ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
បើករថយន្តបណ្តើរឈ្លោះគ្នាបណ្តើរ ទីបំផុតបួងចង្កូតរថយន្តធ្លាក់ចូលរណ្តៅទឹកស្លាប់ប្តី សល់ប្រពន្ធមិនស្លាប់
Thu,17 March 2022 (Time 10:37 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 291នាក់)

ពាក្យចាស់បូរាណនិយាយអីពិតជាមិនខុសមែន ពោលគឺខឹងខុសខឹងខាត ជាក់ស្តែងភ្លើងកំហឹងបុគ្គលគ្រប់រូបអ្នកណា
ក៏តែងកើតមានដូចគ្នា ប៉ុន្តែមនុស្សគ្រប់រូបតែងយកការគិតការពិចារណាមកសង្កត់ចិត្តទ្រាំអត់ធ្មត់ខន្តី ចេះប្រើ អារម្មណ៌ដោយការពិចារណា ទើបកំហឹងទាំងឡាយនោះអាចរួចផុតពីទុក្ខទោសនៅថ្ងៃក្រោយបាន ផ្ទុយទៅវិញ បើបុគ្គលទាំងឡាយណា ដែលតែងនិយមយកកំហឹងមកធ្វើជាប្រធានគ្រប់គ្រងអង្គខ្លួនកាយនោះ ប្រាកដណាស់នៅ ថ្ងៃក្រោយវាអាចជារឿងសោកស្តាយ ដែលមិនអាចនឹងថ្លែងបាននោះឡើយ ។

គួរបញ្ជាក់ថា នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១២ និង០០នាទីម្សិលមិញនេះ មានហេតុការណ៌ដ៏រន្ធុតមួយ បានកើតឡើងនៅចំណុចរណ្ដៅដីរបស់ឈ្មោះ អេង សុខហ្គិច ស្ថិតក្នុងភូមិតាចក សង្កាត់ស្រង៉ែ ក្រុង.ខេត្តសៀមរាប
ធ្វើឲ្យបុរសម្នាក់ជាតៃកុងរថយន្តបែនដឹកដីបានស្លាប់ បន្ទាប់ពីបើករថយន្តបណ្ដើរឈ្លោះជាមួយប្រពន្ធបណ្ដើរ ហើយ បួងចង្កូតធ្លាក់ចូលរណ្ដៅទឹក ។

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើយហេតុ គេឃើញរថយន្តបែនដឹកដី១គ្រឿង បើករេ ចុះរេឡើងៗ រួចក៍រេចង្កូតធ្លាក់ចូលទឹកបណ្ដាលឲ្យតៃកុងឈ្លួកស្លាប់តែម្ដង។ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យ ឃើញថា ជនរងគ្រោះឈ្មោះ ស៊ុយ ស៊ីហ៊ិញ ភេទប្រុស អាយុ៤១ ឆ្នាំ មុខរបបរបើកឡានដឹកដី រស់នៅភូមិថ្នល់ សង្កាត់ ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ជាអ្នកបើកបរបានស្លាប់ ។

តាមការសាកសួរនៅមុនពេលកើតហេតុ តៃកុងរថយន្តនិងប្រពន្ធបានឈ្លោះប្រកែកគ្នាក្នុងរថយន្ត ដោយមានការ ប្រទាញប្រទង់គ្នា រហូតរថយន្តរេចង្កូតធ្លាក់ចូលរណ្ដៅទឹក ស្លាប់ប្ដីតែម្ដងទៅ ខណៈស្ដ្រីជាប្រពន្ធបានគេចផុតពីសេច ក្ដីស្លាប់ បច្ចុប្បន្នៈ សពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

នេះគឺជារឿងរ៉ាវមួយនៅក្នុងសង្គម ទោះជាយ៉ាងណា រាល់កំហឹងទាំងឡាយដែលកើតឡើង សូមមេត្តាយកការពិចារ ណា លទ្ធផលក្រោយពេលមានកំហឹងមកគិត ទើបធ្វើឲ្យភ្លើងកំហឹងទាំងឡាយនោះ អាចរលត់បាន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ