ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ប្រតិភូសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បង្ហាញស្នាមញញឹមនិងលើកទឹកចិត្តគ្នាទៅវិញទៅមក សម្រាប់លទ្ធផលជាផ្លែផ្ការបស់ខ្លួន ក្នុងរយ់ពេល៤ឆ្នាំកន្លងមក
Tue,27 December 2022 (Time 07:35 PM)
ដោយ ៖ សន សាវឿន (ចំនួនអ្នកអាន: 286នាក់)

នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ស្ថិតនៅអាគារវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី មានរៀបចំកិច្ចប្រជុំសម្រាប់ចុងខែធ្នូ និងរបាយការណ៍បូកសរុបលទ្ធផលជាផ្លែផ្ការបស់ ខ្លួនសម្រាប់រយៈពេល៤ឆ្នាំកន្លងមកផងដែរ ។ កិច្ចប្រជុំនេះដំណើរការឡើងក្រោមអធិបតីភាពឯកឧត្តម សុខ លីម ជាប្រធានប្តូរវេណ ដែលមានការសម្របសម្រួលដោយផ្ទាល់ពីឯកឧត្តមបណ្ឌិត ឈឹម ផលវរុណ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានពិគ្រោះ និងផ្តល់យោបល់ផងដែរ ។

នៅក្នុងកិច្ចប្រជុំប្រកបដោយភាពញញឹមរីករាយគ្រប់ៗគ្នានេះ ឯកឧត្តម សុខ លីម ប្រធានប្តូរវេណ បានសំដែង នូវការកោតសសើរចំពោះការយកចិត្តទយកចិត្តទុកដាក់របស់ឯកឧត្តមបណ្ឌិត ឈឹម ផលវរុណ ដែលរូបឯកឧត្តម បានខិតខំទាំងកម្លាំងកាយចិត្ត ដឹកនាំមន្ត្រីនៅក្រោមឧិវាទធ្វើការសម្របសម្រួលជួយដល់កិច្ចការរបស់ប្រតិគណ បក្ស ដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យិបល់ បានដំណើរការចុះជួយឈឺឆ្អាលដល់សុខទុករបស់ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន រហូតបានជាលទ្ធផលច្រើនរយសំណុំរឿង គួរជាទីកោតសសើរ ។

ឯកឧត្តម សុខ លីម បានមានប្រសាសន៍ថា វត្តមានអង្គប្រជុំនៅពេលនេះ ក៏ជាឧិកាសមួយដែលឯកឧត្តម សុំរំ លឹកដល់អនុស្សាវរីយ របស់ឯកឧត្តមលោកជំទាវជាប្រតិភូសមាជិកឧត្តមក្រុមប្រឹក្សា នាពេលកន្លងមកអស់រយៈ ពេល៤ឆ្នាំ ដែលមាននិងជាអនុស្សាវរីមួយគួរឲ្យស្ថិតឌិតដាមនៅក្នុងអារម្មណ៍ជាពន់ពេក ប៉ុន្តែទោះជាយ៉ាងណា យើងឃើញថា អស់រយៈពេល៤ឆ្នាំកន្លងមកនេះ កិច្ចការរបស់ឯកឧត្តមលោកជំទាវប្រតិភូ សមាជិកឧត្តមក្រុម ប្រឹក្សាពិគ្រោះ និងផ្តល់យល់ បានចេញជាលទ្ធផលជួយសង្គមគួរឲ្យកោតសសើរជាខ្លាំង ហើយអ្វីកាន់តែពិសេស នោះ កិច្ចការរបស់ឧត្តមក្រុមប្រឹក្សា ដែលស្ថិតនៅក្នុងការសម្របសម្រួលឃើញថាមានភាពសុក្រិត និងតម្លាភាព លើការចំណាយថវិកា ដោយបានប្រកាសជាសាធារណៈនូវខ្ទង់ចំណាយព្រមទាំងមានរបាយការណ៍ជូនសមាជិក ឧត្តមក្រុមប្រឹក្សា បានឃើញគ្រប់ៗគ្នា ដែលអ្វីទាំងនេះហើយ គឺជាវីរៈភាពមួយរបស់ថ្នាក់ដឹកនាំដែលកម្រមានដូច ជារូបឯកឧត្តមបណ្ឌិតប្រធានលេខាធិការដ្ឋាន ។

ដោយឡែកនៅក្នុងអង្គប្រជុំនេះផងដែរ ឯកឧត្តម ហួន ច័ន្ទថុន ប្រតិភូសមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់ យោបល់ ក៏បានលើកឡើងផងដែរថា សម្រាប់សកម្មភាពនៅក្នុងឆ្នាំ២០២២ នេះ ជាលទ្ធផលសម្រាប់គណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច មានត្រឹមតែសកម្មភាពមួយករណីដែលចុះបំពេញបេសកកម្មនៅក្នុងខេត្តមណ្ឌលគិរី ហើយថ្វីបើសកម្មភាពនោះ មិនត្រូវបានបញ្ជូនរបាយការណ៍ជូនប្រមុខថ្នាក់ដឹកនាំក៏ដោយក្តី ប៉ុន្តែវាគឺជាបទពិ សោធន៍មួយសម្រាប់ឯកឧត្តម ក្នុងអណត្តិដែលរូបឯកឧត្តមជាប្រតិភូដឹកនាំបក្សរបស់ខ្លួន ក្នុងការចុះមូលដ្ឋាន បំពេញបេសកកម្ម ។

ទោះជាបែបណា ឯកឧត្តមហួន ច័ន្ទថុន នៅតែបន្តទទូចសុំឲ្យថ្នាក់ដឹកនាំពង្រឹងអភិវឌ្ឍន៍ចំណេះដឹងធនធានច្បាប់ ដែលជានីតិរដ្ឋដល់ប្រជាពលរដ្ឋគ្រប់រូបបានចេះបានដឹង ឲ្យកាន់តែទូលំទូលាយជាងពេលមុន ពីព្រោះតែឯកឧត្តម យល់ថា បើទោះប្រទេសអភិវឌ្ឍន៍ជឿនលឿនលើវិស័យសេដ្ឋកិច្ចយ៉ាងណាក៏ដោយក្តី ប៉ុន្តែបើពលរដ្ឋមានភាព កម្សោយផ្លូវច្បាប់ ហើយច្បាប់ចេះតែមន្ត្រី ចំណែកពលរដ្ឋនៅតែមានសភាពល្ងង់ នោះអំណាចច្បាប់ គឺស្ថិត នៅតែក្នុងក្រអូមមាត់របស់មន្ត្រីតែប៉ុណ្ណោះ ដូច្នេះពលរដ្ឋនៅតែបន្តរងគ្រោះជារៀងរហូត ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ