ថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 088 4 2222 39
តើមកពីអំណាចអ្វី បានជាទឹកដីខេត្តរតនគិរី ក្រោមការដឹកនាំរបស់លោក ញ៉ែម សំអឿន សមត្ថកិច្ចនៅតែមិន អាចបង្កា្របទីតាំងសង្វៀនជល់មាន់ខុសច្បាប់របស់បុគ្គលម្នាក់ឈ្មោះ តន ឲ្យមានប្រសិទ្ធិភាពជាស្ថាពរសោះចឹង
Mon,18 April 2022 (Time 08:35 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 340នាក់)

នៅតែក្លាយជាមន្ទិលសង្ស័យនិងការងឿនឆ្ងល់កើតឡើងមិនចេះអស់មិនចេះហើយ ខណៈដែលប្រសិទ្ធិភាពនៃការ អនុវត្តន៌ច្បាប់របស់សមត្ថកិច្ចក្នុងខេត្តរតនគិរី ហាក់នៅមានកម្រិតដោយមិនអាចបង្ក្រាបទីតាំងល្បែងស៊ីសង និង ជល់មាន់ខុសច្បាប់របស់បុគ្គលម្នាក់ឈ្មោះតនឲ្យមានប្រសិទ្ធិភាពជាស្ថាពរ ដែលប្រជាពលលើកឡើងថា រាល់ សកម្មដែលបង្ក្រាបលើទីតាំងមួយនេះ រូបភាពមិនខុសអីដូចជាកណ្តុរប្រឡែងនិងឆ្មា ។

តាមដែលប្រភពចេញពីខេត្តរតនគិរី បានប្រាប់ឲ្យដឹងថា បនល្បែងមួយបានកើតឡើងរីកកាន់តែធំទៅៗ នៅក្នុង ដីចម្ការស្វាយចន្ទីមួយកន្លែង ក្បែរផ្លូវជាតិលេខ៧៨អា ស្ថិតនៅក្នុងចំណុចភ្នំយោល សង្កាត់យក្ខឡោម ក្រុងបាន លុង ជាច្រើនខែថ្ងៃមកហើយ ដោយគេមិនដឹងថា អស់រយៈកាលមកនេះ តើមូលហេតុអ្វីបានជាអស់លោកសមត្ថ កិច្ចមិនហ៊ានប៉ះពាល់ សោះនោះ ។

ប្រភពនោះបន្តថា ល្បែងស៊ីសងខុសច្បាប់នេះ ប្រសិនបើនៅក្នុងសម័យកាលរូបលោក ថង សាវ៉ុន ជាអ្នកដឹកនាំ វិញនោះ គឺប្រហែលជាទីតាំងមួយនេះមិនអាចនៅក្លាយជាដំបៅដ៏រ៉ាំរ៉ៃបានយ៉ាងចឹងនោះឡើយ ជាក់ស្តែងលោក ថង សាវុន ពិតជាដាក់បទបញ្ជាឲ្យសមត្ថកិច្ចចុះបង្កា្របឲ្យខានតែបាន ប៉ុន្តែដោយឡែកតែទឹកដីខេត្តរតនគិរី ស្ថិត នៅក្រោមការដឹកនាំរបស់លោក ញ៉ែម សំអឿន ជាអភិបាលខេត្តនេះវិញ បែរជាទីតាំងល្បែងសង្វៀនជល់មាន់ របសបុគ្គលម្នាក់ឈ្មោះតន កាន់តែធ្វើសកម្មភាពឲ្យកងរំពង រូបលោក ញ៉ែម សំអឿន បែរត្រជាក់ឲ្យល្ហឹម ។

បើតាមប្រភពឲ្យដឹង នៅក្នុងទីតាំងល្បែងស៊ីសងនេះ បានបង្កប់លេងរួមមាន បៀរ អាប៉ោង ជល់មាន់ និងយូគី ដោយមានមនុស្សម្នាក់ជាអ្នករត់ការសម្របសម្រួល សឹងតែក្លាយជា ស្តេចក្រាញ់ខាងសម្របសម្រួលបើកឲ្យមាន ការលេងល្បែងភា្នល់ចាក់លុយស៊ីសងពាលាអាវ៉ាសែសង្គមយ៉ាងសេរីទៅហើយ ។ ជារៀងរាល់ថ្ងៃទីតាំងមួយនេះ បានប្រមូល គៀងគរ មនុស្សឲ្យចូលលេងហូរញ្ជ្រៀវយ៉ាងសេរី ដោយប្រើឧបករណ៍បំពងសម្លេងលាន់ឮឲ្យពេញ ព្រៃចំការចន្ទី តែម្តង ។

ការមិនរវីរវល់អើពើ និងការស្ងាត់ស្ងៀម របស់អាជ្ញាធរសមត្ថកិច្ចខេត្តក្រោមកណ្តាប់ដៃរបស់លោក ញ៉ែម សំអឿន ដែលជាអភិបាលខេត្តរតនគិរីនេះ ភ្នាក់ងារអ្នកយកព័ត៌មានមិនអាចទំនាក់ទំនងសុំការបំភ្លឺពីរូបលោក ញ៉ែម សំអឿន បាននោះឡើយ ហើយក៏សូមបញ្ជាក់ផងដែរនេះជាប្រភពស្នើសុំឲ្យកម្មវិធីផ្សាយយើងជួយពាំនាំ ចែករំលែកជូនថ្នាក់ដឹកនាំជ្រាប ដើម្បីកែលំអរសង្គម រាល់សាម៉ីស្ថាប័នទាំងឡាយណាដែលអះអាងថា ព័ត៌មាន នេះមិនសុក្រិត សម្រាប់ខ្លួន អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាន នៅរៀងរាល់ម៉ោងធ្វើការ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ