ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
រណ្តៅរុករករ៉ែមាសខុសច្បាប់ចំនួន២កន្លែងនៅក្នុងស្រុករវៀង ក្លាយទៅជារណ្តៅមច្ចុរាជ ឆក់យកជីវិតកម្មករ ចំនួន៣នាក់តែមួយពព្រិចភ្នែកក្នុងថ្ងៃតែមួយ
Thu,22 December 2022 (Time 05:33 PM)
ដោយ ៖ សួន ក្រែង (ចំនួនអ្នកអាន: 295នាក់)

រយះកាលកន្លងមក បើទោះបីឯកឧត្តម គីម រិទ្ធី អភិបាល នៃគណអភិបាលខេត្តព្រះវិហារ បានដាក់បទបញ្ជា
យ៉ាងតឹងរឹងបំផុត ទៅដល់មន្ត្រីឋិតក្រោមឱវាទរបស់ខ្លួន ដើម្បីឲ្យចូលរួមទប់ស្កាត់នូវករណីរុករក នឹងជីកកកាយ រ៉ែមាសបែបអនាធិបតេយ្យនៅតំបន់ភ្នំលុងនោះយ៉ាងណាក៏ដោយ ក៏បទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត ហាក់បីដូចជាមិនសូវជាមានប្រសិទ្ធិភាពសម្រាប់មន្ត្រីក្រោមឱវាទមួយចំនួនតូច យកទៅគោរពនឹងអនុវត្តន៍ តាមនោះឡើយ ដោយមន្ត្រីមួយចំនួនតូចទាំងនោះនៅតែគឃ្លើនផ្គើនទៅនឹងបទបញ្ជារបស់ឯកឧត្តមទៀតផង យ៉ាងណាម៉ិញជាក់ស្តែងដូចជាសកម្មភាពជីករុករករ៉ែមាស អនាធិបតេយ្យរបស់ថៅកែឈ្មោះ ធី គន្ធា រួមនឹង បក្ខពួកនឹងឈ្មោះ ជន វណ្ណា នឹងប្រពន្ធឈ្មោះ កាឆយ នេះជាដើម ដោយមានការឃុបឃិតពីអាជ្ញាធរស្រុក រវៀង នឹងមន្ត្រីដែលពាក់ព័ន្ធមួយចំនួន នៅក្នុងតំបន់នោះ គឺបានបើកដៃឲ្យទៅក្រុមឈ្មួញទាំងនេះ ក៏ព្រោះ តែលាភសក្ការះសុីសំណូកសូកប៉ាន់លុយក្រោមតុរបៀបពុករលួយ ដោយហ៊ានបើកភ្លើងខៀវ ឲ្យទៅក្រុម ឈ្មួញទាំងនេះប្រើប្រាស់កម្លាំងកម្មករជាច្រើននាក់ ដើម្បីចូលទៅជីកកកាយនឹងរុករករ៉ែមាស យ៉ាងអនាធិ បតេយ្យជម្រៅរាប់សិបម៉ែត្រ ជាផ្នូរមិនបង្ក្រាប ដែលបានប្រព្រឹត្តទៅនៅក្នុងតំបន់ភ្នំលុង ស្ថិតក្នុងភូមិរំដេង ឃុំរមទម្យ ស្រុករវៀងនេះ តែម្តង។

ភាពអនាធិបតេយ្យរបស់មេឈ្មួញទាំងនេះ មិនត្រឹមតែជីកកកាយរុករករ៉ែបែបអនាធិបតេយ្យ ដោយមិនមាន ច្បាប់អនុញាតិនោះទេ ពួកក្រុមឈ្មួញទាំងនេះថែមហ៊ានទាំងប្រើប្រាស់កម្លាំងកម្មករជាច្រើននាក់ មួយវិញ ទៀតមានទាំងដាក់គ្រឿងរំសេវ ដើម្បីបំផ្ទុះជម្រៅស្ទើរទៅដល់ក្បាលប្រែតដោយមិនមានលក្ខណះបច្ចេក
ទេសបន្តិចណាសោះ ដែលកត្តាទាំងនេះជាហេតុនាំឲ្យបង្កគ្រោះថ្នាក់បាត់បង់អាយុជីវិតកម្មករជារើយៗ រយះ កាលកន្លងមក ជាក់ស្តែងកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោងប្រមាណជា៥ល្ងាច បុរសចំនួន៣ នាក់ ត្រូវបានខ្សែរភ្លើងឆក់បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងក្នុងរណ្តៅជីករុករករ៉ែមាស ខណះពួកគេទាំងនេះ កំពុងធ្វើសកម្មភាពរុករករ៉ែមាសជម្រៅជាង១០ម៉ែតទៅក្នុងដីក្នុងរណ្តៅរបស់មេឈ្មួញឈ្មោះ ធី គន្ធា យ៉ាង អណោចអធម័ ដែលបុរសរងគ្រោះទី១ មានឈ្មោះ ទាវ បុរី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាកម្មករ រស់នៅភូមិត្រពាំងទទ្ទឹម ឃុំរមទម្យ ស្រុករវៀង ខេត្តព្រះវិហារ ស្លាប់នៅនឹងរណ្តៅកន្លែងកើតហេតុ។

ជនរងគ្រោះទី២ឈ្មោះ យ៉ន យឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាកម្មកររ៉ែ ស្នាក់នៅភូមិឃុំស្រុកខេត្ត ជាមួយគ្នា ស្លាប់ភ្លាមៗនៅនឹងក្នុងរណ្តៅ។

ជុំវិញករណីនេះលោក ធី គន្ធា ដែលគេស្គាល់ថាជាម្ចាស់រណ្តៅមច្ចុរាជ នឹងជាថៅកែ ឬជាមេឈ្មួញរុករក រ៉ែមាស នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ប្រាប់មកទូរទស្សន៏កែវភ្នែក នៅតាមប្រពន្ធ័ទូរស័ព្ទថា លោក មិនមែនជាថៅកែនោះទេ គឺលោកគ្រាន់តែជាអ្នកផ្គត់ផ្គង់នូវសម្ភារះ នឹងឧបករណ៏ឲ្យពួកគាត់ ដើម្បីចែក ភាគ រយតែប៉ុណ្ណោះ ចំពោះប្រាក់ចំណេញទាំងប៉ុន្មានគឺចែកភាគរយស្មើរៗគ្នា ។

លោក គន្ធា បានបន្តទៀតថា ចំពោះថ្ងៃកើតហេតុដែលជនរងគ្រោះត្រូវបានខ្សែរភ្លើងឆក់នោះ ថ្ងៃកើតហេតុ នោះ គឺខ្លួនលោកផ្ទាល់ក៏មិនបានជានៅកន្លែងកើតហេតុនោះដែរ ដោយលែកជនរងគ្រោះទី៣ មានឈ្មោះប៉ែន ស្រេង ភេទប្រុស អាយុ៥៣ឆ្នាំ មានស្រុកកំណើតនៅភូមិខ្សាច់ទុក ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្ត ក្រចេះ មុខរបជាកម្មករជីករករ៉ែមាស ឲ្យថៅកែឈ្មោះ ជន វណ្ណា នឹងប្រពន្ធឈ្មោះ ឆយ នោះ ជនរងគ្រោះ រូបនោះ គឺបានស្លាប់ក្រោយសាច់ញាតិបញ្ជូនទៅដល់មណ្ឌល់សុខភាពភ្នំដែក ។

ពាក់ពន្ធ័នឹងការស្លាប់បាត់បង់បុរស់ដែលជាជនរងគ្រោះទី៣ នេះ ថៅកែរណ្តៅរ៉ែមាសគឺអ្នកស្រី ឆយ បាន ប្រាប់មកទូរទស្សន៏កែវភ្នែកទាន់ហេតុការ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះថា កាស្លាប់របស់កម្មករ របស់ខ្លួននេះ មិនមែនស្លាប់ដោយសារតែខ្សែរភ្លើងឆក់នោះទេ គឺគាតស្លាប់ដោយសារតែខ្យល់គរ ឬក៏គាំង បេះដូង ពីព្រោះអីអ្នកស្រីថា ក្រោយពេលបុរសជាជនរងគ្រោះខាងលើឡើងពីក្នុងរណ្តៅជីករុករករ៉ែមាស វិញនោះ បុរសខាងលើហាក់មានសភាពអស់កម្លាំងខ្លាំងពេក ហើយក៏បានចុះទៅមុជទឹកក្នុងស្រះក្បែនោះ ក្រោយពេលចុះទៅមុជទឹកក៏បាត់យូពេក ទើបមានកាសង្ស័យក៏ផ្អើលដល់អ្នកជិតខាង ទើបនាំគ្នាចុះរាវក្នុងទឹក ក៏បានប្រទះឃើញបុរសខាងលើក្នុងទឹក ក្រោយតែស្រងចេញពីទឹកមកសាច់ញាតិក៏បានបញ្ជូនទៅសង្គ្រោះនៅ មណ្ឌលសុខភាព តែចៃដន្យបុរសជាជនរងគ្រោះខាងលើ ត្រូវបានស្លាប់មុនពេលបញ្ជូនដល់មណ្ឌលសុខ ភាពភ្នំដែកបាត់ទៅហើយ។

ជុំវិញករណីនៃការស្លាប់បាត់បង់ជីវិតកម្មករទាំង៣នាក់ខាងលើ លោកវរៈសេនីយ៏ទោ ស៊ីម សាយ អធិការ នគរបាលស្រុករវៀង បានបញ្ជាក់ប្រាប់មកទូរទស្សន៏ កែវ ភ្នែក ទាន់ហេតុការ តាមប្រព័ន្វទូរស័ព្ទនារសៀល ថ្ងៃទី២១ខែធ្នូឆ្នាំ២០២២នេះថា ក្រោយពេលលោក ថុល គឹមហឹង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងខេត្តព្រះវិហារ រួមនឹងក្រុមការងារចុះទៅពិនិត្យកន្លែងរណ្តៅកើតហេតុនៅរសៀលថ្ងៃដដែលនោះ លោក អធិការថា លោកព្រះរាជអាជ្ញារង រួមនឹងក្រុមការងារ គឺបានសន្និដ្ឋានបានថា កាស្លាប់របស់កម្មករចំនួន២ នាក់ខាងលើ គឺបានស្លាប់ដោយករណីខ្សែរភ្លើងឆក់ពិតប្រាកដមែន ដោយសារតែការធ្វេសប្រហែស នឹងខុស លក្ខណះបច្ចេកទេសរបស់ថៅកែរណ្តៅខាងលើ។

លោកអធិការបានបន្តទៀតថា ដោយលែកជនរងគ្រោះដែលជាកម្មករ ដែលជីករុករករ៉ែមាសឲ្យថៅកែឈ្មោះ ជន វណ្ណា និងឈ្មោះ ឆយ នោះគឺមិនមែនស្លាប់ដោយមូលហេតុឆក់ខ្សែរភ្លើងនោះទេ គឺស្លាប់ដោយសារតែ ខ្យល់គរ ពីព្រោះអីជនរងគ្រោះខាងលើ ក្រោយឡើងពីរណ្តៅរ៉ែមកអស់កម្លាំងខ្លាំង ពេក ហើយទៅមុជទឹក ទើបបណ្តាលឲ្យស្លាក់ខ្យល់។

ទាក់ទិននឹងករណីនេះដែរ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង បានប្រាប់មកទូរទស្សន៏កែវភ្នែកទាន់ ហេតុការ តាមប្រព័ន្ធទូរសព្វ័នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះថា រឿងនេះលោកមិនអាចបកស្រាយបាន ទេ ពីព្រោះលោកថា លោកមិនមែនជាជំនាញតែកាស្លាប់របស់កម្មករនោះ គឺមានចំនួនដល់ទៅ៣នាក់ពិត ប្រាកដមែន តែយ៉ាងណានោះលោកអភិបាលស្រុកថា មូលហេតុនៃការស្លាប់របស់កម្មករនោះ លោកមិន ទាន់បានដឹងថា ស្លាប់ដោយសាតែមូលហេតុអ្វីនោះឡើយ លោកអភិបាលស្រុកថា គឺរង់ចាំកម្លាំងមន្ត្រីសមត្ថ កិច្ចជំនាញចុះទៅពិនិត្យលើទីតាំងចំនុចកើតហេតុ នឹងធ្វើកោសល្យវិច្ច័យទៅលើសាកសពជនរងគ្រោះរួចរាល់ សិន ទើបដឹងពីមូលហេតុករណី នៃកាស្លាប់របស់កម្មករទាំងនេះបាន។

យ៉ាងណាក៏ដោយលោក ជឹម សុផល ក្រុមប្រឹក្សាឃុំរមទម្យ ដែលត្រូវជាបងថ្លៃជនរងគ្រោះ ទទូចស្នើរសុំកិច្ច អន្តរាគមន៏ដល់សមត្ថកិច្ចពាក់ព័ន្ធជួយស្រាវជ្រាវ ដើម្បីស្វែងរកករណី នៃកាស្លាប់បាត់បង់ជីវិតកម្មកររុករក រ៉ែមាសទាំង៣នាក់ខាងលើនេះផង មួយវិញទៀតលោកក៏បានសំណូមពរទៅដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ ថ្នាក់មេត្តាមានវិធានការឲ្យបានតឹងរឹងបំផុត ដើម្បីទប់ស្កាត់ដល់ក្រុមឈ្មួញរុករករ៉ែបែបអធិបតេយ្យទាំងនេះ ឲ្យខានតែបាន បើមិនដូច្នេះទេជីវិតប្រជាពលរដ្ឋដែលទៅធ្វើជាកម្មករជីករុករករ៉ែមាសទាំងនេះ គឺនៅមាន បន្តស្លាប់បាត់បង់ជីវិត ដោយសារតែកាធ្វេសប្រហេស នឹងមិនមានលក្ខណះបច្ចេកទេសច្បាស់លាស់ពីសំ ណាក់ក្រុមឈ្មួញទាំងនោះទៅថ្ងៃមុខបន្តទៀត ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ