ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
អាចារ្យមួយរូបនៅក្នុងវត្តមន្នីសោភ័ណ្ឌហៅវត្តចង.ក ត្រូវបានប្រជាពុទ្ធបរិស័ទរិៈគន់ និង ស្នើសុំថ្នាក់ដឹកនាំក្រប ខណ្ឌក្រសួងធម្មការ និងសាសនាខេត្តកំពង់ស្ពឺជួយផ្លាស់ប្តូរព្រោះតែយកសាសនារកប្រយោជន៌អាជីវកម្មផ្ទាល់ខ្លួន
Thu,06 January 2022 (Time 09:21 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 297នាក់)

ក្លាយជាការចាប់អារម្មណ៌ជាខ្លាំងហើយ ខណៈដែលបែកធ្លាយការរិៈគន់ពីប្រជាពលរដ្ឋចំណុះជើងវត្តមន្នីសោភ័ណ្ឌ ហៅវត្តចង.ក បាននិយាយឡើងថា វត្តមន្នីសោភ័ណ្ឌ ហៅវត្តចង.ក ដែលមានទីតាំងស្ថិតនៅភូមិតាដែងចាស់ ឃុំ ពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានរូបលោកតាអាចារ្យម្នាក់មានឈ្មោះថា តាហឿន អតីតជាអាចារ្យ វត្តរតនារាម ហៅវត្តតាភិន ស្ថិតនៅក្នុងព្រៃកន្ត្រប់ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ប៉ុន្តែដោយរូបតាអាចារ្យម្នាក់នេះនៅវត្តនោះមិនអាចរកផលប្រយោជន៌បាន ម្យ៉ាងក៏មិនសូវជាស្រុះស្រួលមូលគំនិតជាមួយទៅនឹងអាចារ្យ ដ៏ទៃ រូបគាត់បានរត់មកទិញដីនៅភូមិតាដែងចាស់ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដើម្បីងាយស្រួលរកស៊ី។

ប្រភពរិៈគន់ពីពលរដ្ឋបានឲ្យដឹងថា នៅក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ វត្តមន្នីសោភ័ណ្ឌហៅវត្តចង.ក ព្រះសង្ឃ លោកតាអាចារ្យ គណៈកម្មការវត្ត គឺមិនអាចគ្រប់គ្រងបច្ច័យនៅក្នុងវត្តបាននោះទេ ក៏ព្រោះតែបុគ្គលឈ្មោះតា ហឿន រូបនោះជាអ្នកគ្រប់គ្រង និងកាន់កាប់ទាំងអស់ ។

ជាក់ស្តែងនៅពេលបច្ចុប្បន្ន សូម្បីតែលុយកាន់វេណ លុយភ្ជុំបិណ្ឌ លុយកឋិនទាននៅក្នុងវត្ត លោកតាអាចារ្យ ឈ្មោះ តាហឿននេះ អត់បានប្រាប់ឲ្យព្រះសង្ឃដឹងឮ អត់បានឲ្យព្រះសង្ឃគ្រប់គ្រងនោះឡើយ ពោលគឺឲ្យតែ ចប់ពិធីបុណ្យ គឺរូបលោកតាវេចលុយយកទៅផ្ទះតែម្តង ដោយមិនដឹងថាចំនួនប៉ុន្មាន អស់ប៉ុន្មាន និងនៅសល់ ប៉ុន្មាននោះទេ ។

ប្រជាពុទ្ធបរិស័ទជាច្រើននោះបាននិយាយថា ឈ្មោះតាហឿន ធ្វើជាអាចារ្យរកស៊ីនៅក្នុងវត្តមន្នីសោភ័ណ្ឌ ហៅ វត្តចង.កនេះ តាំងពីក្មេងរហូតដល់ចាស់ធ្វើស្រែនៅក្នុងវត្តដោយយកព្រះសង្ឃធ្វើខែលអស់រយៈពេលជាច្រើនឆ្នាំ ណាស់មកហើយ គេមិនដឹងថារូបលោកតាយកលុយទៅណាព្រោះលុយវត្តគឺកាន់តែម្នាក់ឯង ក្នុងនោះប្រភពព័ត៌ មានលើកឡើងផងដែរថា ឈ្មោះតាហឿន នេះតែឲ្យចៅកោសក់ក្បាល ហើយស្លៀកស្បង់ពាក់ជីវរ ហើយនាំទៅ ដើរបិណ្ឌបាតតាមបណ្តាទីផ្សារ តាមបណ្តារោងចក្រ ក្នុងរាជធានីភ្នំពេញ ដោយមិនបានប្រាប់ព្រះសង្ឃ មិនបាន ប្រាប់អាចារ្យ គណៈកម្មការណាឲ្យដឹងនោះទេ ពោលគឺយកសាសនាធ្វើអាជីវកម្ម តែម្តង ។

ដោយឡែកតែសមិទ្ធផលនៅក្នុងវត្ត មានដូចជា របងវត្តជាដើមនោះ គឺមានឈ្មោះអ្នកចូលបច្ច័យកសាងរៀងៗខ្លួន ក្លាយជាចម្ងល់សួរថា តើលុយភ្ជុំបិណ្ឌ លុយខែកាន់វេណ លុយផ្កាប្រាក់ លុយកឋិន ក្នុងមួយឆ្នាំៗរាប់ម៉ឺនដុល្លា តើយក ទៅណា ។

ប្រជាពលរដ្ឋពុទ្ធបរិស័ទមន្នីសោភ័ណ្ឌហៅវត្តចង.ក បានប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថា ពួកគាត់ពុំពេញចិត្ត ឈ្មោះតាហឿននេះទេ ដោយទាមទាឲ្យឈ្មោះតាហឿននេះ ចុះចេញពីវត្តមន្នីសោភ័ណ្ឌហៅវត្តចង.ក សូមកុំរក ស៊ីនៅក្នុងវត្តទៀត ល្មមឈប់បានឈប់ទៅ ។

ប្រជាពុទ្ធបរិស័ទសំណូមពរ សុំថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធ ធ្វើយ៉ាងណាជួយមានការផ្លាស់ប្តូរឈ្មោះ តា ហឿននេះចេញ និងរៀបចំគណៈកម្មការថ្មី សម្រាប់ដឹកនាំកិច្ចការកសាងសមិទ្ធផល នៅក្នុងវត្តឲ្យបានតម្លាភាព ដូចបណ្តាវត្តដ៏ទៃផង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ