ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ពិតជាមិនធម្មតា ករណីគ្រឿងញៀនជិត ១តោន និងចាប់ខ្លួនក្រុមឧក្រិដ្ឋជនចំនួន ១០នាក់ ទីបំផុតក្រុមជន ល្មើសនៅតែមិនអាចរួចផុតពីសំណាញ់ច្បាប់
Wed,21 December 2022 (Time 10:21 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 244នាក់)

នៅទីបំផុត កម្លាំងសមត្ថកិច្ចជំនាញអាចបិទបញ្ចប់ការស្រាវជ្រាវ ករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ដែលមានទម្ងន់ជិត ៩០០គីឡូក្រាម នៅខេត្តព្រះសីហនុ ហើយ ដោយឃាត់ខ្លួនក្រុមឧក្រិដ្ឋជនចំនួន ១០នាក់ និងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះ ។

ក្នុងនោះ ការបង្ក្រាបករណីខាងលើនេះ គឺបានធ្វើឡើង កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅចំណុច ឃ្លាំងជួលមួយកន្លែង ស្ថិតនៅក្រុម៩ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហន ។

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងនោះ គឺ ក្រុមឧក្រិដ្ឋជនទាំង ១០នាក់ ក្នុងនោះមានជន ជាតិចិនចំនួន ៦នាក់ តៃវ៉ាន់ម្នាក់ និងខ្មែរ៣នាក់ រួមមាន ទី១ ឈ្មោះ ZHOU JING BIN អាយុ៤៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅសណ្ឋាគារ ហានហៃ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងនិងខេត្ដព្រះសីហនុ
ទី២ ឈ្មោះ CAI JIAN FONG អាយុ២៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ 353141470 ស្នាក់នៅមិនពិតប្រាកដ
ទី៣ ឈ្មោះ YE LICHI អាយុ៣៣ឆ្នាំ ស្នាក់នៅក្រុងប៉ោយប៉ែត ទី៤ ឈ្មោះ WANG JIAN អាយុ៣៦ឆ្នាំ មុខរបរកសិករ ស្នាក់នៅអគារខុនដូ ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុង និងខេត្តព្រះសីហនុ ។ ទី៥ ឈ្មោះ ព្រឹម រាជ អាយុ៣១ឆ្នាំ មុខរបររត់តាក់ស៊ី ស្នាក់នៅមិនពិតប្រាកដ ទី៦ ឈ្មោះ ចាន់ រតនា អាយុ៣០ឆ្នាំ ស្នាក់នៅក្រុងបាវិត ទី៧ ឈ្មោះ LI PENG FEI អាយុ២៤ឆ្នាំ លិខិតឆ្លងដែនលេខ EE26558 74 ស្នាក់នៅក្រុង បាវិត ។ ទី៨ ឈ្មោះ LIU YANG អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅអគារខុនដូ ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុងនិង ខេត្តព្រះសីហនុ ។ ទី៩ ឈ្មោះ ZHAO BING FEI អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅអគារខុនដូ ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុង និងខេត្តព្រះសីហនុ ។ ទី១០ ឈ្មោះ ពោធិ បញ្ញា ហៅ ចៅ អាយុ៣១ឆ្នាំ មានទីលំនៅមុខក្លឹប LV ចាស់ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង និងខេត្តព្រះសីហនុ។

ដោយឡែកសម្រាប់វត្ថុតាងវិញ សមត្ថកិច្ចដកហូតបាន រួមមាន សារធាតុញៀន (កេតាមីន) ទម្ងន់សរុប ១,១៣៣គីឡូ ៧៨៩,១១ក្រាម តម្រុយសារធាតុញៀន (MDMA) ទម្ងន់សរុប ២គីឡូ ៥៩៧.៨ក្រាម) ។ សារ ធាតុគីមី សរុបទម្ងន់១០គីឡូ ៣៥៨ក្រាម ។ សារធាតុគីមីផ្សំ ទម្ងន់ ៥០០ក្រាម ។ សារធាតុគីមី ទម្ងន់ ៤២០ ក្រាម ។ សារធាតុគីមីមិនច្បាស់ ទម្ងន់ ៤៤៨ក្រាម ។ ម្សៅក្រាមសថ្លា ទម្ងន់ ៧,២៤ក្រាម (មេតាហ្វេតាមីន)
។ ម្សៅគ្រាប់ពណ៌ទឹកក្រូច (WY) ទម្ងន់ ៣,៤៨ក្រាម (មេតំហ្វេតាមីន) ។ ម្សៅពណ៌ស្វាយ (MDMA) ទម្ងន់ ៣៨១,២៨ក្រាម ។ ម៉ូតូ ចំនួន២គ្រឿង ។ រថយន្ត ចំនួន០៨គ្រឿង ម៉ាក FORD ពណ៌ស ពាក់ផ្លាកលេខ 2BF-7484, TUNDRA ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BJ-8429, TUNDRA ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ 2BR-8706, TUNDRA ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AQ-1313, TUNDRA ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BP-7818, ម៉ាក LEXUS RX300 ពណ៌ស ពាក់ផ្លាកលេខកំពង់ធំ 2A-4216, ម៉ាក LEXUS CT200H ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BL-1872 និងម៉ាក HIGHLANDER ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AK-9067 ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ