ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
អាសូរបុរសម្នាក់ព្រោះតែក្តៅខ្លួននិងហត់ គ្រួសារខំត្រដរខ្ចីបុលលុយគេឯងជាង១០០០ដុល្លាចំណាយថ្លៃសម្រាក ព្យាបាលអស់ពេល៥ថ្ងៃ លុះត្រឡប់មកដល់ផ្ទះវិញដាច់ខ្យល់ស្លាប់ ហើយខាងមន្ទីរសម្រាកព្យាបាលនិងសម្ភព សុខ ខេង ឆ្លើយដោះសារថា សង្ស័យអ្នកជម្ងឺស្លាប់ព្រោះពុលរថយន្ត
Fri,04 November 2022 (Time 03:27 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 172នាក់)

គិតៗទៅជីវិតមនុស្សវាពិតជាផុតស្រួយពេកណាស់ហើយ ពីព្រោះថាកន្លងមកមនុស្សមានជម្ងឺតែងតែផ្ញើវា សនាពឹងផ្អែកទៅលើពេទ្យ ក៏ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមកថ្មីៗនេះ មន្ទីរពេទ្យដែលជាវិស័យសុខាភិបាលនោះ គឺ ហាក់ស្ទើរតែលែងឲ្យប្រជាពលរដ្ឋមានការជឿជាក់បានសោះតែម្តង ពីព្រោះតែការយកចិត្តទុកដាក់ព្យាបាល
លើអ្នកជម្ងឺ គឺមិនសូវជាមានប្រសិទ្ធិភាព ធ្វើឆាកជីវិតដ៏ផុយស្រួយរបស់មនុស្ស ត្រូវរងគ្រោះបាត់បង់ជីវិតជា បន្តបន្ទាប់ គួរឲ្យព្រួយបារម្ភ ។

គួរបញ្ជាក់ថា កាលពីពេលថ្មីនេះ បុរសម្នាក់ត្រូវបានស្លាប់យ៉ាងអាណោចអាធ័មបំផុត បន្សល់ទុកឱ្យកូនៗ ក្លាយជាក្មេងកំព្រា និងស្ដ្រីម្នាក់ត្រូវក្លាយជាស្ដ្រីមេម៉ាយ ក៏ព្រោះតែរូបគាត់មានអាការៈក្ដៅខ្លួនហត់ ហើយក៏ បានទៅពិគ្រោះជំងឺនៅមន្ទីរសម្រាកព្យាបាល និងសម្ពព សុខ ខេង ដែលមានទីតាំងស្ថិតនៅលើដងផ្លូវជាតិ លេខ៨ ទល់មុខផ្សារស្នាយពល ក្នុងភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។

ព័ត៌មានបានឲ្យដឹងថា នៅក្រោយពេលដែលពិគ្រោះជម្ងឺរួច ខាងគ្រូពេទ្យបានសម្រេចឲ្យបុរសខាងលើសម្រាក នៅមន្ទីរសម្រាកព្យាបាល និងសម្ពធ របស់ខ្លួនអស់រយៈពេល៥ថ្ងៃ ដោយគ្រួសារបុរសខាងលើត្រូវចំណាយថ្លៃ ព្យាបាលចំនួនអស់ជាង៤លានរៀលទៀតផង ។ បុរសខាងលើ មានឈ្មោះ ប៊ុន ធឿន អាយុ៤៣ ឆ្នាំ រូបគាត់ មានទីលំនៅភូមិខ្នារ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្ដាល មុនពេលដែលរូបគាត់ចូលទៅពិគ្រោះយោបល់ជាមួយ មន្ទីរពេទ្យ គឺរូបគាត់មានអាការៈក្តៅខ្លួន និងហត់ តែប៉ុណ្ណោះ ។

ព័ត៌មានបន្តថា នៅពេលដែលដល់ថ្ងៃកំណត់ចេញទៅផ្ទះ ក្រុមគ្រួសារក៏បាននាំបុរសខាងលើទៅផ្ទះ ស្រាប់ តែនៅពេលរថយន្តដឹកទៅដល់ផ្ទះមិនបានប៉ុន្មាននាទីផង បុរសខាងលើក៏បានដាច់ខ្យល់ស្លាប់ មួយរំពេច ធ្វើ ក្រុមគ្រួសារ និងប្រជាពលរដ្ឋអ្នកភូមិជុំវិញ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ដោយឡែកតែខាងមន្ទីរសម្រាក ព្យាបាល សម្ពធ សុខ ខេង រកលេសឆ្លើយថា សង្ស័យបុរសខាងលើពុលរថយន្តទើបបានជាស្លាប់ ប៉ុន្តែបើតាម ការលើកឡើងពីសាច់ញាតិក្រុមគ្រួសារប្រពន្ធកូនឆ្លើយថា បុរសខាងលើ មិនបានពុលក្អួតចង្អោអ្វីនោះទេ គឺរូបលោកមានសភាពធម្មតាស្រាប់តែមកដល់ផ្ទះប្រហែល២០នាទី បុរសខាងលើ ក៏បានធ្វើទុក្ខដាច់ខ្យល់ ស្លាប់តែម្ដង. ជាហេតុនាំឱ្យក្រុមគ្រួសាររងគ្រោះ ផ្អើលឆោឡោ យំស្រែងទ្រហឹងពេញផ្ទះ ដោយហួសចិត្ត និង នឹកស្មានមិនដល់ថាៈ អ្នកជំងឺស្លាប់យ៉ាងតក់ក្រហល់បែបនេះសោះ ។

តាមដែលមតិពលរដ្ឋជាច្រើនបាននាំគ្នារិៈគន់ថា រឿងរ៉ាវទាំងអស់នេះ គឺអាចមកពីការធ្វេសប្រហែសរបស់ ក្រុមគ្រូពេទ្យទាំងអស់នោះអាចនិងមុនបុរសខាងលើចាកចេញពីមន្ទីរពេទ្យ ក្រុមគ្រូពេទ្យអាចនឹងវ៉ៃថ្នាំខុស ក៏ថាបាន ព្រោះបើតាមអ្វីដែលគេបានដឹងនោះ គឺថា មន្ទីរសម្រាបព្យាបាល និងសម្ពធ សុខខេង នេះ ធ្លាប់ បង្កឲ្យមានមនុស្សស្លាប់ជាច្រើននាក់មកហើយ ដូចជាកាលពីថ្ងៃទី១៣ ខែកុម្ភៈ ២០២១ មានអ្នកជំងឺឈ្មោះ ជាម ថុល នៅភូមិកណ្ដាល ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល បានស្លាប់ ក្រោយវះកាត់ពោះវៀនដុះខ្នែងនៅ មន្ទីរសម្រាកព្យាបាល និងសម្ពព សុខ ខេង មួយនេះ បន្ទាប់មកទៀតនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ស្ត្រីរងគ្រោះឈ្មោះ ឡាំង ស្រីយ៉ាត នៅភូមិខ្សុំជើង ឃុំកំពង់ពពិល ស្រុកពារាំង បានស្លាប់ ក្រោយសម្រាលកូន ដោយវះកាត់នៅ មន្ទីរសំរាកព្យាបាលនិងសម្ភព សុខ ខេង ទាំងអស់នេះ បើតាមដែលគេបានដឹង ដោយមិន
បានរាប់បញ្ជូលទៅអ្នកជម្ងឺឆ្នាំមុនៗផង ។

ទាក់ទិនព័ត៌មានខាងលើនេះ ទូរទស្សន៍កែវភ្នែក មិនអាចសុំការបំភ្លឺពីរូបលោក អ៊ុំ សារិទ្ធ (ហៅពេទ្យស្រឺ) ដែលម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ពព សុខ ខេង និងជាប្រធានមន្ទីរពេទ្យបង្អែកស្រុកពារាំងបាននៅ ឡើយទេ ព្រោះមិនអាចស្វែងរកលេខទំនាក់ទំនងបាន ដោយឡែកអស់លោកថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ជាច្រើនរូប កំពុងដោះឆ្លើយសារជាមួយក្រុមអ្នកសារព័ត៌មាន ថាកំពុងបានជាប់ធុរៈប្រជុំរៀងៗខ្លួន ។

តែបើទោះជាយ៉ាងណា ប្រជាពលរដ្ឋសំណូមពរដល់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមមេត្តាជួយ ពិនិត្យ មន្ទីរសម្រាកព្យាបាល និងសម្ពធ សុខ ខេង មួយនេះផង ព្រោះកន្លងមក មានរឿងអាស្រូវច្រើន ណាស់ទាន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ