ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ងងិតមុខឈឹងហើយ ពលរដ្ឋអ្នកក្រីក្រមួយគ្រួសារ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានម្ចាស់កសិដ្ឋានចិញ្ចឹម ជ្រូកចាប់បង្ឃាំងសត្វគោពួកគាត់២ក្បាល បង្អត់ចំណីហើយថែមទាំងជំរិតទាប្រាក់១០លានរៀល អស់លោកអាជ្ញាធរ ចេញមុខដោះស្រាយ៣ថ្ងៃហើយ តែអត់មានលទ្ធផល
Sun,06 February 2022 (Time 11:12 PM)
ដោយ ៖ ច័ន្ទ សុខណេង (ចំនួនអ្នកអាន: 265នាក់)

វានៅតែជារឿងផលលំបាកសម្រាប់ពលរដ្ឋអ្នកក្រីក្រដដែល សម្រាប់ទទួលយកនូវភាពយុត្តិធម៌ ឬក៏និយាយថាសម ធម៌ ជាក់ស្តែងនៅរាល់ពេលដែលពួកគាត់រស់ប្រឈមទៅនឹងការរងទុក្ខជាមួយអ្នកមានអំណាច ឬក៏អ្នកដែលមាន ទឹកលុយ គឺភាគច្រើនប្រជាពលរដ្ឋស្លូតត្រង់ទាំងឡាយនោះ មិនអាចនឹងទទួលបានយុត្តិធម៌សោះនោះឡើយ លើសពី នេះប្រសិនបើមានការពឹងផ្អែកទៅលើអស់លោកថ្នាក់ដឹកនាំអ្នកដែលប្រកាន់ច្បាប់ផងនោះ ក្នុងស្ថានភាពជីវភាព ពួកគាត់ជាពលរដ្ឋក្រីក្រស្លូតត្រង់នោះ គឺពួកគាត់នៅតែរងទុក្ខលំបាកមួយ ដែលមិនអាចរួចផុតពីការងងិតមុខទាំង កណ្តាលថ្ងៃត្រង់នោះមិនខាន ។

ថ្មីៗនេះ ប្រភពព័ត៌មានចេញពីទឹកដីស្រុកសំរោងទង បានប្រាប់ឲ្យដឹងថា រឿងរ៉ាវដ៏ឈឺចាប់មួយកំពុងធ្វើឲ្យប្រជា ពលរដ្ឋក្នុងនាមជារាស្ត្ររបស់រាជរដ្ឋាភិបាល រងនូវទឹកភ្នែកសង្វេគខ្លួនទៀតហើយ ក្នុងនោះបើតាមដំណើរការ សាច់រឿង បានឲ្យដឹងថា ប្រជាពលរដ្ឋមួយគ្រួសារ រស់នៅ ក្នុងឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបាន ម្ចាស់កសិដ្ឋានមួយកន្លែង បានចាប់សត្វគោរបស់គាត់ចំនួន២ក្បាលបង្ឃាំងទុក បង្អត់ចំណីដោយមិនព្រមឲ្យម្ចាស់ ហើយថែមទាំងជំរិតទាលុយ១០លានរៀលទៀតផង ជាថ្នូរក្នុងការប្រគល់គោឲ្យម្ចាស់វិញ ។

បើតាមសម្តីម្ចាស់គោឈ្មោះ ស៊ិន ថៃ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង ៨ជាង ក្នុងថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០២២
ព្រោះតែពួកគាត់បានបាត់គោចំនួន២ក្បាល ពួកគាត់បានស្វះស្វែងដើររកគោ រហូតបានដឹងដំណឹងថា គោររបស់ ខ្លួនត្រូវបានគេចងទុកក្នុងកសិដ្ឋានចិញ្ចឹមជ្រូក ទើបពួកគាត់ព្យាយាមសុំជួបម្ចាស់កសិដ្ឋាន ដោយនិយាយថា ខ្ញុំ លេចឮដំណឹងថា រូបបងចាប់គោបាន ខ្ញុំចង់ដឹងថាតើគោនេះជាគោរបស់ខ្ញុំឬក៏មិនមែន ហើយប្រសិនបើមិនមែនទេ រូបខ្ញុំនឹងបន្តទៅរកកន្លែងផ្សេងទៀត ។

ក្រោយពីម្ចាស់គោបានសុំឲ្យម្ចាស់កសិដ្ឋានថតរូប ដើម្បីពិនិត្យមើលឲ្យច្បាស់ថាគោនេះជាគោរបស់ខ្លួន ឬក៏យ៉ាង ណានោះ ម្ចាស់កសិដ្ឋានក៏បានបង្ហាញរូបថត ស្របពេលនោះម្ចាស់កសិដ្ឋានក៏បានលាន់មាត់ថា គេបានបាញ់ គោមួយទៀតបាក់ជើងម្ខាងបាត់ទៅហើយ ។

ប្រភព័ត៌មាននោះបន្តទៀតថា នៅរសៀលថ្ងៃដដែលនោះ ម្ចាស់គោក៏បានសុំពឹងពាក់ទៅដល់អាជ្ញាធរភូមិ ក៏ដូច ជាបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នោះប្រមាណជាង១០នាក់ ដើម្បីចូលទៅពិនិត្យគោ ថាតើគោដែលត្រូវបាន ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកឈ្មោះ ទ្រី រិន ចាប់បង្ខាំងបង្អត់ចំណីអាហានៅក្នុងកសិដ្ឋានរបស់ខ្លួននោះ ជាគោបស់ គាត់ពិតប្រាកដ ឬយ៉ាងណា ជាក់ស្តែងនៅក្រោយពេលពិនិត្យច្បាស់ ទើបដឹងថាជាគោរបស់គាត់ពិតប្រាកដមែន។

ក្នុងពេលនោះដែរ ទាំងប្រជាពលរដ្ឋ រដ្ឋអំណាចភូមិ និងប៉ុស្តិ៍រដ្ឋបាល ក៏បានព្យាយាមធ្វើការសម្រុះសម្រួល និងសុំ ឲ្យម្ចាស់កសិដ្ឋានឈ្មោះ ទ្រី រិន មានសំណងបន្តិចបន្តួច ដើម្បីព្យាបាលគោដែលម្ចាស់កសិដ្ឋានរូបនោះបាញ់បាក់ ជើងទៅហើយ ស្រាប់តែបែរជាឈ្មោះ ទ្រី រិន ទាមទារសំណងពីម្ចាស់គោចំនួន១០លានរៀលទៅវិញ ។
ម្ចាស់កសិដ្ឋាន បានអះអាងថា គោទាំង២ក្បាលរបស់ពលរដ្ឋបានចូលមកក្នុងកសិដ្ឋានរបស់ខ្លួន ធ្វើឱ្យខូចខាត ទុយោទឹកនិងបែកកញ្ចក់ឡានរបស់ខ្លួន ក្លាយជាហេតុផលធ្វើឲ្យទាំងប្រជាពលរដ្ឋទាំងរដ្ឋអំណាច នាំគ្នាមិនអស់ ចិត្តសោះនោះទេ ព្រោះគោ២ក្បាលដែលចូលក្នុងកសិដ្ឋាននេះ មានគោមួយក្បាល គឺជាកូនគោនោះទេ រឿងអ្វី ក៏មានកម្លាំងជាន់ទុយោជ័រផលិតផលបរទេស រហូតដល់ខូច ហើយថែមទាំងធ្វើឲ្យខូចកញ្ចក់ឡានទៀតនោះ ។

ការលើកឡើង និងទាមទាសំណងរបស់កសិដ្ឋាន១០លានរៀលនេះ គឺវាច្រើនពេកណាស់សម្រាប់ប្រជាពលរដ្ឋក្រីក្រ ហើយម្យ៉ាងរដូវនេះ គឺជារដូវប្រាំង ដែលប្រជាពលរដ្ឋកសិករទាំងអស់និយមលែងឲ្យដើរស៊ីស្មៅ ជាក់ស្តែងបើម្ចាស់ កសិដ្ឋានពិតជាទាមទាយ៉ាងបែបនេះមែន ពលរដ្ឋទាំងអស់ពិតជាត្រូវរងទុក្ខជាបន្តបន្ទាប់ពេញភូមិស្រុកមិនខាន។

ប្រជាពលរដ្ឋក្នុងឃុំខ្ទុំក្រាំង ស្រុកសំរោងទង សូមសំណូមពរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្ត ជាពិសេសគឺរូប
ឯកឧត្តម វ៉ី សំណាង សូមមេត្តាជួយមានចំណាត់ការផ្តល់នូវដំណោះស្រាយសម្រាប់ប្រជាពលរដ្ឋ ក្នុងឃុំខ្ទុំក្រាំង ស្រុកសំរោងទង ផងទានម្ចាស់ ព្រោះពេលពលរដ្ឋរងទុក្ខ គឺចាំបាច់ណាស់ត្រូវសុំថ្នាក់ដឹកនាំដែលជាម៉ែជាឪរបស់ ពួកគាត់ជួយយកអាសារ ជាក់ស្តែងគោរអត់ចំណី៣ថ្ងៃហើយព្រោះតែគេចាប់បង្ឃាំងទុក និងទាមទាលុយដល់ទៅ ១០លានរៀលទៀតទើបដោះលែងវិញ តើឲ្យពួកគាត់ទៅរកឯណាបាន ក្នុងអម្លុងរដូវកូវិដបម្លែងថ្មីនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ