ថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២៣
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ព្រះតេជគុណព្រះសង្ឃគណ:កម្មការអាចារ្យដូនជីគង់នៅវត្ត(ព្រះឥន្ទធិបតីសិរីពោធិ)ហៅវត្តគូលែនព្រហ្មទេពមានសង្ឃដីការនិមន្តនឹងលើកឡើងថា បច្ចុប្បន្នព្រះចៅអធិការវត្តខាងលើ កំពុងធំក្លិនមិនស្រួលហើយ
Thu,03 November 2022 (Time 11:00 PM)
ដោយ ៖ សួន ក្រែង (ចំនួនអ្នកអាន: 168នាក់)

ព្រះតេជគុណព្រះនាម ហ៊ីង ពែក មានព្រះរាជតួរនាទីជាព្រះចៅអធិការ វត្តព្រះឥន្ទធិបតីសិរីពោធិ (ហៅវត្តគូលេន ព្រហ្មទេព)បច្ចុប្បន្នព្រះចៅអធិការវត្តអង្គនេះកំពុងធំក្លិនមិនស្រួលហើយ នេះបើយោងតាមសង្ឃដីការនិមន្តលើក ឡើងរបស់ព្រះតេជគុណព្រះសង្ឃមួយចំនួន រួមនឹងលោកតាគណៈកម្មការអាចារ្យសម្រាប់វត្ត ក៏ដូចជាយាយជីតាជី ក្នុងវត្តខាងលើ បានមានសង្ឃដីការនិមន្តលើកឡើងនឹងលើកឡើងប្រាប់មកទូរទស្សន៏!កែវ!ភ្នែក ទាន់ហេតុការណ៏ ផ្ទាល់ នៅសៀលថ្ងៃទី១ ខែវិច្ឆិការ ឆ្នាំ២០២២នេះថា អ្វីដែលបង្កើតឲ្យមានភាពរកាំរកុះក្នុងវត្តខាងលើនោះដើមចម សំខាន់បំផុត គឺបង្កឡើងចេញពីព្រះតេជគុណព្រះចៅអធិការវត្តផ្ទាល់តែម្តងនេះ បើយោងតាមសង្ឃដីការនិមន្ត លើកឡើងរបស់ព្រះតេជគុណព្រះសង្ឃមួយចំនួនអង្គ ដែលគង់នៅក្នុងវត្តខាងលើថា សូម្បីតែវេននិមន្តទៅបុណ្យ ដែលប្រជាពុទ្ធបរិស័ទមកនិមន្តព្រះសង្ឃទៅធ្វើបុណ្យនៅតាមបណ្តាភូមិនានាដែលការចាត់តាំងព្រះសង្ឃនិមន្តទៅបុណ្យពីសំណាក់ព្រះចៅអធិការវត្ត គឺនិមន្តចាត់តាំងដោយមិនមានតម្លាភាពនោះឡើយ ។

ព្រះតេជគុណបានមានសង្ឃដីការនិមន្តលើកឡើងបន្តទៀតថា បើព្រះសង្ឃអង្គណាអត់គឺអត់រហូត សឹងនៅតែក្នុង វត្តដោយមិនដែលបាននិមន្តទៅបុណ្យនោះបានម្តងឡើយ ហើយបើព្រះសង្ឃអង្គណាធ្លាប់បាននិមន្ត គឺបាននិមន្ត ទៅជារៀងរហូត។

ដោយឡែកលោកតាដែលជាគណៈកម្មការអាចារ្យសម្រាប់វត្តខាងលើក៏បានរាបរាប់ស្រដៀងនឹងព្រះតេជគុណព្រះសង្ឃមួយចំនួនអង្គនោះដែរថា សូម្បីតែភេសជ្ជះដែលប្រជាពុទ្ធបរិស័ទយកមកប្រគេនដល់ព្រះសង្ឃ ក៏ព្រះសង្ឃមិន ដែលនឹងបានឆាន់នោះដែរ ដោយព្រះតេជគុណព្រះចៅអធិការវត្តខាងលើបានប្រមូលយកទៅផ្ទះទាំងអស់ដោយមិន ទុកឲ្យព្រះសង្ឃឆាន់នោះឡើយ។ ហើយអ្វីដែលជាកាហួសព្រះទ័យនឹងហួសចិត្តដែលព្រះចៅអធិការវត្តខាងលើបាន ប្រព្រឹត្តនោះព្រះតេជគុណព្រះសង្ឃមួយចំនួនអង្គក៏ដូចជា លោកតាគណៈកម្មាការអាចារ្យសម្រាប់វត្តព្រមទាំង យាយជី បានមានសង្ឃដីការនិមន្តលើកឡើងនឹងលើកឡើងថា កាលពីអំឡុងថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០២២កន្លង ទៅ នៅវេលាម៉ោងប្រមាណជាចន្លោះ៨ទៅ៩យប់ត្រូវនិងរដូវបុណ្យភ្ជុំបិណ្ឌផងនោះ គឺព្រះតេជគុណព្រះនាមហ៊ីង ពែក ដែលជាព្រះចៅអធិការវត្តខាងលើ បានហៅស្តី្រម្នាក់ដែលមានសតិ មិនគ្រប់ ឲ្យឡើងទៅលើកុដិដែលព្រះអង្គគង់ នៅនាពេលបច្ចុប្បន្ន ហើយដោយយកឡេះថា ដាក់បាយឲ្យ(ឆ្មា)ក្រោយពីស្ត្រីរូបនេះឡើងទៅដល់លើកុដិភ្លាមព្រះ តេជគុណអង្គនេះក៏បានទាញទ្វារបិតថែមទាំងចាក់គន្លឹះសោទ្វារថែមទៀតផង។

ជុំវិញបាតុភាពដែលកើតមានឡើងចំពោះព្រះតេជគុណព្រះចៅអធិការវត្តអង្គនេះនៅព្រឹកថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០២២ ទូរទស្សន៏កែវភ្នែកទាន់ហេតុការណ៏ បានភ្ជាប់ទូរស័ព្ទទៅព្រះតេជគុណព្រះនាម ហ៊ីង ពែក ព្រះចៅអធិការវត្ត ខាងលើព្រះអង្គបាននិមន្តមានសង្ឃដីការលើកឡើងថា រឿងដែលគេចោទប្រកាន់ថាព្រះអង្គមានអាបត្តិជាមួយស្ត្រី ខាងលើ នោះវាមិនមែនជារឿងពិតនោះទេ ព្រះអង្គមានសង្ឃដីការនិមន្តលើកឡើងទៀតថា ចំពោះស្ត្រីខាងលើគឺ គ្នាមានសតិមិនគ្រប់នោះទេ ហើយចំពោះកុដិលោកគឺកុដិលោកមួយណាក៏ស្ត្រីខាងលើនោះ ឡើងចុះដូចតែគ្នាម្យ៉ាង វិញទៀតរឿងការរាប់អានស្ត្រីខាងលើព្រះតេជគុណថា គឺព្រះតេជគុណរាប់អានគាត់តាំងពីស្ត្រីរូបនេះនៅតូចៗមក ម្លេះពាក់ព័ន្ធនឹងកាចោទប្រកាន់ថា ព្រះតេជគុណយកភេសជ្ជះដែលពុទ្ធបរិស័ទយកទៅប្រគេនដល់ព្រះសង្ឃហើយ ថាព្រះអង្គនិមន្តយកទៅផ្ទះព្រះតេជគុណហ៊ីង ពែក ថារឿងនេះមានតិចតួចមែន គឺព្រះតេជគុណនិមន្តយកឲ្យទៅ ចៅៗរបស់ព្រះអង្គផ្ទាល់។ដោយឡែក ព្រះសីមានុចារី វិមុតិសៀន គុណលាភ ព្រះបាឡាត់គណខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២២ ព្រះអង្គបាននិមន្តមានសង្ឃដីការលើកឡើងនៅតាមប្រពន្វ័ទូរស័ព្ទថា
កន្លងមកព្រះតេជគុណទទួលបានព័ត៏មានហ្នឹងចរចាមអារាមតាមអ្នកស្រុក ឬក៏ពុទ្ធបរិស័ទចំណុះជើងវត្តខាងលើ និយាយតៗគ្នាខ្លះមកដែរ ហើយក៏បានលើកឡើងថា មានតើស្ត្រីៗទៅនៅលើកុដិលោកតែ២នាក់នៅពេលយប់ បើតាមគិតតាមវិន័យយ៉ាងមេចដែរពេលនោះព្រះអង្គបាននិមន្តមានសង្ឃដីការសួរទៅវិញថាតើករណីហ្នឹងយើង បានឃើញខ្លួនយើងផ្ទាល់ឬមួយឮតែតាមគេថានោះទេ ពេលនោះគេឆ្លើយថាពួកគេបានឃើញហើយក្នុងកាឃើញ ហ្នឹងទៀតគឺបានឃើញនៅខាងក្រៅនៅពេលស្ត្រីនោះ ចុះមកពីលើកុដិនោះមកវិញទេ ដែលចំនុចនេះព្រះអង្គមាន សង្ឃដីការថា គឺយើងមិនអាចយកជាកាបាននោះឡើយ ពីព្រោះយើងមិនមានភស្តុតាងគ្រប់គ្រាន់សម្រាបដាក់ បន្ទុក។

ជុំវិញនឹងសង្ឃដីការនិមន្តលើកឡើងរបស់ព្រះតេជគុណព្រះសង្ឃគ្រប់អង្គថាចៅអធិការមិនសូវយកព្រះទ័យទុកដាក់លើព្រះសង្ឃស្ថិតក្រោមឱវាទនោះព្រះសីមានុចារីវិមុតិ សៀន គុណលាភ មានសង្ឃដីការនិមន្តលើកឡើងថា នេះជា ច្បាប់ធម្មជាតិរបស់លោកនោះទេព្រះអង្គបាននិមន្តមានសង្ឃដីការលើកឡើងជា ឧទាហរណ៏ថារុក្ខជាតិជាដើស្ដៅ ចឹងស្លឹកក៏ល្វីងមែកក៏ល្វីង ឬសក៏ល្វីងកូនដុះមកថ្មីក៏ល្វីងដែរដោយមិនអាចកែប្រែឲ្យបានរស់ជាតិផ្អែមនោះបាន ឡើយ។

សរុបសេចក្តីមកវិញព្រះបាឡាត់គណៈខេត្តមានសង្ឃដីការនិមន្តលើកឡើងថា សូមឲ្យញាតិញោមរក្សានូវភាព ស្ងប់ស្ងាត់ប្រកបដោយធម៏រក្សាតំលៃព្រះពុទ្ធសាសនា ហើយបើមានរឿងដែលមិនគប្បី សូមឲ្យញាតិញោមប្រ មូលភស្តុតាំងឲ្យបានគ្រប់គ្រាន់ ដើម្បីធ្វើការចោទប្រកាន់ហើយសំណូមពរឲ្យលោកផ្សឹកតែម្តងទៅ។

ជាមួយគ្នានោះព្រះតេជគុណព្រះបាឡាត់គុណខេត្តបានមានសង្ឃដីការនិមន្តលើកឡើងបន្តទៀតថា វិន័យក្នុងព្រះ ពុទ្ធសាសនាមាន៤ដែលតម្រូវឲ្យលោកផ្សឹកទី១.គឺលោក សំលាប់ ទី២.គឺលួច ទី៣.គឺសេព ទី៤.គឺមិនមានគុណ ធម៏នៅក្នុងខ្លួន។

តែយ៉ាងណាក៏ដោយព្រះតេជគុណព្រះសង្ឃមួយចំនួនអង្គដែលគង់នៅវត្តខាងលើរួម នឹងលោកតាគណកម្មការ អាចារ្យសម្រាប់វត្តនឹងយាយជីទទូចស្នើរសុំដល់មន្ទីរធម្មការកិច្ចការសាសនាខេត្តព្រះវិហារ មេត្តាជួយដាក់ការ ស៊ើបអង្កេតលើករណីនេះឲ្យបានស៊ីជម្រៅផងកុំឲ្យអោនភាពវិស័យព្រះពុទ្ធសាសនាមានកាធ្លាក់ចុះដោយសារ
តែបុគ្គលជាអ្នកប្រព្រឹត្តនោះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ