោះ បែរជាមានសិទ្ធិសេរីភាព អាចថតធ្វើបទសម្ភាសន៌ឲ្យយ៉ាងរំភើយ យ៉ាងមានសេចក្តីសុខ ទៀតផង ។

តាមឃ្លីបវីឌីអូរ បុគ្គលខាងលើនេះបានប្រើភាសារថា ការប៉ុនប៉ងរបស់គេនេះ គឺជាចេតនាដែលរូបគេសន្សំចិត្ត ទុកជាយូរឆ្នាំណាស់មកហើយ ទើបរូបគេសម្រេចយកស្បែតជើងគប់ប្រមាថលើប្រមុខរាជរដ្ឋាភិបាលខ្មែរតែម្តង ។ ក្នុងនាមរូបខ្ញុំជាអ្នកនយោបាយក្មេងខ្ចីមួយរូប រូបខ្ញុំពិតជាមិនយល់សោះនោះទេ ជាការពិតសម្តេចតេជោសែន ឆ្ពោះទៅបំពេញកិច្ចការទូចជាមួយថ្នាក់ដឹកនាំអាមេរិក មិនមែនក្នុងនាមជាបុគ្គលនោះទេក្នុងនាមជាស្ថាប័នប្រ ទេសមួយ អម្លុងពេលដែលតំណាងឲ្យប្រជាជាតិមួយ ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ានសហារដ្ឋអាមេរិក។
ប្រសិនបើ មិនព្រោះតែកិត្តិយសប្រទេសជាតិក្នុងចំណោមប្រទេសសកល រូបខ្ញុំជឿថា ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ពិតជាមិនមានពេលវេលាចំណាយហោះហើរដ៏សែនឆ្ងាយឆ្លងទ្វីបដូច្នោះនោះឡើយ ហើយជាភាពជាក់ ស្តែងប្រទេសសាម៉ីម្ចាស់ផ្ទះ ក៏គួរតែឈឺឆ្អាលកិត្តិយសថ្នាក់ដឹកនាំប្រទេសដ៏ទៃដែលជាភ្ញៀវឲ្យបានច្រើន នោះ ទើបល្អ ។

ក្នុងនាមជាប្រទេសសាម៉ីម្ចាស់ផ្ទះ ក៏គួរណាស់តែផ្តល់នូវតម្លៃថ្នាក់ដឹកនាំប្រទេសជាភ្ញៀវផងដែរ ជាក់ស្តែងប្រសិន បើប្រធានាធិបតីប្រទេសអាមេរិកមកទស្សនានៅប្រទេសកម្ពុជា ហើយមានមនុស្សយកស្បែកជើងគប់ប្រមាថ៏ បែបនេះ ម្ល៉េះថ្នាក់ដឹកនាំកម្ពុជា ពិតជាមិនព្រងើយកន្តើយនោះទេ ជាក់ស្តែងនឹងស្រាវជ្រាវឃាត់ខ្លួនបុគ្គលរូបនោះ ផ្តល់កិត្តិយសដល់ថ្នាក់ដឹកនាំប្រទេសជាភ្ញៀវមិនខាន ផ្ទុយទៅវិញដោយឡែកតែប្រទេសអាមេរិកាំង បុគ្គលអ្នក នយោបាយខ្មែរតែជ្រកក្រោមស្លាកសញ្ជតិអាមេរិកាំង បែរជានៅក្រោយធ្វើសកម្មភាពប្រមាថ៏ប្រមុខរាជរដ្ឋា ភិបាលខ្មែរហើយ រូបគេបែរជាអាចមានសេចក្តីសុខ ថតឡាយ និងផ្តល់បទសម្ភាសន៌ សើចចំអក បង្អាប់បន្ថោក មកលើប្រមុខរដ្ឋាភិបាលខ្មែរ ក្រោមការស្ងៀមស្ងាត់របស់សមត្ថកិច្ចអាមេរិក ទៀតផង ។

រូបខ្ញុំពិតជាមិនយល់សោះនោះទេ តើនយោបាយប្រទេសអាមេរិក ជាប្រទេសអនុវត្តន៌ច្បាប់ ឬជាប្រទេសប្រមូល ផ្តុំអ្នកនយោបាយអនាធិបតេយ្យសង្គម? តើឲ្យតែជាអ្នកនយោបាយ អាចធ្វើសកម្មភាពប្រមាថខាតជាលើប្រ ទេសប្រជាជាតិដ៏ទៃ បានតែចឹងទៅ ឬយ៉ាងណា?

រូបខ្ញុំពិតជាចង់បានការបកស្រាយពីស្ថានទូតអាមេរិកជាខ្លាំងណាស់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ