ផ្តើមបែកធ្លាយធុំក្លិនបញ្ច្រស់ខ្យល់កាន់តែខ្លាំងហើយថា លោកហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ កំពុងបានគ្រប់ទឹកហើយពេលនេះនៅក្នុងពេលដែលរូបលោកគ្រប់គ្រងការពារតំបន់ អភិរក្សទន្លេឆ្នា ប៉ុន្តែបែរជាមានក្រុមទូកកាវអូសលៀស លួចធ្វើសកម្មភាពឲ្យគគ្រឹកគគ្រេង ទាំងយប់ទាំងថ្ងៃ ។ប្រភពបានបន្តទៀតថា ទូកទាំងអស់បើតាមប្រជាពលរដ្ឋបានឃើញនោះ មានចំនួនចាប់ពី៤០ទូកឡើងទៅ ដោយ ធ្វើឲ្យពូជត្រីនៅក្នុងទីតាំងអភិរក្សទន្លេឆ្មា ក្លាយជាទីលានប្រមូលផ្តុំទៅដោយក្រុមជនល្មើសលួចធ្វើសកម្មភាព។ នៅក្នុងជុំវិញមាត់បឹងទន្លេឆ្មានេះផងដែរ ក្រៅពីជនល្មើសលួចធ្វើសកម្មភាពហើយ គេក៏បានឃើញមានការដាក់ របាំងសាច់អួន ដាក់ព័ទ្ធជុំវិញយ៉ាងណែនណាប់ ដែលក្លាយជាជម្ងល់ដ៏មិនអស់ចិត្តមួយលើកឡើងថា តើរូបលោក ហួន ផល នាយសង្កាត់គឺធ្វើការអភិរក្សការពាររបៀបណារាល់ថ្ងៃនឹង ព្រោះទីតាំងដែលរូបលោកការពារយូរៗ ទៅ ក្រុមបទល្មើសនេសាទកើតរីកដូចផ្សិតតែយ៉ាងចឹង ។ប្រភពនោះបន្តថា ជាក់ស្តែងបើខ្មោចស្រុកមិនឲ្យដៃ ខ្មោចព្រៃមិនហ៊ានចូលទៅក្នុងទីតាំងអភិរក្សនោះដែរ ព្រោះ អី ទីតាំងធ្វើសកម្មភាពល្មើស គឺនៅនឹងចុងច្រមុះរបស់លោកនាយសង្កាត់តែម្ដង ។ទាក់ទិនទៅនឹងព័ត៌មាននេះផងដែរ ក្រុមអ្នកសារព័ត៌មានយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីរូបលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រិក្ខាប្រម៉ាញ់ និងនេសាទបាននៅឡើយទេ ក្នុងថ្ងៃនេះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ