ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
សង្ស័យពាក់ព័ន្ធរឿងហឹង្សាមួយសោះ អាវុធហត្ថខេត្តរតនគិរី បន្តឃុំខ្លួនអស់រយៈពេលជាច្រើនថ្ងៃដើម្បី ចចារ ទាមទាលុយសំណង រហូតធ្វើឲ្យស្ត្រីម្នាក់ស្ទើរតែគ្រោះថ្នាក់ដល់ជីវិតព្រោះតែជម្ងឺប្រចាំកាយ
Tue,06 December 2022 (Time 11:33 AM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 255នាក់)

រឿងមិននឹកស្មានមួយត្រូវបានកើតឡើងក្នុងទឹកដីខេត្តរតនៈគិរី ជាពិសេសគឺកើតនៅលើប្រជាពលរដ្ឋមួយក្រុម ដែលពួកគាត់ជាជនស្លូតត្រង់នាំគ្នាធ្វើកម្មវិធីទម្លាក់ចង្រ្កានកូនខ្ចី ជាថ្ងៃល្អសម្រាប់ទារកដែល ទើបតែនឹងចាប់ កំណើត ប៉ុន្តែក្តីសប្បាយរីករាយនោះ វាបានប្រែក្លាយទៅជារឿងទឹកភ្នែក ព្រោះតែអ្វីដែលបងប្អូនប្រជាពលរដ្ឋ ទាំងអស់នោះ ម្នាក់ៗនឹកស្មានមិនដល់ ។

ព័ត៌មានច្បាស់ការណ៍បានឲ្យដឹងថា នៅប្រលប់យប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បងប្អូនប្រជាពលរដ្ឋបានធ្វើកម្ម វិធីអបអរសាទរ ពិធីទម្លាក់ចង្ក្រានកូនខ្ចីមួយ ដោយមានប្តីឈ្មោះចូច និងប្រពន្ធឈ្មោះ គា ដែលនៅក្នុងកម្ម វិធីនេះ មានការជួបជុំគ្នាញាំអាហារនំបញ្ចុក ចាក់ភ្លេង ច្រៀងលេងកំសាន្តសប្បាយផងដែរ ។

ព័ត៌មានក៏បានបន្តថា ស្រាប់តែប៉ុន្មានម៉ោងក្រោយមក ក៏មានកម្មករនៅការដ្ឋានជាមួយគ្នាចំនួន៧ទៅ៨នាក់ ដែលមានប្រដាប់ដោយកាំបិតដែកត្បែង ជាប់មកជាមួយផងនោះ បានស្រែកឡូឡាសួរកមាន់ ក្នុងកម្មវិធី ។ ព័ត៌មានបានបញ្ជាក់ថា ដោយឃើញមានសភាពមិនស្រួល ម្ចាស់កម្មពិធីបានហាមឃាត់ថាចាំមករកពេល ក្រោយចុះ ព្រោះពេលនេះរូបខ្លួនកំពុងធ្វើកម្មពិធីទម្លាក់ចង្ក្រានកូនខ្ចី ប៉ុន្តែក្រុមជនបង្កមិនបានស្តាប់នោះទេ ដោយគេបានឃើញក្រុមនោះចាកចេញបានមួយសន្ទុះ ក៏ស្រាប់តែលេចមុខមកវិញ ហើយក៏គប់ដំបូលផ្ទះចូល ព្រមទាំងចូលមកប្រទូស្តរ៉ាយវាយតប់នៅក្នុងកម្មវិធីនោះតែម្តង ដែលធ្វើឲ្យកម្មវិធីដែលកំពុងសប្បាយនោះ ក៏ត្រូវអាក់ខាន ព្រោះតែក្រុមជនបង្កចូលមកអុកឡុក ។

សេចក្តីរាយការណ៍បានបន្តថា នៅក្នុងការវាយតប់នោះ គឺបានវាយទៅវាយមករបួសបែកមុខបែកមាត់រៀងខ្លួន
តែក្រុមជនបង្កហាក់បីដូចជាមានគំរោងទុកជាមុន ស្រាប់នៅក្រោយមករឿងនេះ កម្លាំងអាវុធហត្ថស្រុក កូន មុំក៏បានឃាត់ខ្លួនមនុស្សម្នាដែលជាពលរដ្ឋម្ចាស់កម្មវិធី រួមទាំងសាក្សីផងនោះ គឺដល់ទៅ៦នាក់ឯ ណោះ ដោយសមត្ថកិច្ចអាវុធហត្ថអះអាងថា គេធ្វើតាមពាក្យបណ្តឹងស្ត្រីម្នាក់ឈ្មោះ ទូច ជាមេការក្រុមកម្មករ ជនបង្ករ ដោយយកមនុស្សផ្សេងទៀតដែលមានរបួសក្បាល មិនជាប់ពាក់ព័ន្ធនឹងភាគីពួកគាត់ធ្វើជាខែល ដាក់បន្ទុក ឃាត់ខ្លួនសរុបចំនួន៦នាក់ តែក្រោយមកសាក្សីឃើញហេតុការណ៏ ត្រូវបានសមត្ថកិច្ចធ្វើការ ដោះលែងឲ្យត្រឡប់ផ្ទះវិញហើយ ដោយខាងអាវុធហត្ថបន្តឃុំខ្លួនដែលពលរដ្ឋដែលជាភាគីម្ចាស់កម្មវិធី ប៉ុណ្ណោះ ។

ព័ត៌មានបន្តថា ចាប់តាំងពីអាវុធហត្ថឃាត់ខ្លួនភាគីខាងម្ចាស់កម្មវិធី តាមបណ្តឹងក្រុមភាគីជនបង្កនោះ គឺមាន អស់រយៈពេលជាច្រើនថ្ងៃណាស់មកហើយ ពោលគឺចាប់តាំងពីថ្ងៃទី០១ រហូតមកដល់ថ្ងៃនេះ គឺ៥ថ្ងៃមក ហើយ ហើយជាក់ស្តែងនៅក្នុងចំណាត់ការរបស់អាវុធហត្ថ គឺធ្វើយ៉ាងណាគេទាមទាឲ្យតែខាងភាគីខាងម្ចាស់ កម្មវិធីទម្លាក់ចង្ក្រានដែលគេចូលមកវាយក្នុងទីតាំងនោះ ផ្តល់សំណង ខាងភាគីជនបង្ក ដែលមកអុកឡុកក្នុង កម្មវិធីគេ ហើយប្តឹងគេទាមទាសំណងនោះឲ្យយ៉ាងដាច់ខាត ។

អស់រយៈពេល៥ថ្ងៃនេះ បានធ្វើឲ្យស្ត្រីម្នាក់ក្នុងចំណោម៣នាក់ ដែលរូបគាត់មានជម្ងឺប្រចាំកាយ លើសឈាម និងខ្សោយបេះដូង បានភិតភ័យសន្លប់ជាច្រើនដង រហូតពេលបច្ចុប្បន្នត្រូវសង្គ្រោះនៅមន្ទីរពេទ្យផង ។ ក្រុម គ្រួសារពលរដ្ឋដែលកំពុងរងនូវការចោទប្រកាន់ពីសំណាក់ស្ត្រីជើងខ្លាំងមេការ សំណូមពរដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ជាពិសេសឯកឧត្តមនាយឧត្តមសេនីយ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រ ទេស សូមមេត្តាជួយអន្តរាគមន៍ជួយក្រុមគ្រួសារពួកគាត់ផង ជាពិសេសស្ត្រីម្នាក់ដែលត្រូវជាបងជាប្អូន និង ជាម្តាយពួកគាត់ ដែលកំពុងមានអាការៈធ្ងន់ធ្ងរនេះ សូមឲ្យរូបគាត់អាចរួចផុតពីការចោទប្រកាន់ទាំងអស់ នោះផង ដោយពួកគាត់អះអាងថា បុរសមួយក្រុមផ្សេងទៀតដែលមានរបួសវែកក្បាលនោះ គឺមិនពាក់ព័ន្ធ នឹងបងប្អូនរបស់ពួកគាត់ ហើយក៏មិនដឹងថា មានរឿងមកពីណាផងដែរ តើហេតុអ្វីបានជាយកមកដាក់បន្ទុក ធ្វើបាបពួកគាត់ ។

ទាក់ទិននឹងព័ត៌មាននេះ ភ្នាក់ងារអ្នកយកព័ត៌មានយើងបានព្យាយាមសុំការបំភ្លឺពីអាវុធហត្ថស្រុកកូនមុំ ក៏ដូច ជាអាវុធហត្ថខេត្តរតនគិរី ផងដែរ ប៉ុន្តែមិនអាចសុំការបំភ្លឺបាននោះទេ នៅក្នុងថ្ងៃនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ