ថ្មីៗនេះ កម្មវិធីផ្សាយអង្គភាពយើងទទួលបានស្នើសុំពីប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្តមន្នីសាគរ ហៅ កោះចិន ដែលមាន ទីតាំងស្ថិតនៅក្នុងភូមិកោះចិន ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល បានឲ្យដឹងថា រូបគាត់មាន ការកើតទុក្ខមិនសុខចិត្ត នឹកស្រណោះទៅដល់ព្រះចៅអធិការវត្ត ព្រះភិក្ខុសាមណេ និងលោកតាអាចារ្យ គណៈ កម្មការរបស់វត្តជាខ្លាំង មិនគួរណាដីគរុភ័ណ្ឌរបស់វត្ត មន្នីសាគរ ហៅកោះចិន បែរជាត្រូវបាត់បង់ត្រឹមតែមួយ ពព្រិចភ្នែក ព្រោះតែបុគ្គល មានអំណាច មានសក្តិ៍យស ស្រេកឃ្លានគ្មានការអៀនខ្មាសសោះ ចឹងនោះទេ ។សេចក្តីរាយការណ៌បានឲ្យដឹងថា ដីរបស់វត្តមន្នីសាគរ ហៅកោះចិន ត្រូវបានបាត់បង់ព្រោះតែបុគ្គលឈ្មោះ សូ វិចិត្រ មានបុណ្យសក្តិ៍ជានាយទាហានផ្កាយ២ ធ្វើរបងកាន់កាប់រំលោភបំពាន យកទៅជូនឪពុកក្មេករបស់ខ្លួន ឈ្មោះ អ៊ុំ ស៊ុនថុន ដែលអតីតជាគ្រូបង្រៀននៅសាលារៀនឃុំកោះចិន ក្នុងអម្លុងថ្ងៃទី០៤ ទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០១៩ ។សកម្មភាពលេបត្របាក់ដីវត្តគ្មានការអៀនខ្មាសរបស់បុគ្គលលោកផ្កាយ២ឈ្មោះ សូ វិចិត្រ ខាងលើនេះ គេក៏ បានឃើញព្រះចៅអធិការវត្ត លោកតាអាចារ្យ និងគណៈកម្មការវត្ត បានដាក់ពាក្យបណ្តឹងសុំឲ្យរដ្ឋអំណាច ភូមិឃុំជួយធ្វើការហាម ឃាត់ការរំលោភបំពានយកដីវត្តពីសំណាក់បុគ្គលអ្នកមានអំណាចខាងលើនេះ ផងដែរ ប៉ុន្តែអ្វីដែលជាការឈឺចាប់ នោះ គឺរដ្ឋអំណាចមូលដ្ឋានមិនអាចធ្វើការហាមឃាត់បុគ្គលឈ្មោះ សូ វិចិត្រ ដ៏មាន ឥទ្ធិពលនេះបាននោះឡើយ ពីព្រោះរដ្ឋអំណាចភូមិឃុំឃាត់នៅពេលព្រឹក ស្រាប់តែពេលល្ងាច បុគ្គលដ៏មាន ឥទ្ធិពលនេះ បន្តធ្វើរបងឲ្យយ៉ាងរំភើយទៅវិញ ដដែល ។ សេចក្តីរាយការណ៌នោះបានបន្តថា នៅក្រោយមិនព្រះសង្ឃ និងលោកតាអាចារ្យគណៈកម្មការវត្តហាមឃាត់ ការរំលោភបំពាននេះមិនបាន ព្រះសង្ឃ និងលោកតាអាចារ្យកម្មការវត្តក៏បានប្តឹងចូលទៅសាលាស្រុកពញាឮដើម្បីឲ្យជួយមានចំណាត់ការហាមឃាត់ទប់ស្កាត់ ស្រាប់តែខាងសាលាស្រុកពញាឮ រួមនឹងមន្ត្រីភូមិបាលស្រុក ពញាឮ ឆ្លើយមកព្រះសង្ឃ និងលោកតាអាចារ្យ គណៈកម្មការវត្តកោះចិនវិញថា ប្រគល់ដីដែលបុគ្គលឈ្មោះ សូ វិចិត្រ ធ្វើរបងរំលោភយកនេះ សម្បទានជូនភាគីលោក សូ វិចិត្រ ទៅ ដោយកុំបាច់តវ៉ាអី ។ ព្រោះបុគ្គលឈ្មោះ សូ វិចិត្រ ជានាយទាហានផ្កាយ២ ហើយក៏ជាថ្នាក់ចុះពង្រឹងមូលដ្ឋានគណបក្សខេត្តស្វាយរៀង ទៀតផង ។ខាងសាលាស្រុកពញាឮ និងខាងភូមិបាលស្រុកពញាឮបានអះអាងថា ឈ្មោះ អ៊ុំ ស៊ុនថុន និងប្រពន្ធឈ្មោះ សៅ គឹមហ៊ន ធ្វើជាគ្រូបង្រៀននៅក្នុងទឹកដីឃុំកោះចិនយូរហើយ លើសពីនេះ កូនប្រសារក៏ជាមន្ត្រីមានយស សក្តិ៍ក្នុងក្របខ័ន្តការងាររដ្ឋទៀតផងនោះ ទើបធ្វើឲ្យមន្ត្រីសាលាស្រុក រួមនិងមន្ត្រីភូមិបាលស្រុក មានការយល់ មុខគ្នា ទុកបណ្តែតបណ្តោយឲ្យវត្តរងគ្រោះ ។ទាក់ទិនទៅនឹងប្រភពព័ត៌មានខាងលើនេះ អង្គភាពព័ត៌មានយើង មិនអាចព្យាយាមទំនាក់ទំនងសុំការបំភ្លឺពី បុគ្គលឈ្មោះ សូ វិចិត្រ និងរូបលោក អ៊ុំ ស៊ុនថុន ជុំវិញការចោទប្រកាន់ខាងលើនេះបាននៅឡើយទេ ព្រោះមិន អាចស្វែងរកលេខទំនាក់ទំនងបាន ដោយឡែកប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្តមន្នីសាគរ ហៅកោះចិន សំណូមពរសុំថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តាជួយមានចំណាត់ការស្រាវជ្រាវយកដីវត្តប្រគេនជូនវត្តវិញ ដើម្បីទុកជាសម្បត្តិគរុភ័ណ្ឌវត្ត ធ្វើជាទីអាស្រ័យសាងស្រែបុណ្យជូនបងប្អូនប្រជាពលរដ្ឋបានសាងបុណ្យកុសល ផងទានម្ចាស់ ។
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ