ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
អុញនោះ.. ចឹងបានតែចម្លែកបាត់ឈើអស់ពីព្រៃ តាមពិតឈើនាំគ្នាព្រៃ រត់ទៅចូលសង្ងំក្នុងឡានដឹកដំឡូង និង អង្កាមចឹងសោះ ចៃដន្យសមត្ថកិច្ចបង្ក្រាបបាន តែអត់ទាន់ឃើញមានការសហការពីជំនាញរដ្ឋបាលព្រៃឈើ
Wed,02 March 2022 (Time 03:28 PM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 269នាក់)

ចឹងបានប្រជាពលរដ្ឋនាំគ្នាចេះតែឆ្ងល់រឿងព្រៃឈើវាចេះតែបាត់ពីតំបន់ការពារសហគមន៌ ក៏ដូចជាទីតាំងអភិរក្ស
ដោយម្នាក់ៗតែងតែសញ្ជឹងគិតមិនអស់មិនហើយថា តើឈើទាំងអស់នោះពួកគេរត់ទៅណាអស់ បានឲ្យតែឃើញ ទីណាដែលមានព្រៃឈើធម្មជាតិច្រើន មិនយូរសោះនោះទេ ទីនោះគឺនឹងត្រូវបានបាត់ឈើ នៅសល់តែដីទទេ ដូច វាលរហោស្ថាន ហើយជាក់ស្តែងទាំងអស់លោកជំនាញរដ្ឋបានលព្រៃឈើ ក៏ដូចជាមន្ត្រីជំនាញបរិស្ថាន គេឃើញ ចុះធ្វើសកម្មភាពដើរល្បាតពិនិត្យឲ្យជាប្រចាំ ក៏នៅចម្លែកបាត់ឈើរត់ចេញពីព្រៃអស់ដដែល ។ ដោយឡែកចម្លង់ របស់បងប្អូនប្រជាពលរដ្ឋកន្លងមកនោះ ជាក់ស្តែងនៅទីបំផុតនៅក្នុងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២នេះ ត្រូវបាន ស្រាយឲ្យបងប្អូនបានឃើញហើយ ព្រោះជាការពិតឈើទាំងអស់នោះ នាំគ្នាភ័យខ្លាចរត់ទៅសង្ងំក្នុងឡានខ្នាតយក្ស របស់ក្រុមឈ្មួញ ដែលគ្របទៅដោយដំឡូងមី និងបាវអង្កាម ដើម្បីចល័តដឹកចេញទៅបណ្តាខេត្តដ៏ទៃសោះ ។

តាមព័ត៌មានដែលអអ្គភាពយើងទទួលបាន រថយន្តខ្នាតធំចង្កូតស្តាំមួយគ្រឿង ត្រូវបានកម្លាំងនគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ច ចុះពិនិត្យមើលកាលពីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះ ស្ថិតនៅចំណុចអូរច្រឡង់ ក្នុងភូមិអូរឬស្សីកណ្តាល ស្រុកសៀមបូក ក្រោយពីមានការសង្ស័យថាពាក់ព័ន្ធ នឹងបទល្មើស។

ប្រភពបន្តថា រថយន្តខាងលើនេះ គឺជាប្រភេទរថយន្ត FUSO សណ្តោងរ៉ឺម៉ក់ ពាក់ស្លាកលេខចង្កូតស្តាំ PP.០៨ ៣៥ គោលដៅមកពីភូមិសាស្ត្រខេត្តរតនគិរី ឆ្លងកាត់ខេត្តស្ទឹងត្រែង បន្តឆ្ពោះទៅខេត្តក្រចេះ ហើយត្រូវបានក្រុមកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ឃាត់ត្រួតពិនិត្យ ដោយសង្ស័យថា បង្កប់ឈើល្មើសច្បាប់ ក៏ស្រាប់តែឃើញ
ខាងលើដឹកដំឡូងមី និងបេច្រកអង្កាម ហើយចំណែកខាងក្រោមវិញ គឺសុទ្ធតែជាឈើ ដែលគោរពវិន័យរបស់ថៅកែ ឈ្មួញ នៅក្នុងរថយន្ត យ៉ាងមានក្តីសុខបំផុត ។

ដោយឡែកតែសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅក្នុងសកម្មភាពឃាត់រថយន្តដឹកដំឡូង និងអង្កាមបង្កប់ឈើនោះ គេមិនបានឃើញជំនាញរដ្ឋបាលព្រៃឈើ ចុះត្រួតពិនិត្យ រួមគ្នាជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនោះទេ ហើយឈើដែលបង្កប់ក្រោមបាវដំឡូង និងអង្កាមនោះ ក៏មិនដឹងថា តើជាប្រភេទឈើអ្វី? និងប៉ុន្មានម៉ែត្រគូបនោះដែរ? ព្រោះគ្មានមន្ត្រីជំនាញចុះវាយតម្លៃ ។

បន្ទាប់ត្រួតពិនិត្យ និងឆែកឆេររកឯកសារនានា ស្តីពីការដឹកជញ្ជូនពុំគ្រប់គ្រាន់ហើយនោះ កម្លាំងនគរបាលខាង លើ ក៏បានគោរពអញ្ជើញអ្នកពាក់ព័ន្ធ ចូលទៅស្នងការដ្ឋានខេត្ត ដើម្បីបន្តនីតិវិធី យ៉ាងកាយវិការទន់ភ្លន់ ។

នេះគឺជារឿងរ៉ាវមួយនៅក្នុងសង្គម ដែលមហាជនចេះតែឆ្ងល់ឈើនៅក្នុងព្រៃ នាំគ្នាភ័យរត់ទៅពួននៅឯណា បាត់ អស់ពីព្រៃជាបន្តបន្ទាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ