មិនដឹងថា គួរនឹងអ្វីឲ្យវាពិរោះនោះទេ ខណៈដែលពលរដ្ឋជាច្រើនបានដង្ហោយទាំងការឈឺចាប់ដោយលាន់មាត់ ថា តើឯណាទៅភាពទទួលខុសត្រូវរបស់មន្ត្រីរាជការ ដែលជាមន្ត្រីបម្រើរាស្ត្រដូចទៅនឹងប្រសាសន៍របស់ សម្តេចប្រមុខរាជរដ្ឋាភិបាលនោះ តាមសេចក្តីរាយការណ៌បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១ វិច្ឆិកា ឆ្នាំ ២៩២២ ម្សិលមិញនេះ មានប្រជាពលរដ្ឋ មកពីជុំវិញទឹកដីអូរពងមាន់ ដែលស្ថិតនៅក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បាននាំគ្នាមកកាន់មន្ទីររៀចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដី ដោយភ្ជាប់មកជាមួយនៅបង្កាន់ដៃ វាស់វែងដីជាប្រព័ន្ធ តាំងតែអំឡុងឆ្នាំ២០១៩ នោះយកមកជាមួយផង ។ សេចក្តីរាយការណ៍បានឲ្យដឹងថា បើគិតតាំងពីថ្ងៃយកលុយពីពលរដ្ឋញាត់ចូលហោប៉ៅដោយសន្យាចេញ ប្លង់កម្មសិទ្ធជូនពលរដ្ឋនោះ គិតមកទល់ពេលនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ពលរដ្ឋជាច្រើននៅ មិនទាន់ទទួលបានប្លង់កម្មសិទ្ធនៅឡើយទេ ហើយជាក់ស្តែងគោលបំណងដែលពួកគាត់មកថ្ងៃនេះ គឺគ្រាន់ តែចង់បានប្លង់យកទៅប្រើប្រាស់ដូចជា ដាកម្ចីលុយកាក់ប្រាក់កាស ពីធនាគា ឬក៏អង្គការមេក្រូហិរញ្ញវត្ថុនានា ដើម្បីពង្រីកមុខរបរចិញ្ចឹមជីវិតរបស់ ពួកគាត់ឲ្យបានទាន់រដូវកាលដាំដុះ ក៍ដូចជាចង់មានភាពជាក់លាក់ក្នុង ការប្រើប្រាស់ប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ នោះទេ ។ប៉ុន្តែអ្វីដែលជាក្តីសង្ឃឹមរបស់ពួកគាត់ វាគួរឲ្យសោកស្តាយជាខ្លាំង ព្រោះវាជាការត្រឹមតែខកបំណងតែប៉ុណ្ណោះ ដែលជាហេតុផលធ្វើឲ្យពួកគាត់បាត់អស់ទំនុកចិត្ត ក្នងការទន្ទឹងរង់ចាំពីអស់លោកមន្ត្រីដែលបានចុះ ទៅវាស់ ដីពួកគាត់កន្លងទៅនោះ ។ ពួកគាត់បានសួទៅមន្ត្រីដែលប្រចាំការនៅមន្ទីរអស់លោកមន្ត្រីប្រចាំការ បានឆ្លើយ ថា មេរបស់ខ្លួនមិននៅ ចាំមេពួកគេមកវិញ ចាំពួកគេឆ្លើយតបប្រាប់ ។ប៉ុន្តែនៅពេលដែលប្រជាពលរដ្ឋជាច្រើននោះ តាមសួរដេញដោលច្រើនពេក អស់លោកមន្ត្រីដែលប្រចាំការ នៅមន្ទីរក៏បែរជាឆ្លើយបង្វែរថា ឯកសាររបស់ពលរដ្ឋគឺនៅមិនគ្រប់គ្រាន់ ដែលក្លាយជាចម្ងល់យ៉ាងចាក់ស្រេះ មួយពេញខួរក្បាលរបស់ពលរដ្ឋថា តើឯកសារអីមិនគ្រប់គ្រាន់ ព្រោះការឲ្យពលរដ្ឋរង់ចាំនោះ គឺមានរយៈ ពេលច្រើនឆ្នាំណាស់មកហើយ ហើយបើថាឯកសារពលរដ្ឋមិនគ្រប់គ្រាន់ ចុះកន្លងមកហេតុអីអស់លោក មន្ត្រីមិននិយាយប្រាប់ ។ដោយឡែកបើតាមព័ត៌មានជាច្រើនលួចខ្សឹបប្រាប់តាមមាត់របងមន្ទីរបាននិយាយថា ឯកសារមិនគ្រប់គ្រាន់ នោះគឺអាចនឹងជាស្តាយមួយចង់បញ្ជាក់ថា យកលុយថែមថ្លៃទឹកតែមកជូនទើបគេស៊ីញ៉េឲ្យ ព្រោះតែទឹកប៊ិច អស់លោកមន្ត្រីៗនោះ គឺវាមានតម្លៃណាស់ នៅរាល់ពេលស៊ីញ៉េចាំបាច់ត្រូវមានអ្វីខ្លះដោះដូរ ។ទាក់ទិននឹងព័ត៌មាននេះ ក្រុមការងារព័ត៌មានយើងបានព្យាយាមសុំការបំភ្លឺពីលោកប្រធានមន្ទីរ រៀបចំដែន ដីនគរូបនីយកម្ម សំណង់ និងសូរិយោដីផងដែរ តែមិនអាចទំនាក់ទំនងបានសោះនៅក្នុងថ្ងៃនេះ ។ សូមបញ្ជាក់ ថា នេះគឺជាប្រភពរាយការណ៍របស់ពលរដ្ឋសុំឲ្យអង្គភាពព័ត៌មានយើងជួយពាំនាំផ្សាយចែករំលែក ជម្រាបជូន ថ្នាក់ដឹកនាំជ្រាប រាល់សាម៉ីស្ថាប័នទាំងឡាយណា ដែលអះអាងថា ព័ត៌មានខាងលើ មិនសុក្រិត អាចទំនាក់ ទំនងមកការិយាល័យនិពន្ធយើងបាន នៅរៀងរាល់ម៉ោងធ្វើការ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ