នោះ!វីវរហើយ លោក មុត ឆៃ មានតួរនាទីជាអនុប្រធានភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប បច្ចុប្បន្នបុគ្គលរូបនេះរងកាចោទប្រកាន់ពីសំណាក់បងប្អូនប្រជាពលរដ្ឋចំនួន១៨គ្រួសារ រស់នៅភូមិឃុំនឹងស្រុក ខាងលើថា បានយកតួរនាទីរបស់ខ្លួនទៅគំរាមកំហែងទៅលើពួកគាត់តាំងពីក្នុងអំឡុងឆ្នាំ២០១៩ ដែលជំងឺកូវីដ១៩ កំពុងរីករាលដាល់យ៉ាងពេញបន្ទុកមកថា បើពួកគាត់មិនព្រមប្រគល់ដីចំនួន១៥ហិកតា ដែលពួកគាត់ទាំង១៥ គ្រួសារធ្លាប់អាស្រ័យផលមកជិត១០ឆ្នាំក្នុង១គ្រួសារៗមានដីមិនបានដល់១ហិកតាដែលកំពុងអាស្រ័យផលគ្រាន់និងចិញ្ចឹមជីវិត ដោយចាប់តាំងពីមុនឆ្នាំ២០១៣មកម្លេះ ហើយមិនតែប៉ុណ្ណោះថែមទាំងមាន (សលាកបត្រព័ត៏ មាន)បញ្ជាក់ពីអាជ្ញាធរភូមិឃុំទទួលដឹងឮ ប្រថាប់ត្រាយ៉ាងណាក៏ដោយក៏បុគ្គលរូបនេះនៅតែបំពាន នឹងទាម ទាយកដោយមិនឲ្យពួកគាត់អាស្រ័យផលបាននោះឡើយ។មិនតែប៉ុណ្ណោះប្រជាពលរដ្ឋបានចោទប្រកាន់ទៅលើលោក មុត ឆៃ ថាបានឃុបឃិតគ្នាជាប្រព័ន្ធ លួចធ្វើប្លង់ រឹងរំលោភយកដីរបស់ពួកគាត់ទាំងដោយអត់អៀនខ្មាសទៀតផង។ជុំវិញ និងការចោទប្រកាន់ពីសំណាក់ក្រុមប្រជាពលរដ្ឋទាំងនេះ លោក មុត ឆៃ អនុប្រធានភូមិចុងស្ពានរូបនេះ បានបញ្ជាក់ប្រាប់មកក្រុមអ្នកសាព័ត៏មានយើងនៅតាមប្រព័ន្ធទូរស័ព្ទ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ នេះ ថាពួកវាទាំងអស់ខាងលើនេះ ពួកវានៅឯភូមិរវៀង នឹងនៅឯភូមិខ្វាវឯណោះទេ ហើយពួកវាចោទប្រកាន់ទៅលើ រូបលោកនោះ វាក៏មិនមែនជារឿងពិតនោះដែរ មួយវិញទៀតលោកអនុប្រធានភូមិរូបនេះថា ពួកវាទាំងអស់ ខាងលើនេះបានប្តឹងទៅតុលាការហើយ គឺឲ្យពួកវាប្តឹងទៅណាក៏ប្តឹងទៅស្រេចតែលើពួកវាទៅ លោកមិនទៅឈឺ ក្បាលហាលថ្ងៃនោះឡើយ។ដោយឡែកលោក ញឹក ឈុំ មេភូមិចុងស្ពានបានប្រាប់មកក្រុមអ្នកសារព័ត៏មានយើងនៅតាមទូរស័ព្ទនាព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះថា ដីខាងលើនេះតាមអ្វីដែលលោកបានដឹង គឺដីនៅចំនុចខាងលើលោក មុត ឆៃ អនុប្រធានភូមិរូបនេះបានទៅលួចវាស់នឹងធ្វើប្លង់យកដីរបស់បងប្អូនប្រជាពលរដ្ឋដូចដែលប្រជាពលរដ្ឋលើកឡើងពិតប្រាកដមែន។ទាក់ទិនទៅនឹងរឿងរ៉ាវនេះដែរលោក គង់ ផល្លា មេឃុំខ្វាវ បានប្រាប់មកក្រុមអ្នកសារព័ត៏មានយើងនៅល្ងាចថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២២ថា រឿងរ៉ាវនេះពួកគាត់បានប្តឹងផ្តល់គ្នាឡើងទៅដល់តុលាការ ហើយខាងតុលាការក៏គេ បានកោះហៅលោកទៅឆ្លើយបំភ្លឺរួចម្តងមកហើយដែរ តែរឿងពិតដីខាងលើហ្នឹងនូវក្នុងអំឡុងឆ្នាំ២០១២គឺលេខ០១ .ប.ក.របស់សម្តេចតេជោ គឺក្រុមនិស្សិតគេបានចុះវាស់វែងហើយ ថែមទាំងចេញប្លង់រឹងចំនួន២ប្លង់រួចរាល់ហើយ នៅលើដីទំហុំជាង១៤ហិកតា ខាងលើហ្នឹង គឺមានឈ្មោះ មុត ឆៃ និងកូនរបស់លោក មុត ឆៃ ។ ជុំវិញទៅនឹងសលាកប័ត្រដែលបងប្អូនប្រជាពលរដ្ឋមានដែលចេញដោយអាជ្ញាធរភូមិ និងឃុំដែលពួកប្រជាពល រដ្ឋកាន់មកបង្ហាញក្រុមអ្នកសារព័ត៏មានក្នុងការអំណះអំណាងរបស់ពួកគាត់ថា ដីនេះជាដីរបស់ពួកគាត់នោះ ហើយក្រុមអ្នកសារព័ត៏មានយើងបានសួរនាំរឿងសលាកប័ត្រលោក គង់ ផល្លា មេឃុំខ្វាវបានបញ្ជាក់បន្ថែមថា រឿងសលាកបត្រ វាជាព័ត៏មានបឋមក្នុងការសួរនាំជំហានទី១ ដំបូងបង្អស់ពីសំណាក់មន្ត្រីជំនាញចំពោះមុខបង ប្អូនប្រជាពលរដ្ឋក៏ដូចអាជ្ញាធរហើយក្រោយការសួរនាំរួចខាងមន្ត្រីជំនាញ គេបានបិតសេចក្តីជូនដំណឹង ឬក៏ សេចក្តីប្រកាសជាមុនក្នុងរយះពេល១ខែកន្លះ ក្រោយមកទើបគេធ្វើកាវាស់វែងនឹងឈានទៅចេញជាប្លង់រឹងអោយ ទៅបុគ្គលឬក៏ម្ចាស់អចលន:តែយ៉ាងណាជុំវិញរឿងរ៉ាវវិវាទដីធ្លីនេះ ។ជាចុងក្រោយលោកមេឃុំថា រឿងដីនៅចំនុចខាងលើនេះ គឺលោកមិនសូវបានដឹងរឿងឲ្យបានស៊ីជំរៅនោះទេ ពីព្រោះអីលោកទើបឡើងធ្វើជាមេឃុំខ្វាវនេះក្នុងអំឡុងឆ្នាំ២០១៧ ហើយក្នុងការចេញប្លង់រឹងនេះ គឺគេចេញតាំង ពីក្នុងអំឡុងឆ្នាំ២០១៦មកនោះ គឺមុនរូបលោកឡើងធ្វើជាមេឃុំ ។យ៉ាងណាក៏ដោយបើយោងតាមការលើកឡើងរបស់លោក គង់ ផល្លា មេឃុំខ្វាវពាក់ព័ន្ធទៅនឹងសលាកបត្ររបស់ បងប្អូនប្រជាពលរដ្ឋដែលពួកគាត់មាននៅនឹងដៃនេះ ពួកគាត់ទទួចគោរពស្នើរសុំដល់ឯកឧត្តម ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្តសៀមរាប មេត្តាជួយរកយុត្តិធម៏ជូនដល់ពួកគាត់ទាំង១៨គ្រួសានេះផង ពីព្រោះអី បើតាមអ្វីដែលជាការលើកឡើងរបស់លោក គង់ ផល្លា មេឃុំខ្វាវផ្អែកលើសលាកបត្រដែលបងប្អូនមាននៅ នឹងដៃ របស់ពួកគាត់ទាំងនេះ វាអាចបញ្ជាក់ជាភស្តុតាងមួយដូចដែលពួកគាត់បានចោទប្រកាន់ទៅលើលោក មុត ឆៃ អនុប្រធានភូមិចុងស្ពានថា បានឃុបឃិតគ្នាជាប្រព័ន្ធជាមួយនឹងមន្ត្រីជំនាញមួយចំនួនតូច លួចធ្វើប្លង់នឹងចេញ ប័ណ្ណកម្មសិទ្ធអោយបុគ្គលឈ្មោះ មុត ឆៃ ដូចអ្វីដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងពិតប្រាកដមែន ឬយ៉ាង ណា៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ