ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
បែកធ្លាយស្ងាត់ៗ ដីត្រពាំងទំនប់អូរធ្មៀដែលជាដីរដ្ឋ ត្រូវបានក្រុមឈ្មួញធ្វើប្លង់កម្មសិទ្ធិឲ្យយ៉ាងសង្ហា ចំណែក អស់លោកនតាដែលជាអ្នករក្សាទឹកដី ភូមិ ឃុំ ស្រុក ខេត្ត បែរជានាំគ្នាសង្ងំអត់ឃើញអើពើ
Thu,22 December 2022 (Time 05:40 PM)
ដោយ ៖ ជួប ផ្សាយ (ចំនួនអ្នកអាន: 299នាក់)

ថ្មីៗនេះ បែកធ្លាយរឿងរ៉ាវហួសចិត្តមួយធ្វើឲ្យរញ្ជួយស្រុកបសេដ្ឋ ដោយគេល្បីថា សម្បត្តិរដ្ឋមួយកន្លែង គឺដីត្រ ពាំងទំនប់អូរធ្មៀ ដែលមានទីតាំងស្ថិតនៅ ក្នុងឃុំ ស្វាយអំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ស្រាប់តែស្ងាត់ៗ បែកធ្លាយឲ្យហុយសំពោងឡើងថា មានគេលួចធ្វើប្លង់កម្មសិទ្ធិបានឲ្យយ៉ាងរំភើយ ។

បើតាមប្រភពព័ត៌មានឲ្យដឹងថា ប្រជាពលរដ្ឋមានការប្រតិកម្មផ្ទុះកំហឹងដាក់ទៅអ្នកដែលចាក់ដី ដែលជា ឈ្មួញមានអំណាចមានលុយ បាន ឃុបឃិតគ្នាទិញដីពីមនុស្សដែលត្រឹមតែជាអ្នកអាស្រ័យផលលើត្រពាំងដី
រដ្ឋ ក្នុងតម្លៃមួយការ៉េ ចាប់ពី ១ដុល្លារ ២ដុល្លារ រហូតដល់៣ដុល្លារ ពោលគឺ ទិញដីត្រពាំងរដ្ឋនេះ ក្នុងតម្លៃ ថោកៗ ដើម្បីយកមករត់ការធ្វើជាដីកម្មសិទ្ធិ យ៉ាងផ្អែមចិត្តរបស់ខ្លួនឲ្យយ៉ាងសង្ហា ។

ប្រភពបានបន្តថា ពាក្យថាត្រពាំងរួម ពាក្យថាទំនប់រួម ដីត្រពាំងរដ្ឋ ជាសម្បត្តិប្រជាពលរដ្ឋគ្រប់រូបទាំងអស់ ដែលគាត់មានសិទ្ធិគ្រប់គ្រងការពារលើដីស្រពាំងនោះ ចុះហេតុអ្វីបានជាឈ្មួញមានអំណាចមានលុយ ឃុប ឃិតគ្នាជាប្រព័ន្ធ ចុះទៅទិញដីពីប្រជាពលរដ្ឋត្រឹមតែជាអ្នកអាស្រ័យផលលើដីត្រពាំង ទំនប់ទឹកអូរធ្មៀរនោះ ដែលមានទីតាំងស្ថិតនៅខាងលិចផ្សារស្លាបលេង ឃុំស្វាយអំពា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ យកធ្វើជាកម្មសិទ្ធិ របស់ខ្លួនឲ្យយ៉ាងសង្ហាយ៉ាងចឹង ។

បើនិយាយតាមការពិត ប្រជាពលរដ្ឋដែល អាស្រ័យផលនៅលើដីអាងទឹក ឬក៏ដីទំនប់ទឹក ឬក៏ដីត្រពាំងរដ្ឋ មិនគួរមានសិទ្ធិទៅលក់ដីរដ្ឋឱ្យទៅឈ្មួញ ដែលជាអ្នកមានអំណាច មានលុយណាមួយនោះទេ ពីព្រោះអី ដីហ្នឹង គឺជាដីត្រពាំងរដ្ឋ វាជាដីរួម គឺជាសម្បត្តិប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធការពារនៅលើដីត្រពាំងរដ្ឋ ត្រពាំងរួមទាំងមូលនោះ ចុះហេតុអ្វីបានជាមានអ្នកដែលអាស្រ័យផលនៅលើដីទំនប់នោះ ហៅថាអូរធ្មៀរ មានសិទ្ធិទៅលក់ឱ្យឈ្មួញមានលុយមានអំណាច ក្នុងរូបភាពឃុបឃិតគ្នារត់ការធ្វើប្លង់ កម្មសិទ្ធិផ្ទាល់ខ្លួនទៅ វិញ នេះគឺជាការងឿងឆ្ងល់មួយពីប្រជាពលរដ្ឋរស់នៅក្បែរភូមិឃុំនោះតែម្តង ។

ប្រជាពលរដ្ឋរស់នៅក្នុងឃុំស្វាយអំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ សំណូមពរទៅ អាជ្ញាធរ ភូមិ ឃុំ អាផ្ញាធរ ស្រុកនិងអាជ្ញាធរខេត្ត និងមន្ទីរធនធានទឹក និងក្រសួងធនធានទឹក និងឧតុនិយម មេត្តាជួយស្ដារអាចម៍ដី ដែលឈ្មួញបានចាក់លុបយកដីត្រពាំងរដ្ឋនេះមកធ្វើជារបស់រដ្ឋវិញផង ហើយក៏នឹងស្រាវជ្រាវ រកអ្នកដែល ត្រឹមតែអាស្រ័យផលដីរដ្ឋនោះ បែរជាហ៊ានលក់ដីរដ្ឋនោះ យកមកផ្ដន្ទាទោសតាមច្បាប់ឲ្យមហាជនបាន ឃើញផង តើមូលហេតុអ្វីបានជាថ្លើមធំពាសមេឃអីយ៉ាងនឹង ។

សម្រាប់ប្រភពរាយការណ៍នេះ អ្នកសារព័ត៌មានយើងបានសុំកាត់បំភ្លឺពីប្រជាពលរដ្ឋ ដែលនៅនឹងកន្លែង កើតហេតុចាក់ដីនោះ ពលរដ្ឋបានសំណូមពរអាជ្ញាធរភូមិឃុំ ស្រុកខេត្តនិងមន្ទីរធនធានទឹក ក៏ដូចជា ក្រសួង ធនធានទឹក និងឧតុនិយម ជួយកាយអាចម៍ដីទាំងអស់នោះឡើងវិញ ដោយពួកគាត់ចង់បានឃើញការ ស្តារត្រ ពាំងនេះឡើងវិញ ដើម្បីទុកប្រើប្រាស់ជាប្រយោជន៍រដ្ឋ ទុកជាប្រយោជន៍រួម សូមកុំឱ្យទៅជាប្រយោជន៍បុគ្គល ណាម្នាក់ ដែលជាការខាតបង់ប្រយោជន៍ជាតិដ៏ធ្ងន់ធ្ងរ ។

អ្នកសារព័ត៌មានយើងបានព្យាយាមសុំការបំភ្លឺ ពីបុគ្គលដែលជាអ្នកទិញដីរដ្ឋនោះផងដែរ ប៉ុន្តែពុំមានលេខ ទំនាក់ទំនងនោះទេ ហាក់បីដូចជាស្ថិតនៅក្នុងរូបភាពមួយដែលកំពុងបិទបាំងព័ត៌មានជាខ្លាំង ដោយឡែក អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ និង ស្រុក ខេត្ត ក្រុមអ្នកសារព័ត៌មានយើង ក៏មិនអាចព្យាយាមសុំការបំភ្លឺបាននោះ ដែរ ដោយព្យាយាមស្វែងរកលេខទំនាក់ទំនង ប៉ុន្តែពុំបាននោះឡើយ នៅក្នុងថ្ងៃនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ