ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
គ្រោះថ្នាក់ចរាចររបួស និងស្លាប់ជាច្រើននាក់ក្នុងខេត្តកែប កើតឡើងព្រោះតែអ្នកបើកបរបុកប៉ះគេហើយ ព្យា យាមបើករត់គេច
Sat,05 March 2022 (Time 02:44 PM)
ដោយ ៖ (ចំនួនអ្នកអាន: 289នាក់)

ជាការពិតបុគ្គលគ្រប់រូបអ្នកណាក៏មិនចង់ឲ្យមានករណីគ្រោះថ្នាក់ចរាចរនៅតាមបណ្តាផ្លូវសាធារណៈនោះដែរ ប៉ុន្តែប្រសិនបើកើតឡើងហើយ ក៏រមែងរកវិធីសាស្ត្រដោះស្រាយ ឬក៏រកមធ្យោបាយដកខ្លួនដើម្បីឲ្យសាច់ញាតិ ចូលរួមដោះស្រាយ ផ្ទុយទៅវិញប្រសិនបើមានករណីបើករត់គេចទាំងតក់ក្រហល់ រមែងបង្កឲ្យមនុស្សជាច្រើន ដែលកំពុងអាស្រ័យប្រើប្រាស់ផ្លូវសាធារណៈផងនោះ រងគ្រោះថ្នាក់បន្តដោយមិនអាចនឹកស្មានដល់ ។

គួរបញ្ជាក់ថា មានករណីគ្រោះថ្នាក់ចរាចរដ៏រន្ធុតមួយបានកើតឡើង ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបាន កើតឡើង នៅក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត លើផ្លូវទៅរមណីយដ្ឋានភ្នំកំពង់ត្រាច។ ដោយដំបូង គេឃើញបុរសម្នាក់ បានបើករថយន្តកាមរីពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BK-4413 ក្នុងល្បឿនលឿនលើផ្លូវ ទៅរមណីយដ្ឋានភ្នំកំពង់ត្រាច ក្នុងទិសដៅពីត្បូងទៅជើង។

លុះមកដល់កន្លែងកើតហេតុរថយន្តបានជ្រុលបុកម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាក លេខកំពត 1S.7392 ធ្វើដំណើរដោយមនុស្សបួននាក់បណ្តាលឱ្យដេកដួល លើផ្លូវ។ ក្នុងនោះស្ត្រីម្នាក់បានស្លាប់ ភ្លាមៗ ចំណែកអ្នកបើកម៉ូតូរបួសធ្ងន់ ដោឡែកក្មេងប្រុសស្រីពីរនាក់ជិៈជាមួយគ្នាទៀតនោះ ក៏បានរងរបួស ស្រាល។

ព័ត៌មាននោះបន្តថា ដោយឃើញសភាពបែបនេះ អ្នកបើកបរពុំបានឈប់រថយន្តនោះទេ គឺព្យាយាមបើករត់ គេច តែទេវតាមិនជួយ រថយន្តនោះក៏បន្តទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 1N.1815 ។ អ្នកបើកបរម៉ូតូរូបនោះរងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ដោយ ស្ថិតក្នុងស្ថានភាពបាត់ម្ចាស់ការហើយនោះ អ្នកបើកបររថយន្តក៏រេចង្កូតទៅបុករថយន្តកាមរីមួយគ្រឿងទៀត ក្លាយជាហេតុធ្វើឲ្យរថយន្តខ្លួនឯងក្រឡាប់ ទើបលែងបន្តគ្រោះថ្នាក់ឲ្យមនុស្សផ្សេងទៀត ។

តាមប្រភពនោះបន្តថា ជនរងគ្រោះមាន ១.ឈ្មោះភិន ណារ៉ា ភេទប្រុស អាយុ ៣៨ឆ្នាំ របួសធ្ងន់,២. ឈ្មោះគូន យ៉ាន ភេទស្រី អាយុ ៣៦ឆ្នាំ ស្លាប់នៅនឹងកន្លែង,៣.ឈ្មោះគុញ រតនា ភេទប្រុស អាយុ ៥ឆ្នាំ របួសស្រាល, ៤. ឈ្មោះ គុញ ជួអៀន ភេទស្រី អាយុ៣ឆ្នាំរងរបួសស្រាល។ ទាំងបួននាក់ស្ថិត ក្នុងគ្រួសារតែមួយមានទីលំនៅភូមិ បឹងធំខាងកើត ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។ ដោយឡែកទី៥.ឈ្មោះស៊ាង សារ៉ន ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច រងរបួសធ្ងន់ហើយបានស្លាប់ ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយចំណែកអ្នកបើករថយន្តបង្កឈ្មោះ សាំង ឃី អាយុ ៤១ឆ្នាំ រស់នៅភូមិ អង្គោល ឃុំអង្គោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ជាក់ស្តែងសមត្ថកិច្ចក៏បានសម្រេចឃាត់ខ្លួនបុរសបើករថ យន្តបង្ក នាំយកទៅសាកសួរដើម្បីចាត់ការតាមនីតិវិធី ហើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ