ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០៥០
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
អុញនោះ តើមានអាថ៍កំបាំងអ្វីទៅនរ៎ បានជាគេឃើញច្រករបៀងទួលស្តី ក្នុងស្រុកចន្ទ្រា ក្លាយជាទីតាំងផ្ទេរទំ និញដឹកទៅវៀតណាមយ៉ាងអនាធិបតេយ្យបែបនេះ ចំណែកអស់លោកសមត្ថកិច្ចជំនាញ នាំគ្នាស្ងាត់សូន្យ ឈឹង
Tue,20 December 2022 (Time 10:14 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 129នាក់)

ក្លាយជាការភ្ញាក់ផ្អើលពេញបណ្តាញសង្គមតែម្តង ខណៈដែលគេបានឃើញរថយន្តយីឌុបជាច្រើនគ្រឿង បាន ដឹកទំនិញគេចពន្ធយ៉ាងច្រើន ទៅទម្លាក់នៅជិតប៉ុស្ត៍ការពារព្រំដែនច្រករបៀងទួលស្តី ហើយលើកដាក់ទូកឆ្លងដែនទៅប្រទេសវៀតណាម ដោយគេមិនឃើញមានសមត្ថកិច្ចណាចុះអើពើរំខានសោះឡើយ។ ជាក់ស្តែងដូច ជាករណីមួយ បានកើតឡើងនៅវេលាម៉ោង៣ និង១៥នាទីរសៀល ថ្ងៃទី១៩ ធ្នូ ២០២២ នៅចំណុចច្រកទ្វារព្រំដែន នៃច្រករបៀងទួលស្តី ស្ថិតនៅភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀងនេះតែម្តង ។

ប្រភពពីពលរដ្ឋរស់នៅក្នុងភូមិទួលស្តីបានឲ្យដឹងថា មានរថយន្តយីឌុបធុនយក្សជាច្រើនគ្រឿង និងរថយន្តទ្រុងបិទជិតបានដឹកទំនិញ ដែលគេសង្ស័យថាជាទំនិញគេចពន្ធ បានមកដាក់នៅជិតប៉ុស្ត៍ច្រករបៀងទួលស្តី ក្នុងមួយថ្ងៃៗពី៥ទៅ៦គ្រឿង ដែលមានដូចជា ស្ករស បារី និងទំនិញជាច្រើនមុខផ្សេងទៀត ត្រូវគេដាក់ក្នុងទៃបិទយ៉ាងជិតមិនអាចដឹងថាជាទំនិញអ្វី បានដាក់ចូលក្នុងឃ្លាំងនិងក្រៅឃ្លាំងតាមបណ្តោយផ្លូវ មាត់ប្រឡាយប្រវែង១,០០០ម៉ែត្រ ដោយមានឃ្លាំងជាច្រើន។ ក្នុងនោះគេឃើញទូកភាសារវៀតណាមហៅថា តឹកយ៉ាង ភាសារខ្មែរ គេហៅថាទូកស្មាច់ ចំណុះ១តោន ទៅ៣តោន ទូកវៀតណាមឆ្លងដែនចូលមកដីខ្មែរគគ្រឹកគគ្រេង ដូចគេហែកឋិន ឮស្នូរសម្លេងម៉ាស៊ីនទ្រហឹង ចាប់ពីម៉ោង៣រសៀលរហូតដល់យប់អធ្រាត្រជិតភ្លឺ ដោយគ្មានរំខានដល់សមត្ថកិច្ចណាឡើយ។

មហាជនបានលើកឡើងទៀតថា រថយន្តដឹកទំនិញទាំងនេះបានបំផ្លាញផ្លូវលំ ប្រវែងប្រជិត៤គីឡូម៉ែត្រនៅរដូវវស្សា គឺក្លាជារណ្តៅ ជង្ហុកសំបុកមាន់និងបែកល្បាប់ពិបាកធ្វើដំណើរយ៉ាងខ្លាំង ដោយពលរដ្ឋសង្ឃឹមថា នៅពេលខែប្រាំងរាំងភ្លៀងនេះខាងអាជ្ញាធរអាចនឹងឈូសឆាយផ្លូវឲ្យធ្វើដំណើរបានស្រួលវិញ ក៏ប៉ុន្តែបើរថ យន្តធុនយក្សដឹកទំនិញបើកបរបំផ្លាញផ្លូវរាល់ថ្ងៃ ហុយធូលីឲ្យសំពោងពេញផ្ទះបង្កឲ្យប៉ះពាល់ដល់សុខភាពកូនចៅពួកគាត់តែយ៉ាងចឹង តើឲ្យពួកគាត់ទ្រាំបានដូចម្តេចទៅ ។

ទាក់ទិននឹងព័ត៌មានខាងលើនេះ លោក អឿន មេប៉ុស្ត៍ច្រករបៀងទួលស្តី អង្គភាពព័ត៌មានយើង នៅមិនអាច សុំការបំភ្លឺបាននៅឡើយទេ ព្រោះមិនអាចស្វែងរកលេខទំនាក់ទំនង នៅថ្ងៃនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ