ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ព្រោះតែភ្លើងប្រច័ណ្ឌបបួលប្រពន្ធទៅស្រោចទឹកនិងស្បថ លុះប្រពន្ធត.មាត់ បោះសម្តីធ្ងន់ប៉ុន្មានម៉ាត់ ប្តីទាញកាំបិត កាប់ប្រពន្ធចោល
Tue,22 February 2022 (Time 10:15 PM)
ដោយ ៖ (ចំនួនអ្នកអាន: 305នាក់)

ដូចគេថាគ្មានភ្លើងអ្វីក្តៅជាងភ្លើងប្រច័ណ្ឌនោះទេ រាល់ភ្នំភ្លើងទាំងឡាយគឺមនុស្សគ្រប់គ្នាអាចជៀសបាន ប៉ុន្តែអាត្រង់ រឿងភ្លើងប្រច័ណ្ឌវិញនោះ បើទោះជាបីជាគេទៅដល់ទីណាភ្លើងប្រច័ណ្ឌគឺវានៅតែឆាបឆេះសព្វពេញប្រាណ រហូត ជម្រុញឲ្យបុគ្គលមួយចំនួនភ័ន្តភាំងគំនិតភ្លេចអស់នៅមេត្តាធម៌ ធ្វើខ្លួនសាងទៅជាទង្វើដែលសង្គមនឹកស្មានមិនដល់។

តាមព័ត៌មានឲ្យដឹងថា ស្ត្រីម្នាក់ត្រូវបានបុរសជាប្ដីកាប់ចំនួន២កាំបិតផ្គាក់ បណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ។ ហេតុការណ៍បង្កអោយមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចក្រោយផ្ទះ ប្រជាពលរដ្ឋម្នាក់ រស់នៅភូមិប្រក្លូត ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ។

បើតាមសមត្ថកិច្ចជំនាញបានបញ្ជាក់ថា សង្ស័យកើតឡើងដោយសារភ្លើងប្រច័ណ្ឌ ។ ទោះយ៉ាងណា ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានបុរសជាប្ដី ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ហើយ ។

ជុំវិញករណីខាងលើនេះដែរ លោកអធិការស្រុកសាមគ្គីមានជ័យ បានឲ្យដឹងនៅរសៀលថ្ងៃទី២១ ខែកុម្ភៈនេះថា ស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះ សុត ចរិយា អាយុ៣០ឆ្នាំ មានទីលំនៅខេត្តកំពង់ស្ពឺ ។ ចំណែកបុរសជាប្ដី ដែលជាជនដៃដល់មានឈ្មោះ អ៊ី សាម៉េត អាយុ៣០ឆ្នាំ មានទីលំនៅភូមិប្រក្លូត ឃុំធ្លកវៀន ជាកន្លែងកើតហេតុ ។

លោកអធិការនគរបាលស្រុកសាមគ្គីមានជ័យ បានបញ្ជាក់ពីប្រវត្តិ និងដំណើររឿងរវាងប្ដីប្រពន្ធទាំងពីរខាងលើនេះថា បុរសជាប្ដីដែលជាជនដៃដល់ឈ្មោះ អ៊ី សាម៉េត នេះ គឺជាក្មេងកំព្រារស់នៅជាមួយនឹងម្ដាយធំឪពុកធំក្នុងភូមិប្រក្លូត ឃុំធ្លកវៀន ក្រោយមកក៏បានប្រពន្ធដែលជាជនរងគ្រោះឈ្មោះ សុត ចរិយា ជាស្ត្រីមេម៉ាយកូន២ និងបានរួមរស់ជាមួយគ្នានៅខេត្តកំពង់ស្ពឺ រហូតបានកូនម្នាក់ទៀតអាយុទើបតែ២ឆ្នាំ។

លោកអធិការបន្តថា នៅថ្ងៃកើតហេតុ បុរសជាប្ដីបានបបួលប្រពន្ធ និងដឹកកូនតូចមកជាមួយដោយថា មកលេងស្រុកកំណើតនៅប្រក្លូត ឃុំធ្លកវៀន លុះពេលមកដល់ក៏ចូលទៅក្រោមផ្ទះ ឈ្មោះ ជុំ ហេង ដែលត្រូវជាបងប្អូននឹងបុរសជាប្ដី ។ គ្រាន់តែដល់ក្រោមផ្ទះភ្លាម មិនទាន់ឈប់ម៉ូតូស្រួលបួលផង (ប្រហែលជាមកតាមផ្លូវមានជម្លោះជាមួយគ្នា) គេឮសំឡេងបុរសជាប្ដីបបួលប្រពន្ធទៅស្រោចទឹក និងស្បថថា ឈប់មានអំពើផិតក្បត់ ប៉ុន្តែភ្លាមៗនោះប្រពន្ធឆ្លើយថា បើមកអញ្ចឹងដដែល អញមិនមកទេ ។

លោកអធិការបន្តទៀតថា គ្រាន់តែឮពាក្យនេះ បុរសជាប្ដីកើតកំហឹង ក៏ស្ទុះទាញយកកាំបិតផ្គាក់របស់ម្ចាស់ផ្ទះ រួច
កាប់ទៅលើប្រពន្ធខ្លួនចំនួន២កាំបិត ដោយត្រូវស្មាខាងឆ្វេង និងខាងស្តាំ បណ្ដាលឲ្យស្ត្រីរងគ្រោះដេកដួលស្លាប់នៅក្នុងថ្លុកឈាមតែម្តង ហើយបុរសជាប្ដីនោះក៏បានព្យាយាមសម្លាប់កូនតូចអាយុ២ឆ្នាំទៀត តែត្រូវបងប្អូនបីរត់ចេញពីកន្លែងកើតហេតុ ។
ក្រោយមកបុរសជាប្ដីដែលជាជនដៃដល់រូបនោះ ក៏បានទៅចង.ក និងទៅកាត់ខ្សែភ្លើងផ្ដាច់ដើម្បីចាប់ឲ្យឆក់ តែមិន
ស្លាប់ រួចក៏រត់ចេញពីកន្លែងកើតហេតុតែម្តង។

ប្រភពដដែលបានបញ្ជាក់ទៀតថា ក្រោយធ្វើសកម្មភាពមិនបានមួយម៉ោងផង សមត្ថកិច្ច នគរបាលប៉ុស្តិ៍ធ្លកវៀន និងប៉ុស្តិ៍ខ្នាឆ្មា ព្រមទាំងប្រជាការពារ ក៏បានដេញស្ទាក់ចាប់បាននៅចំណុច ឃុំខ្នាឆ្មា ស្រុកសាមគ្គីមានជ័យ ហើយបានបញ្ជូនជនដៃដល់រូបនេះ មកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។ ចំណែកស.ពស្ត្រីរងគ្រោះវិញ ត្រូវបានបញ្ជូនទៅឱ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ខេត្តកំពង់ស្ពឺហើយ។

នេះគឺជារឿងរ៉ាវថ្មីមួយនៅក្នុងសង្គម ដែលកើតឡើងពីភ្លើងប្រច័ណ្ឌ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ