ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ក្លោយទ្វារវត្តគិរីទស្សពិតត្រូវបានកសាងរួចរាល់ជាស្ថាពរហើយ ព្រះសង្ឃ លោកតាអាចាត្យ និងគណៈកម្មការ វត្ត សូមអំពាវនាវដល់សប្បុរសជនទីជិតឆ្ងាយ សូមជួយចូលរួមចាប់មគ្គផលតាមកម្លាំងសទ្ធារបស់ខ្លួន
Wed,21 December 2022 (Time 10:25 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 207នាក់)

នៅថ្មីៗនេះ ព្រះគ្រូ ថា សុខុម គង់នៅវត្តអោងក្រាម ហៅវត្តតាអោង ស្ថិតនៅក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល និងព្រះគ្រូ រស់ សុរាជ ឧត្តមទីប្រឹក្សាផ្ទាល់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កតិ្ត ឧទ្ទេសៈ បណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាទីប្រឹក្សាផ្ទាល់ សម្ដេចព្រះ សុមេធាធិបតី កត្តិ ឧទេ្ទសៈបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា តំណាង ឲ្យបងជួបផ្សាយ បានចុះតែទៅមើលការសាងសង់ក្លោងទ្វារ ដែលជាងកំពុងធ្វើ ហើយនៅទីបំផុតឃើញថា ក្លោងទ្វារនោះ ត្រូវជាងបានសាងសង់រួចរាល់ចប់សព្វគ្រប់ជាស្ថាពរហើយ នៅឡើយតែបច្ច័យថវិកាគឺនៅមិន ទាន់បានបើកឲ្យជាង នោះទេ ។

ព្រះអង្គគ្រូ ថា សុខុម និងព្រះអង្គគ្រូបណ្ឌិត រស់ សុខរាជ ក៏សូមអំពាវនាវ ដល់ពុទ្ធបរិស័ទ ទីជិតឆ្ងាយ សប្បុ រសជន ក្នុងនិងក្រៅប្រទេស មេត្តាជួយចាប់មគ្គផល តាមកម្លាំងសទ្ធា ជ្រះថ្លារបស់ខ្លួននៅក្លោងទ្វារនេះ ដើម្បីទុកជាប្រយោជន៍សាសនា ក្នុងវត្តគិរីទស្សពិក ស្ថិតនៅក្នុងភូមិខ្នាចកន្ទួត ឃុំស្វាយចចឹប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ក្នុងនាមព្រះគ្រូ ថា សុខុម និងព្រះអង្គគ្រូបណ្ឌិត រស់ សុខរាជ តំណាងដ៏ខ្ពង់ខ្ពស់ របស់បងជួបផ្សាយ សូម អំពាវនាវដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ គ្រប់ជាន់ថ្នាក់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សប្បុរសជន ក្នុងនិងក្រៅប្រទេស មេត្តាចូលរួមចាប់មគ្គផល តាមកម្លាំងសទ្ធាជ្រះថ្លា ដើម្បីបង្កប់ទុក ក្នុងព្រះពុទ្ធសាសនា ទុកជាអរិយទ្រព្យទៅអនាគតជាតិខាងមុខ ទៀត ជាស្ពានសម្រាប់ឆ្លង
កុសលផលបុណ្យរបស់ខ្លួន ។

ព្រះអង្គគ្រូ ថា សុខុម និងព្រះអង្គគ្រូបណ្ឌិត រស់ សុខរាជ ហើយក៏មានការសង្ឃឹមទុកទៅលើ ញាតិញោម ពុទ្ធបរិស័ទ ទីជិតទីឆ្ងាយក្នុងនិងក្រៅប្រទេសទុកជាមុន ហើយព្រះអង្គគ្រូ ថា សុខុម នឹងព្រះអង្គគ្រូ រស់ សុខរាជ មានសង្ឃដីកាបន្តឲ្យដឹងទៀតថា ក្លោងទ្វារដែលបានធ្វើហើយចាប់សព្វគ្រប់រួចរាល់នេះ នៅថ្ងៃ ខាងមុខព្រះអង្គគ្រូ ថា សុខុម និងព្រះអង្គគ្រូ រស់ សុខរាជ និងព្រះអង្គគ្រូ ហោ ម៉េងខេង គ្រោងនិងធ្វើ បុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យ សងថ្លៃសំណង់ ឬក៏សងថ្លៃជាង នៅថ្ងៃខាងមុខនេះ ។

ព្រះអង្គគ្រូ រស់ សុខរាជ បានមានសង្ឃដេកាប្រាប់អ្នកយកព័ត៌មានយើង តាមទូរស័ព្ទឲ្យដឹងថា ព្រះអង្គក៏ពុំ មែនជាអ្នកមានអ្វីដែរ ដោយនៅវត្តព្រះអង្គ គឺវត្តតេជោជប់រង្សី សារ៉ារាម ហៅវត្តអង្គការអេដស៍នោះ ក៏មាន ការខ្វះខ្វាតនៅមានសភាពក្រីក្រដូចគ្នាផងដែរ ក៏ប៉ុន្តែព្រះអង្គបានលះបង់ដើម្បីចូលរួម និងរួមចំណែកដើម្បី សន្សំបុណ្យកុសល ដូចញាតិញោមពុទ្ធបរិស័ទដូចគ្នាដែរ ពោលគឺជាសទ្ធារបស់ព្រះអង្គ ។

ដោយឡែកព្រះអង្គគ្រូ ថា សុខុម ក៏បានមានសង្ឃដេកាដូចគ្នាផងដែរថា ព្រះអង្គក៏ពុំមែនជាអ្នកមានអ្វីដែរ ក៏ប៉ុន្តែព្រះអង្គបានលះបង់នូវសេចក្តីកំណាញ់មួយចំនួន ដើម្បីចូលរួមកសាងវត្តក្រីក្រមួយចំនួន ដែលមាន ការខ្វះ ខាត ហើយនេះគឺជាការរួមចំណែកបើទោះបីមានតិចតួចស្តួចស្ដើងក្តី ក៏ជាទឹកចិត្តរបស់ព្រះអង្គគ្រូ ថា សុខុម និងព្រះអង្គគ្រូ រស់ សុខរាជ មានចំពោះវត្ត ។

បើតាមសន្និការបស់ព្រះអង្គគ្រូ ហោ ម៉េងខេង វិញ ព្រះអង្គក៏មានសង្ឃដេការថា ព្រះអង្គគ្រូមិនមែនជាអ្នក មានអ្វីដែរ វត្តព្រះអង្គក៏កំពុងតែកសាងក្លោងទ្វារដូចគ្នានិងវត្តគិរីទស្សពិតដែរ ក៏ប៉ុន្តែព្រះអង្គលះបង់ដើម្បីចូល រួមចាប់មគ្គផល សន្សំកុសលផលបុណ្យ ជាមួយនឹងបងជួបផ្សាយព័ត៌មាន ដូចគ្នានេះផងដែរ ពោលគឺជាការ សាមគ្គីជួយគ្នាទៅវិញទៅមក ។

ជាចុងក្រោយ ព្រះអង្គគ្រូ រស់ សុខរាជ តំណាងឲ្យព្រះគ្រូ ឡុង វុទ្ធី ព្រះចៅអធិការវត្តគិរីទស្សពិត និងអាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទ សូមថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅបំផុតចំពោះបងជួបផ្សាយ ព័ត៌មាន ដែល បានដឹកនាំកសាងក្លោងទ្វារវត្តគិរីទស្សពិតនេះ ដែលវត្តនៅមានសភាពក្រីក្រពុំទាន់មាន ចង់ទ្វារនៅឡើយ ។ ទឹកចិត្តដ៏ជ្រះថ្លាបបំផុតនេះ ព្រះអង្គគ្រូ ឡុង វុទ្ធី ក៏សូមតំណាង គណៈកម្មការពុទ្ធបរិស័ទ សូមជូនពរបងជួប ផ្សាយព័ត៌មាន សូមជួបប្រទះតែពុទ្ធពរទាំងបួនប្រការ អាយុសូមឱ្យមានអាយុវែង វណ្ណៈសុំឱ្យមានពណ៌សម្បុរ កាយល្អ សុខៈសូមឱ្យសុខនិងសប្បាយចិត្ត ពលៈសុំឱ្យមានលាភមានជ័យសេរីជារៀងរហូតទៅ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ