ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
មហាជនរង់ចាំមើលការប្រតិកម្មរបស់លោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ស្រាយបំភ្លឺ បែបណា ករណីប្រភពជាច្រើនលើកឡើងថា លោក មករា និងលោក ងួន វណ្ណា មេឈ្មួញបទល្មើសព្រៃឈើនៅតែ មានការលួចធ្វើសកម្មភាព នាំឈើទៅលក់ឲ្យវៀតណាម
Tue,22 February 2022 (Time 10:42 AM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 293នាក់)

បន្ទាប់ពីមានអ្នកសារព័ត៌មានជាច្រើនអង្គភាព ក្នុងនោះក៏មានអង្គភាពព័ត៌មានយើងផងដែរនោះ ដែលបានធ្វើការ ចេញផ្សាយពីប្រភពរាយការណ៌របស់ប្រជាពលរដ្ឋក្នុងស្រុកអូរយ៉ាវដាវ ដោយលើកឡើងថា កន្លងមកថ្មីៗនេះ គេ បានឃើញមេឈ្មួញបទល្មើសនៅតែបន្តធ្វើសកម្មភាពប្រមូលទិញឈើខុសច្បាប់ពីស្រុកវើនសៃ យកទៅលក់នៅ ប្រទេសវៀតណាមតាមច្រកទ្វារអន្តរៈជាតិអូរយ៉ាដាវនេះជាហូរហែរ ហើយអស់រយៈពេលជាច្រើនថ្ងៃមកនេះ មហាជនជាច្រើនក៏បាននឹងកំពុងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ជាខ្លាំងថា តើនៅទីបំផុតក្នុងនាមជាអាជ្ញាធរ ថ្នាក់ខេត្ត រូបលោក ញ៉ែម សំអឿន លោកនឹងមានប្រតិកម្ម ដោះស្រាយបែបណា ។

ទោះជាយ៉ាងណាគេក៏តែងឃើញរូបលោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្ត ប្រកាសលើកឡើងថា ក្នុងទឹកដីខេត្តរតនគិរីគឺលែងមានបទល្មើសឈើខុសច្បាប់ធ្វើសកម្មភាពដឹកជញ្ជូនចល័តដូចមុន ដូចបណ្តាអ្នកសារ ព័ត៌មានផ្សព្វផ្សាយទៀតហើយ លើសពីនេះរូបលោកក៏ធ្លាប់បានលើកឡើងផងដែរថា សុំឲ្យអ្នកសារព័ត៌មានធ្វើ យ៉ាងណាជួយផ្សាយនូវព័ត៌មានអ្វីដែលពិតប្រាកដ និងមិនត្រូវធ្វើការផ្សាយព័ត៌មានណាដែលក្លែងក្លាយ ហើយត្រូវ ប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ។ ដោយឡែកនៅពេលថ្មីៗ ប្រភពពីពលរដ្ឋដោយសុំកុំឲ្យបញ្ចេញឈ្មោះ បានរាយការណ៌ឲ្យដឹងថា នៅក្នុងស្រុកវើនសៃ ខេត្តរតនគិរី បែរជាលេចធ្លាយព័ត៌មានថា កំពុងតែមានក្រុមបុគ្គល ឈ្មួញខិលខូចសហការគ្នាប្រព្រឹត្តបទល្មើសនាំឈើខុសច្បាប់ ទៅប្រទេសវៀតណាម យ៉ាងរលូនជាបន្តបន្ទាប់ ទៅវិញ ហើយសម្រាប់សមត្ថកិច្ចជំនាញពាក់ព័ន្ធ ក៏ត្រូវបាននាំគ្នារក្សាការស្ងៀមស្ងាត់យ៉ាងចម្លែកផងដែរ ។

ក្រុមឈ្មួញរកស៊ីកាប់បំផ្លាញព្រៃឈើដែលកំពុងល្បីឈ្មោះនោះ ត្រូវបានគេដឹងថា មានបុរស២រូបដែលជាជើងខ្លាំង ដុះស្លែ គឺទី១ឈ្មោះ មករា និងទី២ឈ្មោះ ងួន វណ្ណា ហៅអូនធំ អ្នកទាំងពីរនេះកាលពីប៉ុន្មានឆ្នាំមុន ក៏ជាឈ្មួញ និង អតីតជាមន្ត្រីដែលមានភាពប៉ិនប្រសប់ក្នុងការរករបរឈើខុសច្បាប់នេះ ប៉ុន្តែដោយមានបទបញ្ជាពីថ្នាក់ដឹកនាំឲ្យ ទប់ស្កាត់បទល្មើសយ៉ាងតឹងរឹង ក្រុមឈ្មួញបទល្មើសទាំងពីរនាក់ក៏បានរក្សា ការស្ងប់ស្ងាត់អស់រយៈពេលជាច្រើនឆ្នាំ ទើបតែនៅពេលថ្មីៗនេះទេ ទើបបែកធ្លាយកេរ្តិ៍ឈ្មោះបុគ្គលទាំងពីរសារជាថ្មី ។

ទោះជាបែបណា នៅក្រោយពេលបណ្តាញអ្នកសារព័ត៌មានចេញផ្សាយយ៉ាងគគ្រឹកគគ្រេងផងនោះ មតិមជ្ឈដ្ឋាន នៅក្នុងខេត្តរតនគិរី សង្ឃឹមថា រូបលោក ញ៉ែម សំអឿន ក្នុងនាមជាអភិបាល នៃគណៈអភិបាលខេត្ត រូបលោក អាចនឹងមានចំណាត់ការទប់ស្កាត់ការរីករាល់ដាលបទល្មើសឈើខុសច្បាប់នេះ ឲ្យបានជាស្ថាពរផងទាន ពីព្រោះ ព្រៃឈើគឺជាជម្រកធនធានមួយដែលកម្រកើតមានឡើងវិញណាស់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ