ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
សហការី និងក្រុមការងារសមាជិក របស់ឯកឧត្តម ហួន ច័ន្ទថុន អបអរសាទរចំពោះរូបឯកឧត្តមដែលបាន ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ទទួលស្គាល់ជាបណ្ឌិតកិត្តិយស នៃរដ្ឋបាលសាធារណៈ ពីទីក្រុងបាងកក ព្រះរាជាណាចក្រថៃ
Wed,21 December 2022 (Time 10:29 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 265នាក់)

នៅក្រោយពេលដែលគេបានឃើញឯកឧត្តម ហួន ច័ន្ទថុន សមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោ បល់ បានធ្វើការបង្ហោះនូវសំណេរបស់ខ្លួនអមជាមួយរូបភាពដែលរូបលោកនិងម្តាយ រួមទាំងព្រះគ្រូ ទីប្រឹក្សា សម្តេចសង្ឃបានធ្វើការអបអរសាទរ ដែលឯកឧត្តមបានទទួលការបញ្ជាក់ទទួលស្គាល់ជាបណ្ឌិតកិត្តិយស នៃរដ្ឋបាលសាធារណៈ ពីទីក្រុងបាងកក របស់ព្រះរាជាណាចក្រថៃ រួចមកនេះ គេបានឃើញសហការីអ្នក បំពេញការងារជាមួយ ក៏ដូចជាសមាជិក របស់ឯកឧត្តមទូទាំងបណ្តាខេត្តក្រុង បានធ្វើការអបអរសាទរ គួរ ជាទីកោតសសើរបំផុត ។

អ្នកខ្លះបានគោរពជូនពរ សូមឲ្យឯកឧត្តមចេញមុខជួយដល់សង្គមឲ្យបានឆាប់ៗ ចំណែកអ្នកខ្លះបានជូនពរ សូមឲ្យឯកឧត្តមមានសេចក្តីសុខចម្រើនទាំងសុខភាព និងក្រុមគ្រួសារ ចំណែកអ្នកខ្លះ បានស្នើសុំឲ្យឯកឧត្តម យកជំនាញកិច្ចការច្បាប់ដែលកន្លងមកឯកឧត្តមតែងជួយសង្គម ធ្វើការឆ្នៃប្រឌិតឡើងវិញ ដើម្បីជួយសង្គម តាមអ្វី ដែលឯកឧត្តមឆ្នៃប្រឌិតទៅបាន តាមយុទ្ធសាស្ត្រនិងជំនាញឯកឧត្តម ។

ស្របពេលនេះការចង់បានរបស់សហការី និងសមាជិកទូទាំងបណ្តាខេត្តក្រុង ឯកឧត្តម ហួន ច័ន្ទថុន បាន មានប្រសាសន៍ឲ្យកម្មវិធីផ្សាយយើងដឹងតាមប្រព័ន្ធទូរស័ព្ទថា សម្រាប់ជោគជ័យរបស់ឯកឧត្តមដែលទទួល បានកិត្តិយសដ៏ឧត្តុង្គឧត្តមនេះ ក៏ព្រោះតែបានការជួយពីព្រះអង្គគ្រូបណ្ឌិត រស់ សុខរាជ ឧត្តមទីប្រឹក្សាផ្ទាល់ សម្តេចព្រះមហាអគ្គសង្ឃរាជាធិបតី កិត្តិ ឧទ្ទេសៈ បណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជា ណាចក្រកម្ពុជា និងជាទីប្រឹក្សាផ្ទាល់ សម្តេចព្រះសុមេធាធិបតី កិត្តិ ឧទ្ទេសៈ បណ្ឌិត នន្ទ ង៉ែត សម្តេចសង្ឃ នាយក នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងបងជួបផ្សាយ ដែលតែងតែជួយឈឺឆ្អាល និងលើកទឹកចិត្តដល់រូប ឯកឧត្តមតាមរយៈការសិក្សាជំនាញ និងការចូលរួមកសាងព្រះពុទ្ធសាសនា រហូតធ្វើឲ្យពន្លឺជីវិតរបស់ឯក ឧត្តម មានសភាពស្រស់បំព្រងឡើង ។

ឯកឧត្តម ហួន ច័ន្ទថុន បានបញ្ជាក់ផងដែរថា វិញ្ញាបនប័ត្រដែលរូបឯកឧត្តមបានទទួលនេះ គឺជាការទទួល ស្គាល់ដោយស្ថាប័នថ្នាក់កំពូល របស់ព្រះរាជាណាចក្រថៃ សម្រាប់ផ្តល់កិត្តិយស ក៏ដូចជាលើកទឹកចិត្តដល់ ថ្នាក់ដឹកនាំកម្ពុជា ឲ្យមានភាពហានក្លា ក្នុងការអភិវឌ្ឍន៍មាតុប្រទេសខ្លួន ជាបន្តទៅមុខ ។

ឯកឧត្តមបន្តថា ថ្នាក់ដឹកនាំខ្មែរច្រើនណាស់ដែលមានសមត្ថភាព ប៉ុន្តែរូបគាត់ពុំសូវជាមានឧិកាសបាន ទទួលស្គាល់លើសមត្ថភាពរបស់ពួកគាត់នោះឡើយ ក៏ព្រោះតែការខ្វះខាតធនធានសេដ្ឋកិច្ចនានា ដូច្នេះ បើទោះជាពួកគាត់មានសមត្ថភាព និងលទ្ធផលជួយសង្គមបានច្រើនយ៉ាងណាក្តី ក៏ប៉ុន្តែពួកគាត់ គឺនៅតែ មិនបានទទួលបានការបញ្ជាក់ អំពីសមត្ថភាពរបស់ពួកគាត់ដែលមានជាដដែល ដូចពាក្យមួយឃ្លាដែលគេ តែងលើកឡើងថា ប្រសិនបើខ្សោយ សេដ្ឋកិច្ចហើយ បើទោះជាមានសមត្ថភាពប៉ុណ្ណា ក៏អស់លោកនតា មើលរំលងដែរ ព្រោះនតាត្រូវការសំណែនសែនព្រេន ដល់ខ្លួនលោកដែរ ។

ឯកឧត្តមមានប្រសាសន៍បន្តថា នៅពេលនេះ គឺបងប្អូនជាថ្នាក់ដឹកនាំខ្មែរមួយចំនួន អាចមានឧិកាសហើយ ដោយព្រះអង្គគ្រូ បណ្ឌិត រស់ សុខរាជ ព្រះអង្គបានសុំការសហការពីបណ្តាប្រទេសជាច្រើន សូមឲ្យស្ថាប័ន កំពូលៗជា ច្រើននោះ ជួយផ្តល់នូវកិត្តិយសបន្ថែមដល់ថ្នាក់ដឹកនាំខ្មែរមួយចំនួន ដើម្បីជួយឲ្យថ្នាក់ដឹកនាំពួក គាត់មានកម្លាំងចិត្ត ដើម្បីចូលរួមកសាងអភិវឌ្ឍន៍សង្គមខ្មែរយើងនេះ ជាបន្តរហូតទៅ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ